Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឃាត់ខ្លួនបុរសម្នាក់ បានយកដំបងឈើ វ៉ៃអ្នកម៉ូតូឌុប ប្លន់យកម៉ូតូ មិនបានសម្រេច

$
0
0

បាត់ដំបងៈ កម្លាំងនគរបាលក្រុង បានឃាត់ខ្លួន បុរសម្នាក់ភ្លាមៗ ក្នុងបទល្មើសជាក់ស្តែង កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ នៅចំណុចមុខក្លោងទ្វារ វត្តពោធិ៍វាល ក្នុងភូមិ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលបានយកដំបងឈើ វ៉ៃអ្នកម៉ូតូឌុបបំណងប្លន់យកម៉ូតូ តែមិនបាន សម្រេច រួច កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

លោក ស៊ន កុសល នាយផ្នែកនគរបាល ព្រហ្មទណ្ឌក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ ដែល សមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ជន ស៊ីខែត ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិ ឃុំស្នា

អន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកជនរគ្រោះ មានឈ្មោះ រ័ត្ន វ៉ាន់ថេត ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

តាមសម្តីជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងជិតយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ ជនសង្ស័យបានហៅម៉ូតូខ្លួនឌុប ពីចំណុចសណ្ឋាគារឃីង សំដៅទៅឃុំអន្លង់វិល ស្រុកសង្កែ ហើយក៏ត្រឡប់មកវិញ ឲ្យចូលទៅក្នុងវត្តពោធិ៍វាល ពេលមកដល់ចំណុចកើតហេតុ ជនសង្ស័យ បានយកដំបងឈើ ប្រវែងកន្លះម៉ែត្រ ចេញពីក្នុងអាវធំ សំពងចំមួកសុវត្តិភាព បណ្តាលឲ្យបែកមួក និងមួយដំបងទៀត ចំដៃស្តាំ ភ្លាមៗនោះខ្លួនបានរើបម្រាស់ចុះ ពីលើម៉ូតូស្រែកឲ្យគេជួយថា ចោរៗ រួចជនសង្ស័យភ័យខ្លួន បានរត់ទៅសម្ងំក្នុងទឹកស្រះ ក្រោយផ្ទះប្រជាពល រដ្ឋនៅក្បែរវត្ត មួយសន្ទុះ មិន ព្រមចេញ ។ លុះដល់ពេលសមត្ថកិច្ច កំពុងតាមរក ស្រាប់តែជនសង្ស័យ បានដើរចេញមកក្រៅ ក៏ត្រូវ បានចាប់ឃាត់ ខ្លួន នាំយកទៅអធិការក្រុងទាំងយប់ដើម្បីសួរនាំ ។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនមកពីខេត្តពោធិ៍សាត់ ដើម្បីមកលេងព្រះសង្ឃស្គាល់គ្នា នៅ ក្នុងវត្តពោធិ៍វាល ពេលជិះម៉ូតូឌុបដើរលេងហើយ ក៏ចូលក្នុងវត្ត តែមិនបានសារភាពថា ខ្លួនជាចោរ និង បានវ៉ៃជនរងគ្រោះនោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថា ទោះជាជនសង្ស័យ មិនព្រមសារភាពក៏ដោយ តែលោកអធិការក្រុង បាន បញ្ជាឲ្យកសាងសំណុំរឿង បញ្ជូនទៅស្នងការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>