Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមការងារ អន្តរក្រសួង ចុះត្រួតពិនិត្យ រកទីតាំងរៀបចំ ពិធីបើកការដ្ឋាន ស្ថាបនាឡើងវិញ កំណាត់ផ្លូវជាតិលេខ៦

$
0
0

ខេត្តកំពង់ចាម៖ កាលពីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ ក្រុមការងារ អន្តរក្រសួង ដឹកនាំ ដោយ លោក យូ ស៊ុនឡុង នាយករងខុទ្ទកាល័យ សម្តេចតេជោសែន លោក មុំម ស៊ីបុន រដ្ឋលេខាធិការ តំណាងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងសហការី ជាច្រើនរូបទៀតមកពីក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំង អាជ្ញាធរ ដែនដីរាជធានី ខេត្ត បានចុះ ត្រួតពិនិត្យរកទីតាំង រៀបចំពិធីបើកការដ្ឋាន ស្ថាបនាឡើងវិញកំណាត់ ផ្លូវជាតិលេខ៦ ប្រវែង ២៤៨.៥២៥ គីឡូម៉ែត្រ ដោយកម្ចីឥណទាន ពីរដ្ឋាភិបាល សាធារណរដ្ឋ ប្រជាមានិតចិន។

ពិធីបើកការដ្ឋានស្ថាបនាឡើងវិញ កំណាត់ផ្លូវជាតិលេខ ៦ នេះ នឹងត្រូវរៀបចំឡើង នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣ ឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ។

ក្រុមការងារអន្តរក្រសួងបានឯកភាពជ្រើសយកទីតាំងប្រារព្ធពិធី បើកការដ្ឋាន ត្រង់ទីបញ្ជា ការដ្ឋាន វិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្រុកបាធាយ ចម្ងាយប្រមាណ ៦២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ក្រុមការងារអន្តរក្រសួងបានស្នើឲ្យ អាជ្ញាធរមូលដ្ឋាន និងខេត្តពាក់ព័ន្ធ ជួយសម្រួលដល់ ការចូលរួមរបស់ប្រជាពលរដ្ឋ អោយបានច្រើនកុះករ និងបានបែងចែក ភារកិច្ចច្បាស់លាស់ រវាងក្រុមការ ងារ ដើម្បីទទួលខុសត្រូវ តាមគោលដៅរៀងៗខ្លួន គ្រប់លំដាប់ថ្នាក់ ដើម្បីចាត់ចែងរៀបចំ ធ្វើយ៉ាងណា បម្រើឲ្យពិធី បើកការដ្ឋានសាងសង់ ផ្លូវខាងលើនេះ ប្រព្រឹត្តទៅបានប្រកបដោយ រលូនភាព សុវត្ថិភាព និងប្រកបដោយ ខ្លឹមសារ រូបភាព និងសុខដុមនីយកម្ម ទាំងអស់គ្នា។

លោក ស្លូត សំបូរ ក្នុងនាមលោករដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក បានថ្លែងថាៈ ការរៀបចំពិធី នឹងធ្វើឡើងតាមផែនការ និងកាលបរិច្ឆេទ ជាក់លាក់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលការដំណើរការ សាងសង់នេះនឹង ឆ្លើយតប បាន យ៉ាងប្រសើរ ព្រោះបច្ចុប្បន្ន ផ្លូវមានភាពចាស់ ទ្រុឌទ្រោម ឯទំហំនៃការធ្វើចរាចរណ៍ ទៀត សោត ក៏កំពុងមានភាព មមាញឹកខ្លាំង។ លោកអនុរដ្ឋលេខាធិការ ក៏បានរំលឹកផងដែរថា ក្រសួង សាធារណការ និងដឹកជញ្ជូន នឹងរៀបចំ ពិធីបើកការដ្ឋាន សាងសង់ផ្លូវ ស្ពាន ក្រោមអធិបតីភាព សម្តេចតេជោ នាយករដ្ឋមន្រ្តី រួមមាន៖ ០១- ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣ ពិធីបើកការដ្ឋាន ស្ថាបនាឡើង វិញ ផ្លូវជាតិលេខ៦ ប្រវែង២៤៨.៥២៥ គីឡូម៉ែត្រ (ថ្នល់កែង-អង្រ្គង ខេត្តសៀមរាប)។ ០២- ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ពិធីបើកការដ្ឋានសាងសង់ ស្ពានកោះធំ ប្រវែង ៤២១ ម៉ែត្រ ទទឹង ១៣.៥០ ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ និង០៣- ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣ ខាងមុខនឹង រៀបចំពិធីបើក ការដ្ឋាន សាងសង់ ផ្លូវជាតិលេខ ៤៤ (ច្បារមន-ឱរ៉ាល់-ឧត្តុង្គ) ប្រវែង ១៣៩.៦ ម៉ែត្រ ។

លោក ស្លូត សំបូរ បានបន្តទៀតថា ផ្លូវជាតិលេខ៦ នេះនឹងបម្រើឲ្យផលប្រយោជន៍សេដ្ឋកិច្ច សង្គម ជួយ សម្រួល និងកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលបច្ចុប្បន្នមធ្យោបាយ ធ្វើដំណើររបស់ប្រជាពលរដ្ឋ កំពុង កើនឡើងយ៉ាងគំហុក សម្រួលការដឹកជញ្ជូន និងធ្វើដំណើរឆ្លងកាត់ ទៅមករបស់ប្រជាពលរដ្ឋ ក្នុង តំបន់ក៏ដូច ជាការតភ្ជាប់ជាមួយ ផ្លូវហាយវ៉េអាស៊ានផងដែរ ដែលអាចរួមចំណែកកាត់ បន្ថយភាពក្រីក្រ របស់ប្រជាពល រដ្ឋឲ្យបានកាន់ តែឆាប់រហ័ស ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>