Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គុយបា, អ៊ីរ៉ង់ នឹង​ជំរុញ​ទំនាក់​ទំនង ផ្នែក​សេដ្ឋ​កិច្ច

$
0
0

ឡាហាវ៉ាន៖ សារព័ត៌មានប្រចាំថ្ងៃ ហ្គ្រេនម៉ា របស់រដ្ឋគុយបាបានផ្សាយកាលពីថ្ងៃពុធ ទី២០ ខែកុម្ភៈ ថា អនុប្រធានក្រុមប្រឹក្សា រដ្ឋមន្រ្តីប្រទេស គុយបា លោក រីកាដូ កាព្រីសាស និងអនុប្រធានកិច្ចការបរទេស របស់អ៊ីរ៉ង់លោក អាលី សាអ៊ីដលូ ដែលបានធ្វើទស្សនកិច្ចនៅគុយបា ដោយភាគីប្រទេសទំាងពីរ បានបង្ហាញទឹកចិត្តក្នុងការ បង្កើនចំណងទាក់ទងផ្នែកសេដ្ឋកិច្ច ក្នុងកម្រិតដូចគ្នាជាមួយនឹង ផ្នែកនយោបាយដែរ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ ២០១៣ ដោយស្រង់សម្តីរបស់លោក កាព្រីសេស ដែលបាននិយាយថា «ប្រទេសគុយបា មានចំណាប់អារម្មណ៍ក្នុងការឹតចំណង ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាមួយនឹងប្រទេសអ៊ីរ៉ង់ខណៈ ប្រេសិតពិសេសរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាមូដ អាម៉ាឌីនីចាដ ក៏បានលើកឡើង ដែរថា «ការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច អាចធ្វើឲ្យចំណងទាក់ទងផ្នែកនយោបាយ នៃប្រទេសទំាងពីរខ្លំាងក្លា ប្រសិនបើប្រទេសទំាងពីរ ខិតខំជំនះការលំបាក របស់គ្នាទៅវិញទៅមក»។
ទាក់ទិននឹងបញ្ហាសេដ្ឋកិច្ចនេះដែរ ប្រជាជាតិទំាងពីរនេះ កំពុងតែប្រទាញប្រទង់ជាមួយផល ប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលជាការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិកផងដែរ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលទីក្រុង ឡាហាវ៉ាន និងរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ បានបង្កើត ចំណងការទូតជាមួយគ្នា ជាលើកដំបូងចាប់តំាងពីឆ្នាំ១៩៧៥ ហើយមួយឆ្នាំក្រោយមក បានសម្រេចចិត្តរំលាយទំនាក់ទំនងនេះចោល ប៉ុន្តែនៅឆ្នាំ១៩៧៩ បានបន្តឡើងវិញ បន្ទាប់ពីប្រជាជននាំគ្នាផ្តួលរំលំ របបរាជានិយមមកនោះ។

បើយោងតាមតួលេខថ្មីៗបានបង្ហាញថា ប្រទេសទំាងពីរបានរក្សាកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយគ្នា ក្នុងវិស័យកសិកម្ម អប់រំ វិស្វកម្ម និងផ្នែកជីវបច្ចេកវិទ្យា ក្នុងចំណោមវិស័យជាច្រើនទៀត ដែលគិតជាទឹកប្រាក់មាន ៦០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១១៕

DAP-News

អនុប្រធានកិច្ចការបរទេស របស់អ៊ីរ៉ង់លោក អាលី សាអ៊ីដលូ


Viewing all articles
Browse latest Browse all 8042

Trending Articles