Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តើពេលណា នឹងមានការតែងតាំង អភិបាលក្រុងបាវិត ពេញសិទ្ធិ?

$
0
0

ស្វាយរៀង៖ បន្ទាប់ពីត្រូវបានតែងតាំងជាអភិបាល ក្រុងបាវិតស្ដីទី ជំនួសលោក ឈូក បណ្ឌិត ដែលមាន រឿង ចម្រូងចម្រាស់ក្នុងការបាញ់កម្មករបីនាក់ ឲ្យរងរបួស ជាទម្ងន់នៅក្នុងការធ្វើបាតុកម្មតវ៉ាមួយ នៅតំបន់សេដ្ឋកិច្ច ពិសេសមេតហាតធេន ឲ្យមកបម្រើការនៅសាលាខេត្តស្វាយរៀង អស់រយៈពេលជិតមួយឆ្នាំ រហូតមកដល់ពេល នេះ លោក ណេប សារ៉ុន មិនទាន់ត្រូវបានតែងតាំងជា អភិបាលក្រុងបាវិតពេញសិទ្ធិនៅឡើយទេ។

យោងតាមប្រភពពីមន្រ្តីសាលាខេត្តស្វាយរៀង បានលួចបង្ហើបឲ្យដឹងថា កន្លងមកសាលាខេត្តស្វាយរៀង មាន គម្រោងស្នើសុំទៅក្រសួងមហាផ្ទៃ ឲ្យមានការតែងតាំងលោក ណេប សារ៉ុន ជាអភិបាលក្រុងបាវិតពេញសិទ្ធិ ក៏ ប៉ុន្តែដោយសារតែរយៈពេលប៉ុន្មានខែមកនេះ ក្រសួងមហាផ្ទៃជាប់រវល់រៀបចំពិធីបុណ្យព្រះមហាវីរក្សត្រ ដែល ព្រះអង្គយាងចូលទិវង្គតនោះ ទើបបានជាសាលាខេត្តបានផ្អាកការស្នើសុំការតែងតាំងនេះ។

ប្រភពដដែលបានបន្តថា ក្រោយរៀបចំពិធីបុណ្យព្រះបរមសព សម្ដេចព្រះមហាវីរក្សត្ររួចរាល់ហើយនោះ សាលា ខេត្តស្វាយរៀង អាចនឹងស្នើសុំទៅកាន់ក្រសួងមហាផ្ទៃឲ្យពិនិត្យពិចារណាក្នុងការតែងតាំងលោក ណេប សារ៉ុន ជាអភិបាលក្រុងបាវិតពេញសិទ្ធិតែម្ដង ព្រោះលោកបានបម្រើជាអភិបាលស្ដីទីអស់រយៈពេលជិតមួយឆ្នាំមកហើយ ។

លោក ហ៊ូ វឌ្ឍនៈ នាយករដ្ឋបាលសាលាខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា បន្ទាប់ពីលោក ឈូក បណ្ឌិត មាន បញ្ហាភ្លាម សាលាខេត្តស្វាយរៀង បានធ្វើសំណើទៅក្រសួងមហាផ្ទៃ ដោយស្នើសុំតែងតាំងលោក ណេប សារ៉ុន ជាអភិបាលក្រុងបាវិត ជំនួសលោក ឈូក បណ្ឌិត ក៏ប៉ុន្តែក្រសួងមហាផ្ទៃបានសម្រេចឲ្យត្រឹមតែជាអភិបាលស្ដីទី ប៉ុណ្ណោះ។

បើតាមលោក ហ៊ូ វឌ្ឍនៈ សាលាខេត្តស្វាយរៀង មិនទាន់មានគម្រោងស្នើទៅកាន់ក្រសួងមហាផ្ទៃម្ដងទៀត ដើម្បី សុំឲ្យមានការតែងតាំងលោក ណេប សារ៉ុន ជាអភិបាលក្រុងពេញសិទ្ធិនៅឡើយទេ។

លោក ខៀវ សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចសុំការទំនាក់ទំនងបានទេនៅថ្ងៃនេះ ដោយទូរស័ព្វរបស់ លោកមិនអាចហៅចូលបាន។

យោងតាមប្រភពពីមន្រ្តីសាលាក្រុងបាវិត បានប្រាប់ឲ្យដឹងថា អតីតៈអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត បន្ទាប់ពីដឹងថា ថ្នាក់លើផ្ទេរភារកិច្ចលោកឲ្យមកបម្រើការនៅសាលាខេត្តស្វាយរៀង លោកបានស្នើទៅថ្នាក់លើឲ្យ តែងតាំងលោក យិន ចន្ទី ជាអភិបាលរងក្រុង ដែលជាមនុស្សជំនិតរបស់លោកឲ្យឡើងធ្វើជាអភិបាលក្រុងបាវិត ក៏ប៉ុន្តែត្រូវបានជំទាស់ពីមន្រ្តីខេត្ត ហេតុដូច្នោះហើយបានជាមានការតែងតាំងលោក ណេប សារ៉ុន ដែលជាអភិបា លរងក្រុងបាវិតដែរនោះ ជាអភិបាលស្ដីទីរហូតដល់សព្វថ្ងៃនេះ។

ចំពោះលោក ឈូក បណ្ឌិត វិញ កម្មការិនី ប្រជាជននៅខេត្តស្វាយរៀង ក៏ដូចប្រជាជនទូទាំងប្រទេស ព្រមទាំង គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល រង់ចាំយុត្តិធម៌ពីសាលាឧទ្ធរណ៍សើរើសំណុំរឿងនេះឡើងវិញ បន្ទាប់ពីព្រះរាជអាជ្ញាអមតុលាការខេត្តស្វាយរៀង លើកលែងការចោទប្រកាន់ ទាំងមានភស្តុតាងនឹងភ្នែក ហើយ គេហួសចិត្តគ្រប់ៗគ្នានោះ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>