Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរ ក្រុងស្វាយរៀង បើកភ្នែក មើលរោងឡើងផ្ទះ នៅជិតផ្សារ វាលយន្តផង

$
0
0

ស្វាយរៀង៖ ក្រុមប្រជាពលដ្ឋ ដែលធ្វើដំណើរទៅផ្សារវាលយន្ត និងប្រជាពលរដ្ឋដែលមានទីលំនៅ ខាងកើតឈៀងខាងជើងផ្សារ បាននាំគ្នារិះគន់យ៉ាងខ្លាំង ដល់អាជ្ញាធរដែនដីក្រុងស្វាយរៀង ថាមិនគួរអនុញ្ញាតឲ្យគេសង់រោងឡើងផ្ទះពេញទាំងផ្លូវ ដែលនាំឲ្យប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់នោះទេ។

ប្រជាពលរដ្ឋម្នាក់ ដែលមានទីលំនៅក្បែរកន្លែង គេធ្វើរោងឡើងផ្ទះនោះ បានស្នើឲ្យក្រុមអ្នកកាសែតជួយថតយកទៅចុះផ្សាយផង ព្រោះមិនដែលមានអ្នកណាគេ ធ្វើរោងការ ឬរោងបុណ្យពេញទាំងផ្លូវនោះទេ។

ពលរដ្ឋរូបនេះរិះគន់បន្តថា «សូមជួយថតយកទៅចុះផ្សាយ ដើម្បីឲ្យលោកចៅហ្វាយក្រុងបានមើលឃើញផង ហេតុអ្វីបានជាអនុញ្ញាត ឲ្យធ្វើរោងពេញទាំងផ្លូវបែប នេះទៅវិញ»។

លោកបានបន្តទៀតថា ទីនេះគឺជាទីប្រជុំជន និងមានផ្សារដ៏ធំ ដែលមានមនុស្សជាច្រើន បានធ្វើដំណើរឆ្លងកាត់ជាច្រើន តើវាសមទេបើគ្រាន់តែឡើងផ្ទះ សង់រោង ឡើងពេញផ្លូវនោះ? អ្នកណាក៏មានរវល់ម្ដងម្កាលដែរ តែគេធ្វើរោងបុណ្យ ឬរោងការតែមួយជំហៀងផ្លូវ គេទុកមួយចំហៀងផ្លូវសំរាប់ធ្វើដំណើរ តែនេះបិទផ្លូវមួយ ជិតតែម្ដង។

មន្រ្តីរាជការម្នាក់ ដែលមានទីលំនៅជិតផ្ទះនោះ បាននិយាយថា បានជាមានការសាងសង់បែបនេះ ព្រោះម្ចាស់ផ្ទះ គឺជាអាជ្ញាធរដែនដី ពោលគឺម្ចាស់ផ្ទះជា ចៅសង្កាត់រងទី១ នៅសង្កាត់ស្វាយរៀងនេះ ហេតុដូច្នោះហើយបានជាមានការអនុញ្ញាត ឲ្យសង់រោងឡើងផ្ទះពេញទាំងផ្លូវទាំងមូល។

បើតាមមតិមន្រ្តីរាជការម្នាក់នេះ ក្នុងនាមជាអាជ្ញាធរដែនដី មិនគួរណាលោកចៅសង្កាត់រងធ្វើរោងឡើងផ្ទះបែបនេះទេ គួរណាធ្វើជាគំរូដល់ប្រជាពលរដ្ឋ ដទៃទៀត យកគំរូតាម ហើយម្យ៉ាងទៀតគួរណាស់ តែលោកចៅហ្វាយក្រុងស្វាយរៀ ងមុននិងអនុញ្ញាតឲ្យសង់រោងឡើងផ្ទះ គួរតែពិចារណាផង ថាតើនឹងមានការរិះគន់ពី ប្រជាពលរដ្ឋដែរឬទេ បើឲ្យសង់រោងពេញផ្លូវបែបនេះ ឬមួយអាងតែគ្នាឯង ចេះតែអនុញ្ញាត ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ?៕

www.dap-news.com

សង់រោងឡើងផ្ទះបិទផ្លូវជិត


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>