Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វ៉េណេស៊ុយអេឡា ចោទអាមេរិកថា លូកដៃ ចូលកិច្ចការ ផ្ទៃក្នុងខ្លួន

$
0
0

ការ៉ាកាស៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា រដ្ឋាភិបាលវ៉េណេស៊ុយ អេឡា បានចោទប្រកាន់ទៅកាន់អាមេរិកថា បានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ស្រី វិចតូរៀ នូលែន បាននិយាយកាលពីថ្ងៃពុធ ថាលោកប្រធានាធិបតី ហ៊ូហ្គោ ឆាវែស មិនអាចបន្តតំណែងទៅមុខបាន និង ត្រូវការការផ្ទេរអំណាចនោះ។

រដ្ឋាភិបាល វ៉េណេស៊ុយអេឡា បាននិយាយថា ការលើកឡើងរបស់លោកស្រី នូលែន គឺ បង្ហាញអំពីការលូកដៃថ្មីមួយទៀត ពីសំណាក់រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន មកលើកិច្ចការ ផ្ទៃក្នុងរបស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡា។

សេចក្តីថ្លែងការណ៍ពីសំណាក់រដ្ឋាភិបាល វ៉េណេស៊ុយអេឡា បានបន្តទៀតថា អ្វីដែលបានថ្លែងដោយអ្នកនាំពាក្យអាមេរិកនោះ បាន បញ្ជាក់យ៉ាង ច្បាស់ អំពីការឈរនៅខ្សែតែមួយ នៃការបង្កភាពវឹកវរដល់ប្រទេសអាមេរិកឡាទីន មួយនេះ។

គួរបញ្ជាក់ថា ផងដែរថា កាលពីថ្ងៃពុធ គឺ មួយថ្ងៃបន្ទាប់ពីលោក ឆាវែស ធ្វើមាតុភូមិនិវត្តន៍ ពី ប្រទេសគុយបាមកវិញនោះ លោកស្រី នូលែន ត្រូវបាន ក្រុមអ្នកសារព័ត៌មានសាកសួរអំពី ស្ថានការណ៍ជាក់ស្តែងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលតែងតែរឹងទទឹងជាមួយ អាមេរិកនោះ។ ការសួរសំនួរ ឡើងបែបនេះ បានធ្វើឡើងក្នុងបទសង្ខេបព័ត៌មានប្រចាំថ្ងៃ ដែល តែងតែធ្វើឡើងនៅក្រសួងការបរទេសអាមេរិក ស្តីអំពីស្ថានការណ៍នានាទាំងជាតិ និង អន្តរជាតិ។

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles