ភ្នំពេញ : បុរសកំរោលចូលម្នាក់ ត្រូវកម្លាំង កងរាជអាវុធ ហត្ថខណ្ឌមានជ័យ បន្ទាប់ពីប្រើដាវ សាំម៉ូរៃ កាប់ប្រហារ ទៅលើស្រ្តីម្នាក់ នៅផ្ទះក្បែរគ្នា បណ្តាលឲ្យរង របួសធ្ងន់ធ្ងរ ត្រូវក្រុម គ្រួសារបញ្ជូនទៅ ព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី កាលវេលាម៉ោង ១៨ និង១០នាទី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅ ផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
លោក សៀង ឆាយ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌមានជ័យ បានឲ្យដឹងថា ជនដៃដល់ ឈ្មោះ ប៊ុន ថន ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាជាងសំណង់។ ចំណែក ជនរងគ្រោះ ឈ្មោះ ប៊ុន ណារ៉ា ភេទស្រី អាយុ ២៧ឆ្នាំ ជាជាងកាត់ដេរ ស្នាក់នៅកន្លែងកើតហេតុ។
លោកមេបញ្ជាការ បានឲ្យដឹង ទៀតថា ជនរងគ្រោះត្រូវជន ដៃដល់កាប់ត្រូវ ដៃខាងឆ្វេង មួយដាវ ក្បាលជង្គង់ មួយដាវ ត្រូវបញ្ជូនទៅ ព្យាបាលនៅ មន្ទីពេទ្យរុស្ស៊ី គ្រូពេទ្យដេរ ចំនួន ៣៨ថ្នេរ ។ ជនសង្ស័យ ត្រូវកម្លាំង អាវុធហត្ថ ឃាត់ខ្លួនភ្លាមៗ និងដកហូត ដាវសាំម៉ូរៃ ១។
លោក សៀង ឆាយ បន្តថា ជនសង្ស័យ ប៊ុន ថន បានសារភាពថា ខ្លួនបានកាប់ ទៅលើ ជនរងគ្រោះ ប្រាកដមែន ខណ:ជនរងគ្រោះ កំពុងអង្គុយ លានចាន នៅក្នុងបន្ទប់ទឹក ក្នុងផ្ទះ។ ជនសង្ស័យបន្តថា ដោយហេតុខ្លួន មានអារម្មណ៍ មួរម៉ៅក្នុងចិត្ត ប៉ុន្តែមិនមាន ទំនាស់អ្វីនឹង នារីរងគ្រោះនោះទេ គឺបណ្តាលមកពី ខឹងក្នុងចិត្ត ខ្លួនឯង គឺកាប់តែម្តង ខឹងកាប់តែម្តង។
ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកសាង សំណុំរឿង បញ្ជូនទៅកាន់ ទីបញ្ជាការដ្ឋានកង រាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការតាម និតិវិធីច្បាប់