ហាវ៉ាណា៖ យោងតាមទី ភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានចេញ ផ្សាយនៅថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា លោកនាយករដ្ឋ មន្ត្រីរុស្ស៊ី ឌីមីទ្រី ម៉េដវេដេវ ត្រូវបានគេ រំពឹងទុកថានឹង ធ្វើ ទស្សនកិច្ចទៅ កាន់ប្រទេស គុយបានៅ ថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដើម្បីជម្រុញពាណិជ្ជកម្ម ពហុវិស័យ និង ឧស្សាហកម្មរួម, គម្រោងការឳសថសាស្ត្រ និង ថាមពល។ នេះបើតាមការ ដកស្រង់ព័ត៌មាន ពីប្រភពមន្ត្រី រដ្ឋាភិបាលរុស្ស៊ី។
ចំពោះរបៀបវារៈ របស់លោក ម៉េវេដេវ រួមមានការ ជួបពិភាក្សា ជាមួយនឹង មេដឹកនាំគុយបា គឺ លោក រ៉ូល កាស្ត្រូ ដើម្បី ពិភាក្សាគ្នាអំពី កិច្ចសហ ប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច របស់ប្រទេសទាំង ពីរឲ្យកាន់តែ ប្រសើរឡើងជាងមុន។ បន្ទាប់ពីដំណើរ ទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីរុស្ស៊ី នៅ គុយបា នោះលោកនឹង បន្តដំណើរទស្សនកិច្ច ទៅកាន់ ប្រទេសប្រស៊ីល ផងដែរ។
គួរបញ្ជាក់តាម សេចក្តីប្រកាស របស់លោក ស៊ឺកៃឡារ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថា ប្រទេស គុយបា និង រុស្ស៊ី បាន រៀប ចំគម្រោងរួចហើយក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ សម្រាប់ធ្វើការស្រាវ ជ្រាវរួមលើ ផ្នែកអាវកាសផងដែរ។ កិច្ចព្រមព្រៀងនេះ នឹងពង្រឹងទំនាក់ទំនងប្រទេសទាំងពីរបន្ថែមទៀត ទៅវិស័យ ទូរគមនា គមន៍, ការស្រាវជ្រាវ អវកាស, ព្រមទាំងទៅលើផ្នែក ជីវសាស្ត្រអវកាស និង វិជ្ជសាស្ត្រផងដែរ។
ចំពោះប្រទេស គុយបាដែល ស្ថិតក្រោម ទណ្ឌកម្មរបស់ អាមេរិកនៅឡើយនេះ បានបង្កើត ទំនាក់ទំនងយ៉ាង ជិត ស្និតតាំង ពីសម័យសង្គ្រាម ត្រជាក់មកម្ល៉េះ ប៉ុន្តែទំនាក់ទំនងនេះ បាន រលត់ទៅវិញដោយ សារតែការ ដួលរលំរបស់ សហភាពសូវៀត។