ភ្នំពេញ ៖ យុវជនម្នាក់ ដែលត្រូវបានគេ ដឹងថា ជាកូនប្រុសថ្នាក់ ឧត្ដមសេនីយ៍ផ្កាយបី ត្រូវបានក្រុមអ្នករត់ តាក់ស៊ីម៉ែត្រ និងប្រជា ពលរដ្ឋនៅ កន្លែង កើតហេតុ នាំគ្នាឃាត់ខ្លួនហើយប៊ិះប្រើអំពើហិង្សា ប៉ុន្តែសំណាងល្អត្រូវ បានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌ៧មករាមកទាន់ ហើយ នាំយកទៅ សួរនាំធ្វើការដោះ ស្រាយ បន្ទាប់ពី យុវជនឈាម រាវរូបនេះ បានបើកម៉ូតូតែម្នាក់ឯងដេញគប់ កញ្ចក់រថយន្ដ តាក់ស៊ីម៉ែត្រមួយគ្រឿង បណ្ដាលឱ្យបែកកញ្ចក់ ដោយសារតែយុវជនរូបនេះ ខឹងនឹងរថយន្ដ តាក់ស៊ីម៉ែត្រ បើកកៀរម៉ូតូ របស់ខ្លួន ។
ករណីដេញចាប់យុវជនខាងលើពីសំណាក់ ក្រុមអ្នករត់រថយន្ដតាក់ស៊ីម៉ែត្រ បានធ្វើ ឡើងកាលពីវេលាម៉ោង១និង៤៥នាទីយប់ រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ តាំងពីចំណុចម្ដុំសណ្ឋាគារមាន ហ៊ួរ ក្នុងទឹកដីខណ្ឌទួលគោក កន្លែងដែលយុវ ជនរូបនេះ ជិះម៉ូតូយកដុំថ្មគប់ កញ្ចក់រថយន្ដ តាក់ស៊ីម៉ែត្រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-5308 បណ្ដាលឱ្យបែកហើយជិះរត់គេច ខ្លួនរហូតដល់តាមបណ្ដោយផ្លូវលេខ១០៩ កែងផ្លូវលេខ២១៧ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាកន្លែងដែល ត្រូវក្រុមអ្នករត់រថយន្ដតាក់ស៊ីនិងប្រជាពល រដ្ឋ ឃាត់ខ្លួន យុវជនរូបនេះ បានហើយប្រុង ប្រើអំពើហិង្សា ប៉ុន្ដែបានកិច្ចអន្ដរាគមន៍ទាន់ ពេលវេលា ពីសំណាក់កម្លាំងអាវុធហត្ថខណ្ឌ ៧មករា ។
យោងតាមមន្ដ្រី អ.ហ ខណ្ឌ៧មករា បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា យុវជនដែលត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួនបន្ទាប់ពី ក្រុមអ្នករត់តាក់ស៊ីម៉ែត្រ និង ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ នាំគ្នា ឡោមព័ទ្ធ ហើយប្រុងប្រើអំពើហិង្សាដោយ សារទង្វើរបស់ខ្លួននោះ មានឈ្មោះ នាង បញ្ញា អាយុ១៧ឆ្នាំ មានមុខរបរជាសិស្ស ប៉ុន្ដែមិន ទាន់ដឹងថា ស្នាក់នៅទីកន្លែងណានោះឡើយ។
យោងតាមប្រភពព័ត៌មានពីក្រុមអ្នករត់ តាក់ស៊ីម៉ែត្រ បានឱ្យដឹងផងដែរថា មូលហេតុ ដែលនាំឱ្យពួកគេជាអ្នករត់តាក់ស៊ីម៉ែត្រនាំ គ្នាជិះរថយន្ដ ដេញចាប់យុវជនរូបនេះ ដោយ សារតែរូបគេបានជិះម៉ូតូយកដុំថ្មគប់កញ្ចក់ រថយន្ដបណ្ដាលឱ្យបែក ហើយបើកម៉ូតូរត់គេច ខ្លួន តាំងពីក្បែរ សណ្ឋាគារមានហ៊ួរ ក្នុងទឹកដី ខណ្ឌទួលគោក រហូតដល់ម្ដុំអូរឫស្សី ក្នុងទឹក ដីខណ្ឌ៧មករា ។
ប្រភពព័ត៌មានខាងលើ បានបន្ដទៀតថា នៅពេលដែលរូបគេ បានជិះម៉ូតូតែម្នាក់ឯង រត់គេចខ្លួនមកដល់ទឹកដីក្នុងសង្កាត់អូរឫស្សី ទី២ ខណ្ឌ៧ មករានោះ ហើយគាប់ជួននិង ក្រុមអ្នករត់តាក់ស៊ីម៉ែត្រដេញចាប់ផង យុវ ជនខាងលើ បានរត់ឡើងទៅលើផ្ទះប្រជាពល រដ្ឋជាន់ទី៤នៅក្បែរនោះ យ៉ាងភ័យស្លន់ស្លោ ប៉ុន្ដែប្រជាពលរដ្ឋដែលមុនដំបូងនាំគ្នា គិតថា ជាចោរក៏បានឡោមព័ទ្ធចាប់យុវជន រូបនេះ ប្រុងប្រើអំពើហិង្សា ប៉ុន្ដែសំណាង ល្អកម្លាំង អាវុធហត្ថខណ្ឌ៧មករា មកទាន់ពេលវេលា ដើម្បីជួយអន្ដរាគមន៍ រួចហើយយុវជនរូបនេះ ក៏ត្រូវបានភាគីអ្នករត់តាក់ស៊ីម៉ែត្រ និងប្រជា ពលរដ្ឋប្រគល់ជូនទៅឱ្យកម្លាំងអាវុធហត្ថ ធ្វើ ការសួរនាំបន្ដទៀតនិងដោះស្រាយទៅតាម នីតិវិធីនូវទង្វើ ដែលរូបគេបានធ្វើមកនោះ ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីអាវុធ ហត្ថដដែលបានបន្ដថា បន្ទាប់ពីនាំខ្លួនយុវជន រូបនេះទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថ ខណ្ឌ៧មករា យុវជននាង បញ្ញា បានសារ ភាពថា មូលហេតុដែលនាំឱ្យរូបគេខឹងសម្បារ ហើយជិះម៉ូតូតែម្នាក់ឯង យកដុំថ្មដេញគប់ កញ្ចក់រថយន្ដតាក់ស៊ីម៉ែត្រ បណ្ដាលឱ្យបែក យ៉ាងដូូច្នោះ ព្រោះតែរូបគេខឹងនិងរថយន្ដ តាក់ស៊ីម៉ែត្រ បើកកៀរម៉ូតូរបស់គេ ខណៈ កំពុងជិះតែម្នាក់ឯងនោះ។
មន្ដ្រីអាវុធហត្ថខណ្ឌ៧មករា បានបន្ដថា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២នេះ គេសង្កេតឃើញមានការសម្របសម្រួលគ្នា រវាងភាគីទាំងពីរ គឺលេចវត្ដមានថ្នាក់ឧត្ដម សេនីយ៍ត្រីម្នាក់ ឈ្មោះនាង វិទូ ជាបងប្រុស បង្កើត របស់ឈ្មោះនាង បញ្ញា ទៅដោះស្រាយ នៅទីបញ្ជាការអាវុធហត្ថ ខណ្ឌ៧មករា ប៉ុន្ដែ មិនទាន់ដឹងថា ដោះស្រាយចេញជារូបរាងអ្វី នោះឡើយ ។
ទាក់ទិនបញ្ហាខាងលើនេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនអាចសុំការអត្ថាធិ ប្បាយ ណាមួយពីលោកឧត្ដមសេនីយ៍ទោ យ៉ា គឹមអ៊ី មេបញ្ជាការរងអាវុធហត្ថលើផ្ទៃ ប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជ ធានីភ្នំពេញ បាននៅឡើយទេ ដោយលោក មិនបានទទួលទូរស័ព្ទនៅព្រឹកថ្ងៃទី១២ ខែ តុលា ឆ្នាំ២០១២ ។
យ៉ាងណាក៏ដោយទង្វើរបស់យុវជននាង បញ្ញា ដែលមានឪពុកជាឧត្ដមសេនីយ៍ ពាក់ ផ្កាយបីខាងលើនេះ ត្រូវបានមជ្ឈដ្ឋានមួយ ចំនួន ចាត់ទុកថា ជាទង្វើសុទ្ធសាធរបស់កូន ដោយមិនជាប់ពាក់ព័ន្ធនិងឪពុកឡើយ ដែល មានឋានៈខ្ពង់ខ្ពស់ក្នុងជួរកម្លាំងយោធា ហើយ គេសង្ឃឹមថា ឪពុកដែល ធ្លាប់មានកេរ្ដិ៍ឈ្មោះ និងកិត្ដិយសថ្លៃថ្នូរ និងមិនការពារនូវទង្វើ បែបនេះរបស់កូននោះទេ បើសិនជាកូន ប្រុសរបស់ខ្លួនពិតជាបានប្រព្រឹត្ដយ៉ាងដូច្នេះ មែននោះ។ ប៉ុន្ដែមជ្ឈដ្ឋានខ្លះទៀត ក៏បាន លើកឡើងនិងធ្វើការស្ដីបន្ទោសចំពោះអ្នក បើករថយន្ដតាក់ស៊ីម៉ែត្រ ដែលកំពុងចរាចរ ក្នុងរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋ មិនតិចនាក់នោះឡើយ ខឹងសម្បារនិងរិះគន់ ដែលអ្នកបើកបរខ្លះ មិនសូវគោរពច្បាប់និង បើកក្នុងល្បឿនលឿន ហើយបណ្ដាលឱ្យ មានគ្រោះថ្នាក់ ចរាចរកើតឡើង។
បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរកើតឡើង គេតែងតែសង្កេតឃើញថា ក្រុមអ្នករត់តាក់ ស៊ីម៉ែត្រទាំងនេះ បានទាក់ទងភ្លាមៗទៅគ្នីគ្នា របស់គេមក ជួយអន្ដរាគមន៍ ដែលពេលខ្លះ បង្កភាពអនាធិបតេយ្យនិងស្ទះចរាចរពេញ ផ្លូវ ដោយសារតែអាងគ្នាច្រើន មិនទុកលទ្ធ ភាពនៃការដោះស្រាយ គ្រោះថ្នាក់ចរាចរនេះ ទៅឱ្យកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជា កម្លាំង នគរបាលចរាចរណ៍ជើងគោកនោះ ឡើយ ពោលពួកគេខ្លះ ចង់ដើរតួនាទី ជំនួស សមត្ថកិច្ចជំនាញទៅវិញ ។ ដូច្នេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនត្រូវអត់ឱនឱ្យ ឡើយ ចំពោះអ្នកបើករថយន្ដតាក់ស៊ីម៉ែត្រ របស់ ក្រុមហ៊ុនឯកជនទាំងនេះ នៅពេលបង្ក គ្រោះថ្នាក់ចរាចរម្ដងៗ ចៀសវាងកុំធ្វើឱ្យ ពួកគេក្លាយជាអធិរាជនៅពេលគ្រោះថ្នាក់ ចរាចរកើតឡើងម្ដងៗ ពីព្រោះមានករណី ជាច្រើនហើយ បានកើតឡើងនោះ ខ្លះគ្រាន់ តែគ្រោះថ្នាក់ចរាចរប៉ះពារបន្ដិចបន្ដួច ជា មួយអ្នកដំណើរផ្សេង ដូចជាអ្នកជិះម៉ូតូជា ដើមនោះ អ្នករត់តាក់ស៊ីម៉ែត្រ បានឈានទៅ ដល់ការប្រើអំពើហិង្សាថែមទៀតផង ៕
យុវជនបង្ក ដែលគប់កញ្ចក់ រថយន្តតាក់ស៊ីម៉ែត្រ និងស្រ្តីជាម្តាយ
រថយន្តស៊ីអរវី របស់សាច់ញាតិជនបង្ក មកដោះស្រាយនៅកន្លែងអាវុធហត្ថ