Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរក្រុងប៉ោយ ប៉ែត ជួសជុលផ្លូវ គ្រួស ក្រហមមួយខ្សែ ជូនប្រជាពលរដ្ឋ

$
0
0

ខេត្តបន្ទាយមានជ័យ ៖    ផ្លូវគ្រួសក្រហមមួយខ្សែ ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលរងការ ខូចខាត យ៉ាងធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង កាលពីចុងឆ្នាំ២០១២កន្លងទៅ បានវាយលុក ធ្វើឲ្យផ្លូវមួយខ្សែនេះ មានទឹកដក់ ជង្ហុកធំៗ ដាច់ជាច្រើនកន្លែង កង់ ម៉ូតូ ឡានតូច ធំ មិនអាចធ្វើដំណើរបានស្ទើទាំងស្រុង។

នៅថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៣នេះ គេសង្កេតឃើញ មានវត្តមានលោក សុខ ពេញណន ប្រធានការិយាល័យអភិវឌ្ឍន៍ក្រុងប៉ោយប៉ែត លោក នុត លី ចៅសង្កាត់ ប៉ោយប៉ែត រងទី១ លោកស្រី ថេង សុផារី ប្រធានភូមិបាលិលេយ្យ២ បានចុះដល់មូលដ្ឋានទីតាំង ខាងលើ ពិនិត្យជាក់នឹងបាននាំយកគ្រឿងចក្រ ក្រុមហ៊ុនសានតេង ធ្វើការជួសជុលផ្លូវនេះឡើងវិញ។

លោក សុខ ពេញណន ប្រធានការិយាល័យ អភិវឌ្ឈន៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថាផ្លូវដែលកំពុងជួសជុលនេះ មានប្រវែង៤៨០ម៉ែត្រ ទទឹង១២ម៉ែត្រ ដែលចាប់ផ្តើមពីចំណុចផ្លូវ បំបែកផ្សារអគ្គថ្មី ទៅដល់ផ្លូវកែងចូលវិទ្យាល័យអូរជ្រៅ ដែលចំណាយថវិការចំនួន២០០០ដុល្លារជួសជុល ដោយអាជ្ញាធរ ក្រុងប៉ោយប៉ែត ក្រោមការផ្តួចផ្តើមរបស់លោកអភិបាល ង៉ោ ម៉េងជ្រួន ។

លោក បានបន្តថា ការជួលជុលឡើងវិញ នូវផ្លូវមួយខ្សែនេះ គឺអាជ្ញាធរក្រុងចូលរួមចំណែក សម្រួលដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលើដ្ឋាន ដើម្បីបង្កលក្ខណះងាយស្រួល ក្នុងការធ្វើដំណើរ របស់សិស្សសាលា បានទៅរៀនទាន់ពេល ព្រះសង្ឃនិមន្តបិណ្ឌបាត ការដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗ ទៅកាន់ទៅ ផ្សារដើម្បីប្រកបរបរចិញ្ចឹមជីវិតបានប្រសើជាងមុន៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles