Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្រីពង្រត់ស្រី គំរាមឪពុកម្ដាយ មិនឱ្យប្ដឹង បើប្ដឹង នឹងចាំទទួល យកសព

$
0
0

ភ្នំពេញ ៖ រឿងរ៉ាវដែលគួរឱ្យហួសចិត្ដ និងធ្វើឱ្យឪពុកម្ដាយ ដែលមានគុណលើសភ្នំព្រះសុមេរុទៅទៀតនោះ កំពុង តែរងទុក្ខយ៉ាងធ្ងន់ធ្ងរ ផ្នែកផ្លូវចិត្ដ ដោយសារ តែកូនស្រីច្បងរបស់ខ្លួន ត្រូវបានស្ដ្រីម្នាក់ទៀត ដែលអាចនិយាយ បានថា ជាទំនាក់ទំនងស្នេហារវាងស្រីនិងស្រី បានពង្រត់ពីភ្នំពេញ ឆ្ពោះទៅកាន់ជាយក្រុង ប៉ោយប៉ែត ហើយថែម ទាំងបានគំរាមមកឪពុកម្ដាយថា បើហ៊ានតែប្ដឹងសមត្ថកិច្ច នោះនឹងរង់ចាំទទួល យកសពជាក់ស្ដែងមិនខានឡើយ ។

ករណីគួរឱ្យភ្ញាក់ផ្អើល និងមានចិត្ដអាណិតអាសូរយ៉ាងខ្លាំង ចំពោះអាណាព្យាបាល នារីដែលត្រូវដៃគូរបស់ខ្លួន បានពង្រត់គ្នាខាងលើនេះ កើតឡើងតាំងពីល្ងាចថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ ប៉ុន្ដែរហូតមកដល់ពេលនេះ ពួកគេទាំងពីរ ដែលអះអាងថា កំពុងស្ថិតនៅទីក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យនោះ មិនទាន់ត្រឡប់មកវិញ នៅឡើយទេ ធ្វើឱ្យឪពុកម្ដាយ បងប្អូន និងក្រុមគ្រួសារទាំងមូល មានទុក្ខព្រួយយ៉ាងខ្លាំង ដោយសារតែរឿងរ៉ាវ បែបនេះ ។

លោក សុខ ជា អាយុប្រហែល ៤០ឆ្នាំ រស់នៅភូមិស្ពានទោល ឃុំលើកដែក ស្រុកកោះធំ ខេត្ដកណ្ដាល  និងមានប្រពន្ធឈ្មោះ ឯក ចន្ថា អាយុជាង ៣០ឆ្នាំ បាន រៀបរាប់ឱ្យដឹងថា កាលពីល្ងាចថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ ២០១៣ កន្លងទៅនេះ កូនស្រីរបស់គាត់ ឈ្មោះ ជា ផល្លា អាយុ ២២ឆ្នាំ បច្ចុប្បន្នធ្វើការនៅរោងចក្រ ម្ដុំបឹងសំយាប ខណៈដែលចេញពីធ្វើការដូចសព្វរាល់ដងនោះ ក៏ត្រូវស្ដ្រីម្នាក់ទៀតឈ្មោះ អូន អាយុជាង ៣០ឆ្នាំ ចាប់ឡើងលើម៉ូតូ មិនដឹងទៅណានោះទេ ។

បន្ទាប់ពីទទួលព័ត៌មាន ថាបាត់កូនស្រី មិនឃើញត្រឡប់មកផ្ទះជួល វិញនោះ ធ្វើឱ្យរូបលោកជាឪពុក និងក្រុមគ្រួសារទាំងមូល ព្រមទាំងប្អូនៗទាំងបីនាក់ទៀត ភ័យតក់ស្លត់ និងមាន ទុក្ខយ៉ាងធ្ងន់ធ្ងរ ហើយបានចំណាយពេលវេលា ទាក់ទង និងស្វែងរកកូនស្រីរបស់ខ្លួន ប៉ុន្ដែរហូតមកដល់ពេលនេះ នៅមិនទាន់ឃើញនៅ ឡើយទេ ។

លោកសុខ ជា បានរៀបរាប់ទៀតថា ពេលបាត់ខ្លួនភ្លាមនោះ រហូតមកដល់ ល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣នេះ កូនស្រីរបស់គាត់ បានទូរស័ព្ទទាក់ទង ចំនួន ៣-៤លើកមកហើយ ប៉ុន្ដែ ពេលនិយាយម្ដងៗ គឺយំរហូត មិនដឹងជាមានរឿងអ្វីកើតឡើងនោះទេ ។ បើតាមលោក សុខ ជា នៅពេលដែល កូនស្រីរបស់គាត់និយាយ ទូរស័ព្ទនោះ កូនស្រីបានប្រាប់រូបគាត់ និងក្រុមគ្រួសារទាំងមូល កុំឱ្យដើររក ហើយបាន ព្រមានថា កុំប្ដឹងសមត្ថកិច្ច បើហ៊ានតែប្ដឹងសមត្ថកិច្ច នឹងចាំទទួលយក សពរបស់គេទៅ ។

លោក សុខ ជា ដែល មានមុខរបរជាកសិករ បានបន្ដថា នៅពេលទូរស័ព្ទទាក់ទងត្រឡប់ទៅវិញ តាមរយៈលេខទូរស័ព្ទដដែលនេះ គឺ មិនចូលនោះឡើយ ហើយ បើតាមសម្ដីកូនស្រីរបស់គាត់ គឺបច្ចុប្បន្នរូបគេកំពុងស្ថិតនៅទីក្រុងប៉ោយប៉ែត។ លោក សុខ ជា បាននិយាយថា ករណីខាងលើនេះ អាចនឹងកើតមាន ក្នុងរូបភាព ស្រីស្រឡាញ់ស្រី ប៉ុន្ដែដោយសារតែមាន ការព្រមានពីកូនស្រីរបស់ខ្លួននោះ លោកក្នុងនាមជាឪពុក មិនទាន់បានដាក់ពាក្យបណ្ដឹង ទៅកាន់សមត្ថកិច្ចនោះ ឡើយ។

បើតាមលោក សុខ ជា ក្នុងរយៈពេលបីបួនឆ្នាំកន្លងមកនេះ ដែលកូនស្រីរបស់គាត់បានចាកចេញពីស្រុក កំណើត មកធ្វើការជាកម្មការិនីកាត់ដេរ នៅរាជធានីភ្នំពេញ នេះ មិនដែលមានរឿងអ្វីកើតឡើងទេ ទើបតែនៅ ថ្ងៃចន្ទ ដើមសបា្ដហ៍នេះ ក៏ជួបហេតុការណ៍ជាអកុសលនេះតែម្ដងទៅ ហើយស្ដ្រីដែលឈ្មោះ អូន ស្គាល់កូនស្រី របស់គាត់ជាយូរណាស់មកហើយ៕

www.dap-news.com

រូបពាក់អាវពណ៌លឿង ឈ្មោះ អូន និង ពាក់ពណ៌ផ្កាឈូក ខោជើងខ្លី ឈ្មោះ ជា ផល្លា

www.dap-news.com

នារីឈ្មោះ ជា ផល្លា


Viewing all articles
Browse latest Browse all 8042

Trending Articles