Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

NOKIA នាំយក ការច្នៃប្រឌិត កម្រិតខ្ពស់ទៅបង្ហាញ នៅព្រឹត្តិការណ៍ សមាជទូរស័ព្ទ ពិភពលោក

$
0
0

បាសឺឡូណា អេស្ប៉ាញ ៖ ថ្ងៃនេះនៅឯព្រឹត្តិការណ៍ សមាជទូរស័ព្ទ ពិភពលោក, Nokia បានប្រកាសពី ផែនការពង្រីក ការច្នៃប្រឌិតកម្រិតខ្ពស់ របស់ខ្លួនអោយបានដល់ដៃ អ្នកប្រើប្រាស់កាន់ តែច្រើនឡើងៗ ។

ទូរស័ព្ទស៊េរីថ្មី ចំនួនបួនម៉ូដែល បានចូលខ្លួននាំយក ការច្នៃប្រឌិតថ្មីជូន អតិថិជន ក្នុងតម្លៃទាបជាងមុន ហើយកម្មវិធី ផែនទី HERE មានផ្តល់ជូននៅក្នុងទូរស័ព្ទ ផ្សេងដែលមិនមែន ជាប្រព័ន្ធប្រតិបត្តិការ Window Phone ។ លើសពីនេះ Nokia ក៏បានប្រកាសអំពីភាពជាដៃគូថ្មី ជាមួយភ្នាក់ងារផលិត Apps ដោយផ្តល់ សិទ្ធិឲ្យ ពួកគេប្រើប្រាស់ កម្មវិធីរូបភាព ទីតាំង និងកម្មវិធីកម្សាន្តរបស់ Nokia ដើម្បីយកទៅ បង្កើតកម្មវិធី ផ្សេងៗ ។ ជាចុងក្រោយ Nokia និង Microsoft ក៏បានសំយោគចំណុចខ្លាំងរបស់ខ្លួននៅ ក្នុងផ្នែក សហគ្រាស ដើម្បីទទួលបានអតិថិជន ពីក្រុមហ៊ុនសាជីវកម្ម នានាបាន កាន់តែច្រើនថែមទៀត។

លោក Stephen Elop ប្រធាន និង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បានលើកឡើងថា ៖ “ Nokia កំពុងតែ មាន ដំណើរការរីកចម្រើនទៅមុខ ។ សេចក្តីប្រកាសរបស់យើងនាថ្ងៃនេះ ឆ្លុះបញ្ចាំងឲ្យឃើញពី ការប្តេជ្ញាចិត្តរបស់ យើង ក្នុងការពង្រីកសែស្រឡាយផលិតផលនិងសេវាកម្ម ដើម្បីបំពេញសេចក្តីត្រូវការ ទាំងអ្នកប្រើប្រាស់ផ្ទាល់ខ្លួន និងអ្នកប្រើ ប្រាស់នៅក្នុងវិស័យសាជីវកម្ម។ ដោយផ្តល់ជូននូវបទពិសោធន៍ ប្រើប្រាស់ដែលប្រសើរជាង តម្លៃទាបជាង យើងកំពុង ប្រកួតប្រជែងយ៉ាងមោះមុត ដើម្បីសម្រេច ជោគជ័យ ក្នុងសមរភូមិទូរស័ព្ទ ។

Nokia Lumia 720 និង Nokia Lumia 520 ចូលខ្លួនមកពង្រីកសែស្រឡាយ Windows Phone 8
 Nokia Lumia 720 ផ្តល់ជូននូវកាមេរ៉ាកម្រិតខ្ពស់ក្នុងតម្លៃមធ្យម ។ វាមានកញ្ចក់អុបទិក Carl Zeiss ដែល បាន រចនាឡើង ដើម្បីថតរូបបានច្បាស់ទាំងពេលថ្ងៃនិងពេលយប់ និងមានកាមេរ៉ាមុខប្រភេទ HD ដើម្បី ឲ្យការថតរូបជុំគ្នា ជាមួយមិត្តភក្តិ ឬការទូរស័ព្ទដោយបង្ហាញវីដេអូ កាន់តែសប្បាយរីករាយ ។ វា មានរាង ស្តើងរលើបរលោង ផ្តល់ជូននូវ បទពិសោធន៍ Lumia អភិវឌ្ឍន៍ថ្មី ដូចជាតន្ត្រី Nokia Music, ផែនទី HERE និងជម្រើសសាកថ្ម ដោយពុំចាំបាច់ ដោតខ្សែចូលក្នុងទូរស័ព្ទ។ Nokia Lumia 720 មាន ប្រាំពណ៌ និង តម្លៃលក់មិនទាន់គិតពន្ធអាករប្រមាណ $330 ហើយវានឹងមានចេញលក់នៅប្រទេស វៀតណាម ហុងកុង និងសឹង្ហបុរីនៅត្រីមាសទី១ និងទ្វីបអឺរ៉ុប អាស៊ី អាហ្រិក និងឥណ្ឌានៅត្រីមាសទី២ ។

រីឯ Nokia Lumia 520 គឺជាស្មាតហ្វូន Windows Phone 8 របស់ Nokia ដែលមានតម្លៃទាបជាងគេ តែផ្តល់ ជូន នូវបទពិសោធន៍ និងកម្មវិធីជាច្រើន ដែលជាទូទៅមានតែនៅក្នុងស្មាតហ្វូនកម្រិតខ្ពស់ ។ ក្នុងចំណោម កម្មវិធីទាំងនោះ ក៏មានកញ្ចក់កាមេរ៉ាឌីជីថលដែរ ដែលកន្លងមកមានតែនៅក្នុងស្មាតហ្វូន Nokia Lumia 920 ប៉ុណ្ណោះ ។ លើសពីនេះ វាមានអេក្រង់ទំហំ 4 អ៊ិញ ប្រភេទ Super Sensitive Touch ថែមទៀតផង ។ Nokia Lumia 520 ផ្តល់ជូន ៥ ពណ៌ មានតម្លៃលក់ (មិនទាន់គិតពន្ធអាករ) ប្រមាណ $185 នឹងត្រូវចេញ លក់នៅហុងហុង និងវៀតណាមក្នុង ត្រីមាស ទី១ និងទីផ្សារដទៃទៀត រាប់បញ្ចូល ទាំងអឺរ៉ុប អាស៊ី អាមេរិកឡាទីន អាហ្រិ្វក និងសហរដ្ឋអាមេរិកនៅ ក្នុងត្រីមាស បន្តបន្ទាប់ ។

Nokia 105 និង Nokia 301 បន្ថែមបទពិសោធន៍លំនាំ Lumia ទៅក្នុង Mobile Phones

Nokia ក៏បានប្រកាសអំពី Nokia 105 ដែលជាទូរស័ព្ទដៃទូទៅមានតម្លៃទាបជាងគេ និង Nokia 301 ដែលជា ទូរស័ព្ទ តម្លៃល្អប្រសើរ មានអ៊ិនធឺណិត អ៊ីមែល និងកាមេរ៉ា ។

Nokia 105 ល្អបំផុតសម្រាប់អតិថិជនប្រើប្រាស់ទូរស័ព្ទលើកទីមួយ វាមានអេក្រង់ពណ៌ធម្មជាតិ ពន្លឺភ្លឺថ្លា មានម៉ឺនុយ សំខាន់ៗ ជាច្រើនដូចជា វិទ្យុ FM នាឡិការោទិ៍ នាឡិកាប្រាប់ម៉ោងដោយសំឡេង ការពារ ធូលី មានពិល និងប៊ូតុងចុច រាងដូចខ្នើយកើយ។ វាមានគុណភាពល្អ ធន់ ប្រើជាប់បានយូរ ថ្មកាន់ភ្លើង បាន ៣៥ ថ្ងៃ ហើយវាពិតជាល្អសម្រាប់ ទុកជា ទូរស័ព្ទបម្រុងទៀតផង។ Nokia 105 មានពីរពណ៌គឺ ខ្មៅ និង ខៀវ ហើយនឹងត្រូវផ្តល់ជូនក្នុងតម្លៃ (មិនទាន់គិតពន្ធ អាករ) ប្រមាណ $20។ វានឹងត្រូវចេញ លក់នៅ តាមបណ្តាផ្សេងៗនៅក្នុងត្រីមាសទី១ និងទី២ ជាបន្តបន្ទាប់។

ចំណែកឯទូរស័ព្ទ Nokia 301 ជាទូរស័ព្ទមានអ៊ិនធឺណិត 3.5G និង Nokia Xpress Browser ដែលមាន លទ្ធភាព បង្រួមទំហំ Data បានរហូតដល់ 90%។ វាជាទូរស័ព្ទ Nokia តម្លៃទាប ដែលអតិថិជនអាចមើល វីដេអូតាមអ៊ិនធឺណិត និងមានកម្មវិធី Smart Camera គឺ កញ្ចក់កាមេរ៉ាឌីជីថល ថ្មីមានលំនាំ Nokia Lumia ។ Nokia 301 មានច្រើន ពណ៌ដូចជា ខៀវស្រាល ខ្មៅ ផ្កាឈូកដិត លឿង និងពណ៌ស ផ្តល់ជូន ក្នុងតម្លៃ (មិនទាន់គិតពន្ធអាករ) ប្រមាណ $86 ក្នុងត្រីមាសទី២។

ផែនទី HERE ពង្រីកជូនអ្នកប្រាស់កាន់តែច្រើន
 ទន្ទឹមនឹងនេះ Nokia ក៏បានប្រកាសដែរថា ៖ HERE ដែលជាសេវាកម្មផែនទីថ្មី លំដាប់លេខ១ ផ្តល់ជូន មិន ត្រឹមតែ តាមរយៈ Lumia ប៉ុណ្ណោះទេ។ HERE Maps, HERE Drive, HERE Transit ក៏មានផ្តល់ជូន តាមរយៈ ទូរស័ព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការផ្សេងពី Windows Phone ថែមទៀត នៅតាមបណ្តាទីផ្សារ មួយចំនួន។

ភ្នាក់ងារផលិត Apps ទទួលបានសិទ្ធិប្រើប្រាស់បច្ចេកវិជ្ជាផ្តាច់មុខរបស់ Nokia
 Nokia បានប្រកាសថា ជាមួយនឹង Apps ប្រមាណជាង 130 000 នៅក្នុង Windows Phone, ខ្លួនបាន ជំរុញ លើក ទឹកចិត្ត ភ្នាក់ងារផលិត Apps ប្រើប្រាស់បច្ចេកវិជ្ជារូបភាព ទីតាំង និងបទភ្លេង អភិវឌ្ឍន៍ ឲ្យបានជា កម្មវិធី ប្រកបដោយ ភាព ច្នៃប្រឌិតខ្ពស់។

Nokia និង Microsoft ផ្តោតការយកចិត្តទុកដាក់លើអតិថិជនផ្នែកសាជីវកម្ម
 ទីបញ្ចប់ Nokia និង Microsoft កំពុងតែប្រមូលការយកចិត្តទុកដាក់របស់ខ្លួនទៅលើការប្រមែប្រមូលអតិ ថនផ្នែក សាជីវកម្ម ពីដៃគូប្រកួតប្រជែងឲ្យមកប្រើប្រាស់ Windows Phone ។ Nokia បានប្រកាស បញ្ជាក់ ថា ក្រុមហ៊ុនផ្តល់ សេវាកម្ម ទូរស័ព្ទជាច្រើនដូចជា Everything Everywhere, Elisa, Orange, Telstra និង Vodafone បាន ជ្រើស រើសយកស្មាតហ្វូន Lumia ធ្វើជាទូរស័ព្ទបង្គោល សម្រាប់លក់ជូន អតិថិជនផ្នែក សាជីវកម្ម៕

www.lookingtoday.com

www.lookingtoday.com

Nokia Lumia 720

www.lookingtoday.com

Lumia 520

www.lookingtoday.com

  Nokia 301

www.lookingtoday.com

Nokia 105


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>