តូក្យូ៖ ប្រធានលេខាធិការ គណៈរដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៊ីហ៊ីដេ ហ្ស៊ូហ្គា បាននិយាយ នៅថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា ជប៉ុន នឹងសម្រេច ដោយឯកតោភាគី ប្រឆាំងនឹង ប្រទេស កូរ៉េខាងជើង ដែលបានប្តេជ្ញាថា នឹងប្រតិបត្តិការ សាកល្បង គ្រាប់នុយក្លេអ៊ែរ ដែលមានកំរិតខ្ពស់ ។ នេះបើតាម ព័ត៌មាន ចេញផ្សាយក្នុងតំបន់។
យោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ប្រទេសជប៉ុននឹង ដាក់ទណ្ឌកម្មតាម ដែលអាចធ្វើទៅបាន ទៅលើកូរ៉េខាងជើង។ បើតាមការស្រង់ពាក្យ របស់ទីភ្នាក់ងារព័ត៌មាន ជប៉ុនក្យូដូ បាននិយាយ បន្ថែមថា ជប៉ុនសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និង ដាក់ទណ្ឌកម្មប្រឆាំង នឹងកូរ៉េខាងជើង ផងដែរ។
ក៏ដូចគ្នានេះផងដែរ កូរ៉េខាងជើងបាននិយាយថា នឹងបង្កើតក្បាល គ្រាប់កាំជ្រួច ដែលមានកំរិតខ្ពស់ ក្រោយពី ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ បានសម្រេច កាលថ្ងៃទី ២២ ខែមករា កន្លងទៅ ដោយថ្កោលទោស ការបាញ់បង្ហោះ និង សាកល្បងគ្រាប់រ៉ុក្កែត របស់កូរ៉េខាងជើងនៅចុងខែធ្នូ ឆ្នាំ២០១២ កន្លងមកនេះ។ជប៉ុនបានដាក់ទណ្ឌកម្ម ទៅលើប្រទេសកូរ៉េខាងជើង ដោយបិទមិន ឲ្យមានការនាំចេញ ផលិតផល តាមកំពង់ផែជាដើម។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃពុធ ទី០៦ ខែកុម្ភៈ កន្លងមកនេះថា ប្រទេសជប៉ុនបានបង្កកទ្រព្យ សម្បត្តិ និង ដាក់ទណ្ឌកម្ម ទៅលើបុគ្គលសំខាន់ៗ ចំនួនបួនរូប របស់កូរ៉េខាងជើង ដែលទាក់ទង ទៅនិងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ដែលជប៉ុន បានពិចារណាថា ជាការធ្វើតែសសាកល្បង មីស៊ីល រយៈចម្ងាយឆ្ងាយ។ នេះបើយោងតាម សារព័ត៌មាន ក្យូដូ។
Image may be NSFW.
Clik here to view.