Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ញឹម វណ្ណដា បានបើកវេទិកាជាតិ ការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ លើកទី ២៣

$
0
0

សៀមរាប ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៣នេះ លោក ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី ជាអនុប្រធានទី១ គណ:កម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្ដរាយ (គ.ជ.គ.ម) ជាអធិបតីភាព ក្នុងការបើក វេទិកាជាតិ ការកាត់ បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ លើកទី២៣ នៅសណ្ឋាគារ អង្គរ ប៉ារ៉ាឌី លើកយកប្រធានបទ មកពិភាក្សា ស្តីពី “ការបញ្ជ្រាបការកាត់បន្ថយ ហានិភ័យនៃគ្រោះមហន្តរាយ និងការបន្ស៊ាំទៅ នឹងការប្រែប្រួលអាកាសធាតុ ទៅក្នុងកម្មវិធីអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ” ។

វេទិកាថ្ងៃនេះ ដោយមានការចូលរួមពី ក្រុមការងារគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះ មហន្តរាយក្រសួងពាក់ព័ន្ធ ជាសមាជិកគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានដូចជា ក្រសួងផែនការ, ក្រសួងបរិស្ថាន, ក្រសួង មហាផ្ទៃ កម្មវិធីអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយ ខេត្ត មកពី១៦ខេត្តក្រុង គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយស្រុក គណៈកម្មាធិការ គ្រប់គ្រងគ្រោះ មហន្តរាយ ឃុំ មន្ទីរជាសមាជិកគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប អង្គការដៃគូ ជាតិនិង អន្តរជាតិ ដែលសរុបរួម ១១០នាក់។ និងមានការចូលរួម ឧបត្ថម្ភពី អង្គការដៃគូ អភិវឌ្ឍដែលមានដូចជា  អង្គការ ភ្លែនអន្តរជាតិ កម្ពុជា អង្គការការីតាសកម្ពុជា អង្គការអុកស្វាម អង្គការទស្សនៈ ពិភពលោកកម្ពុជា អង្គការ សង្រ្គោះកុមារ  អង្គការឃែរកម្ពុជា និងអង្គការលំនៅដ្ឋានមនុស្ស ជាតិកម្ពុជា ដែលបានជួយគាំទ្រ ទាំងផ្នែក បច្ចេកទេស ។

លោក ញឹម វណ្ណដា បានមានប្រសាសន៍បើកវេទិកា មួយដ៏មានសារៈសំខាន់ សម្រាប់ការអនុវត្ត សកម្មភាពការងារ គ្រប់គ្រង គ្រោះមហន្តរាយនៅព្រះរាជាណាចក្រ កម្ពុជា ក្នុងគ្រប់វិស័យដូចជា ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរ ជាតិ និងក្រុមការងារនានា ដែលកំពង់បានអនុវត្តសកម្មភាព លើការកាត់បន្ថយ ហានិភ័យនៃគ្រោះមហន្តរាយ។ វេទិកានេះមានគោលបំណង ធ្វើការឆ្លុះបញ្ចាំងទៅលើ ការងារកាត់បន្ថយគ្រោះមហន្តរាយដែលអង្គការនិមួយៗ បានអនុវត្តកន្លងមក និង ធ្វើការផ្លាស់ប្តូរនូវបទពិសោធន៏ និងទស្សនៈវិស័យពីគ្នាទៅវិញទៅមក ដើម្បីរិះរក មធ្យោបាយ និងយុទ្ឋសាស្រ្ត អនុវត្តន៏ថ្មីៗ និងដើម្បីឆ្លើយបតការកាត់បន្ថយ ហានិភ័យនៃគ្រោះមហន្តរាយ ឲ្យកាន់ តែ មានប្រសិទ្ឋិភាពខ្ពស់ ។

លោកបន្ដថា ដូចជាអនុសាសន៍ដ៏ថ្លៃថ្លា របស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រកម្ពុជា ដែលបានជំរុញឲ្យដៃគូអភិវឌ្ឍន៏ យកចិត្តទុកដាក់ជាពិសេស លើការធ្វើផែនការ ដែលតម្រូវឲ្យ មានការដាក់បញ្ចូល ការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ ដើម្បីឆ្លើយតបឲ្យ មានការអភិវឌ្ឍន៍ ប្រកប ដោយនិរន្តភាព។ នឹងក៏ដូចអនុសាសន៏ ១១ចំណុច របស់សម្តេចក្នុង កិច្ចប្រជុំចង្អៀត រវាងរាជរដ្ឋាភិបាល និង អង្គការ សង្គមស៊ីវិល នៅថ្ងៃទី១៧ គុម្ភៈ ២០១២ ដែលសម្តេចជំរុញឲ្យ អង្គការដៃគូ ដើរតួយ៉ាងសំខាន់ និង បន្តយក ចិត្តទុកដាក់ លើការងារកាត់បន្ថយ ហានិភ័យនៃគ្រោះមហន្តរាយ។

សូមរំលឹកថា ទឹកជំនន់បានកើតឡើងនៅក្នុងឆ្នាំ២០១១ ដែលប៉ះទង្គិចខេត្តចំនួន១៨ ក្នុងចំណោមខេត្ត ទាំងអស់ ២៤ ក្នុងប្រទេសកម្ពុជា និងនាំឲ្យបាត់បង់ជីវិត មនុស្សចំនួន ២៥០នាក់ ក្នុងនោះប្រមាណ៥០% គឺជាកុមារ។ ទឹកជំនន់នេះ បានបង្កការប៉ះពាល់មកលើប្រជាពលរដ្ឋ ចំនួនច្រើនជាង ១,៧៧លាននាក់ ដែលត្រួវជា ១៣% នៃចំនួនប្រជាជនសរុប ។ ការប្រែប្រួលអាកាសធាតុ ត្រូវបានព្យាករណ៍ ថានឹងបង្កើនភាពញឹកញាប់ ដែលបង្កឲ្យ មានភាព ធ្ងន់ធ្ងរដែលបណ្តាល មកពីបាតុភូតធម្មជាតិកំណាច ដែលអាចប្រែក្លាយទៅ ជាគ្រោះមហន្តរាយ ដែល កាន់ តែអាក្រក់ ជាខ្លាំងឡើងៗ។ ទោះបីជាឆ្នាំ២០១២ ប្រទេសកម្ពុជាយើងមិនបាន ទទួលការវាយប្រហារ ពីទឹក ជំនន់ ដូចឆ្នាំ២០១១ ក៏ដោយ បញ្ហាគ្រោះមហន្តរាយ ដោយសាមនុស្សក្តី និង ធម្មជាតិក្តី ក៏នៅតែជាប្រធាន មួយក្តៅ គគុកផងដែរ ដែលយើងត្រូវ យកចិត្តទុកដាក់ តួយ៉ាងនាដើមឆ្នាំនេះ ករណីផ្តាសសាយ បក្សី ចំនួន ៧ករណី បានកើត ដែលបណ្តាលស្លាប់ ៦ករណី ក្នុងនោះកុមារ ៦ និង បុរសអាយុ៣៥ឆ្នាំ ម្នាក់ ។

ហើយ ឆ្លងតាមបទពិសោធន៍គ្រោះមហន្តរាយនាពេលថ្មីៗ មកលើប្រទេស កម្ពុជាយើងនេះ វាបានកែប្រែឲ្យ មានកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការត្រៀម បង្កាគ្រោះមហន្តរាយ ការគ្រប់គ្រងហានិភ័យ នៃគ្រោះមហន្តរាយ និងការសម្របសម្រួល ដើម្បីឲ្យមានវិធានការ ឆ្លើយតបនៅកម្ពុជា កាន់តែប្រសើរ និងមានប្រសិទ្ធភាពជាងមុន។ ក្រៅពីនេះក៏មានការទទួលស្គាល់ កាន់តែច្រើនឡើងផងដែរ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងគ្រប់វិស័យ ថា ប្រសិនបើគ្មានកិច្ច ប្រឹងប្រែងម៉ត់ចត់ ដើម្បីកាត់បន្ថយគ្រោះ មហន្តរាយនិងហានិភ័យ នៃការប្រែប្រួល អាកាសធាតុ ។ ការខូចខាតបង្ក ដោយគ្រោះមហន្តរាយនានា ដែលតម្រូវឲ្យមាន ការឆ្លើយតបនិង ការស្តារឡើង វិញ ដែលត្រូវចំណាយ ថវិកាខ្ពស់ នឹងក្លាយជាឧបសគ្គយ៉ាងធំមួយ ក្នុងការឈានទៅ សម្រេចគោលដៅ អភិវឌ្ឍន៍ របស់កម្ពុជា ជាពិសេសការឆ្លើយតប ទៅលើអាទិភាពខ្ពស់បំផុត របស់កម្ពុជាក្នុងការ កាត់បន្ថយភាពក្រីក្រ។

ហើយលោក សង្ឃឹមថា ការពិភាក្សានៅថ្ងៃនេះនឹងទទួលបាន ការសិក្សាលើមេរៀនល្អៗ ដែលទទួលបានពី បទ ពិសោធន៍ ជាក់ស្តែង ក្នុងការអនុវត្តគោលការណ៍ ណែនាំសម្រាប់បញ្រ្ជាប ការកាត់បន្ថយ ហានិភ័យនៃគ្រោះ មហន្តរាយ និង ការបន្ស៊ាំទៅនឹងការប្រែប្រួល អាកាសធាតុ ទៅក្នុងកម្មវិធីអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅ ថ្នាក់ក្រោមជាតិ ។ ទទួលបានព័ត៌មានអំពីដំណើរការ ធ្វើបច្ចុប្បន្នភាព ផែនការអភិវឌ្ឍន៍ យុទ្ធសាស្ត្រជាតិ ឆ្នាំ ២០០៩-២០១៣ និងក៏បានសិក្សាស្វែងរកវិធីថ្មី នានាសម្រាប់បញ្រ្ជាប ការកាត់បន្ថយ ហានិភ័យនៃ គ្រោះមហន្តរាយ និង ការបន្ស៊ាំទៅនឹងការប្រែប្រួល អាកាសធាតុ ទៅក្នុងផែនការអភិវឌ្ឍន៍ យុទ្ធសាស្ត្រជាតិ ជាបន្ទាប់សម្រាប់ឆ្នាំ ២០១៤ – ២០១៨ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles