Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចំនួនភ្ញៀវ ទៅកំសាន្ត នៅបឹងយក្សឡោម មានការ ថយចុះ សម្រាប់ចូល ឆ្នាំចិន-វៀតណាម នាឆ្នាំនេះ

$
0
0

រតនគិរី៖ មន្រ្តីជំនាញ និងក្រុមអាជីវករ នៅតំបន់បឹង យក្សឡោម ខេត្តរតនគិរី បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ ដែលមកកំសាន្ត នៅបឹងយក្សឡោម សម្រាប់ ចូលឆ្នាំចិន-វៀតណាម រយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣នេះ មានការថយចុះ បើប្រៀបធៀប រយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ជាពិសេស មានបងប្អូន ជនជាតិភាគតិច ដែលបាននាំគ្នា មកកំសាន្ត ដោយហូបចុក ជួបជុំគ្រួសារ យ៉ាងសប្បាយរីករាយយ៉ាងខ្លាំង ។

ស្រីម្នាក់ ដែលរកស៊ីជួល ពោងហែលទឹក ឈ្មោះ ឌី ដឹក អាយុ៣០ឆ្នាំ បានឲ្យដឹងថា សម្រាប់ចូលឆ្នាំចិន និងវៀតណាម នាឆ្នាំនេះ មានភ្ញៀវទេសចរណ៍ មកកំសាន្ត មានចំនួនតិច ជាងឆ្នាំមុន ប៉ុន្តែអ្នកស្រីមិនដឹង មូលហេតុនោះទេ។

អ្នកស្រីបានបន្តថា សម្រាប់ពោង ហែលទឹកអ្នកស្រី ជួលក្នុងតម្លៃ៣០០០រៀល ហើយមួយថ្ងៃ អាចរកបានប្រាក់ ចំនួនប្រហែល៧០០០០រៀល។ អធិការនគរបាល ក្រុងបានលុង បានឲ្យដឹងថា សម្រាប់សភាពការណ៍ សន្តិសុខ មានភាពល្អប្រសើរ គ្រាន់តែមានអំពើហិង្សា បន្តិបន្តួចនៅក្នុងគ្រួសារ ដោយសារ តែភាពស្រវឹង ។ ដោយឡែក មានក្រុមក្មេងស្ទាវ នាំគ្នាជិះម៉ូតូឆាបគ្នា ចុះឡើងនោះ កម្លាំងសមត្ថកិច្ចរបស់លោក បានទប់ស្កាត់ យ៉ាងល្អ។

ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី លោក ង៉ែត ពិទូ បានថ្លែងឲ្យដឹងថា សម្រាប់តម្លៃ ម្ហូបអាហារ និងផ្ទះសំណាក់ មិនមានការ ឡើងថ្លៃនោះឡើយ ហើយក្រុមការងារ របស់លោក បានធ្វើការទប់ស្កាត់ រឿងនេះ បានយ៉ាងល្អ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles