ភ្នំពេញ៖ សហជីពសេរីកម្មករស្នើឲ្យបេឡាជាតិ របបសន្តិសង្គម ទូទាត់ប្រាក់សំណងដល់កម្មករ-កម្មការិនី ៤នាក់ ដែលបម្រើការងារនៅរោងចក្រ ប៊ី & អិន ហ្កាមិន ដែលទទួលរងគ្រោះថ្នាក់ការងារ កាលពីអំឡុងខែកក្កដា-សីហា ឆ្នាំ២០១២។
យោងតាមលិខិតមួយច្បាប់របស់សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ញើជូនលោកនាយកបេឡា ជាតិរបបសន្តិសុខសង្គម ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យ ដឹងថា កាលពីអំឡុងខែកក្កដា-សីហា ឆ្នាំ២០១២ មានកម្មករ-កម្មការិនី៤នាក់ បម្រើការងារនៅរោងចក្រ ប៊ី & អិន មានទីតាំងស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្ស៊ីកែវ បានទទួលរងគ្រោះថ្នាក់ការងារជាបន្តបន្ទាប់ ដោយបានចំណាយប្រាក់ផ្ទាល់ខ្លួន និងខ្ចីប្រាក់អ្នកដទៃអស់ជាច្រើន ដើម្បីទិញថ្នាំព្យាបាលជំងឺបានជាសះស្បើយ ។
លិខិតនោះបន្តថា រហូតមកទល់ពេលនេះ បេឡាជាតិរបបសន្តិសុខសង្គម មិនទាន់បានទូទាត់ប្រាក់សំណងថ្លៃថ្នាំ ព្យាបាលជំងឺជូនកម្មករ-កម្មការិនី ដែលទទួលរងគ្រោះថ្នាក់ការងារទាំងនោះនៅឡើយទេ។
ដោយសារកត្តាទាំងអស់នេះហើយ បានជាសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាស្នើជួយសម្រួលធ្វើ ការទូទាត់ប្រាក់សំណងដល់កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រ ប៊ី & អិន ទាំង៤នាក់ តាមនីតិវិធីដោយ អនុគ្រោះ៕