Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ថៃ ចាប់ស្រីពេស្យា បរទេស នៅប៉ាតាយ៉ា

$
0
0

បាងកក៖ ប៉ូលិសថៃ នៅថ្ងៃសុក្រនេះ បានឃាត់ខ្លួននារីបរទេស ៧នាក់ ដែលរកស៊ីផ្លូវភេទ នៅតាមឆ្នេរសមុទ្រលំហែ ប៉ាតាយ៉ា ភាគខាងកើត ខេត្តជុនបុរី។

លោកឧត្តមសេនីយ៍ ឆាវីត សាវាអែងភែត ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស បាននិយាយថា ប៉ូលិសចាត់ការតាមបណ្តឹង ដែលថា ស្រ្តីរកស៊ីផ្លូវភេទទាំងនោះ រកស៊ីនៅតាមផ្លូវ Walking Street។ បណ្តឹងចោទប្រកាន់ថា ស្រ្តីទាំងនោះរំខានអ្នកដទៃ និងធ្វើឲ្យខូចមុខមាត់ប៉ាតាយ៉ា។ ស្តី្រ៤នាក់ក្នុងចំណោមនោះ ជាជនជាតិអ៊ុយបេគីស្ថាន និង៣នាក់ទៀត ជនជាតិអ៊ូហ្គង់ដា។

តែយ៉ាងណាក៏ដោយ ស្រី្តទាំងនោះអះអាងថា ពួកគេមកនេះ ដោយសារមានទិដ្ឋការទេសចរណ៍។ ការចាប់នេះ ត្រូវបានគេជឿថា មានការកាច់កុងគ្នា ក្នុងមុខរបរអ្នករកស៊ីដូចគ្នា៕

DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>