Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាមេរិក ក្រើនរំលឹក ពលរដ្ឋរបស់ខ្លូន ទូទាំងពិភពលោក ឱ្យប្រយ័ត្នការ វាយប្រហារ ដោយភេរវកម្ម

$
0
0

វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានចេញសេចក្តី ប្រកាសនៅថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៣ នេះ ដើម្បីក្រើនរំលឹក ដល់ប្រជាពលរដ្ឋខ្លួន ទូទាំងពិភពលោក ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការធ្វើ ដំណើរ ជាពិសេសនៅភូមិភាគអាស៊ី អាគ្នេយ៍ ព្រោះកន្លងទៅមានការ លេចឮពីសកម្មភាពរបស់ ក្រុម អាល់កៃដា តាលីបង់ និង ក្រុម ដទៃទៀត ដែលត្រៀមបង្កភេរវកម្មនៅក្នុងតំបន់នេះ។

នៅក្នុងសេចក្តីប្រកាសដដែល បានបញ្ជាក់ទៀតថា ក្រុម អាល់កៃដា និង ក្រុមភេរវកម្មដែលមានការពាក់ព័ន្ធ ដទៃទៀត មានផែនការបង្កវិនាសកម្ម និង បំផ្លាញផលប្រយោជន៍អាមេរិក ក្នុងភូមិភាគផ្សេងៗ ជាបន្តបន្ទាប់ រូមទាំង អឺរ៉ុប អាស៊ី អាហ្វ្រិក និង មជ្ឈឹមបូព៌ា។ សម្រាប់យុទ្ធសាស្រ្តការវាយប្រហារ មានដូចជា ដាក់គ្រាប់ បែកអត្តឃាត លបវាយប្រហារ ចាប់ជាចំណាប់ខ្មាំង និង មធ្យោបាយផ្សេងទៀត ដោយក្រុមជុ្រលនិយមអាច នឹងប្រើប្រាស់ អាវុធ ធម្មតា ឬ អាវុធ ដែលមានអនុភាពក្នុងការកំទេចគោលដៅ មានប្រសិទ្ធភាពខ្ពស់។ក្រុមនេះ ដែរ ជ្រើសរើសគោលវាយប្រហារសំខាន់ៗ ដូចជា កន្លែងសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ ឬ ឯកជន ។

ក្រសួងការបរទេសអាមេរិក បានផ្តល់ជាឧទាហរណ៍ ចំពោះគោលដៅដែលត្រូវវាយប្រហារដោយក្រុម ភេរវករ ដូចជា កន្លែងប្រកួតកីឡាសំខាន់ៗ កន្លែងស្នាក់អាស្រ័យ អាគារបុគ្គលិក សណ្ឋាគារ ក្លីបរាត្រី អាហារដ្ឋាន កន្លែង ប្រារព្ធពិធីសាសនា សាលារៀន កន្លែងសាធារណៈ និង កន្លែងទេសចរណ៍ ទាំងក្នុង សហរដ្ឋអាមេរិក និង បរទេស ដែលមានមនុស្សច្រើនកុះករចូលរួម ជាពិសេសក្នុងបុណ្យធំៗ ប្រចាំឆ្នាំ។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>