Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ស្លូត សំបូរ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅឃុំក្រាំងស្គារ ក្នុងឱកាស ចែក អត្តសញ្ញាណប័ណ្ណគំរូថ្មី

$
0
0

កំពង់ឆ្នាំងៈ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ លោក ស្លូត សំបូរ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយសហការី ជាច្រើនរូប បានចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ក្នុងពិធីចែក អត្តសញ្ញាណប័ណ្ណគំរូថ្មី នៅភូមិទាំង៦ នៅតំបន់ក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោក ខែម វិបុល អធិការស្រុកទឹកផុស  បានរាយការណ៍ថា ក្នុងរយៈពេល ២ខែដើមឆ្នាំ ២០១៣នេះ ក្នងឃុំក្រាំងស្គារ ទទួលបានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ(គំរូថ្មី) ដែលបានធ្វើកាលពីឆ្នាំ២០០៩ កន្លងមក បានចំនួន ១០៧៨នាក់ (ស្រី ៥៥៤នាក់) បានចែកជូនដល់ ដៃប្រជាពលរដ្ឋ កន្លងរួចមក ហើយ រហូតដល់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ ទើបទទួលបានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ(គំរូថ្មី) បន្ថែម ទៀត មានចំនួន ៩១៨ នាក់ (ប្រុស ៤១៣នាក់) ដែលស្ថិតនៅទាំង១៣ភូមិ ហើយបានធ្វើពីធី ចែកជូនដល់ដៃប្រជាពលរដ្ឋនា ឱកាសនេះ ដើម្បីសម្រាប់យកទៅប្រើប្រាស់ ឱ្យបានទាន់ ពេលវេលា តាមតម្រូវការរបស់គាត់ ។

លោកវរៈសេនីយ៍ឯក ឡុង ម៉ាលី ស្នងការរងនគរបាលខេត្ត បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋថែរក្សា អត្តសញ្ញណប័ណ្ណ កុំឱ្យបាត់បង់ ព្រោះវាសំខាន់ណាស់ក្នុង ការបញ្ជាក់អត្តសញ្ញាណ របស់ខ្លួន និងជាអាយុជីវិត របស់ខ្លួន ផងដែរ ព្រមទាំងអាចយកទៅប្រើ ប្រាស់តាមតម្រូវការរបស់ខ្លួន ទៀតផង ។

ជាមួយគ្នានេះដែរ លោក ស្លូត សំបូរ បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ពង្រឹងស្មារតី សាមគ្គីគ្នា បន្តការគាំទ្រនូវគោលជំហរ សកម្មភាព ស្នាដៃ និងគោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា បន្តទៀត និងប្រើប្រាស់សិទ្ធជាប្រជាពលរដ្ឋ រាយការណ៍ រាល់សកម្មភាព មិនប្រក្រតីផ្សេងៗ ដែលកើតមាន នៅក្នុងភូមិ-ឃុំ របស់ពួកគេ ៕

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>