Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមហ៊ុន ទឹកបរិសុទ្ធ វីតាល់នាំ ថវិកានិង ទឹកសុទ្ធ ឧបត្ថម្ភសាច់ញាតិ ក្មេងរងគ្រោះ ដោយនិស្សិត សាលាពេទ្យ បើករថយន្ដបុក

$
0
0

ភ្នំពេញ ៖ ដើម្បីចូលរួម ការចែករំលែក នូវការខ្វះខាត និងដោយមើលឃើញពីការ អាណិតអាសូរយ៉ាងពន់ពេក ចំពោះការបាត់ បង់ជីវិតកូនស្រី កូនប្រុស ជាទីស្រឡាញ់ របស់ខ្លួន ដោយសារតែនិស្សិតស្រី នៅសាកល វិទ្យាល័យសុខាភិបាល បើករថយន្ដបុករះបណ្ដាលឱ្យស្លាប់នោះ ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ បានចូលរួមចំណែកឧបត្ថម្ភ នូវថវិកា និងទឹកសុទ្ធជូនដល់ក្រុមគ្រួសារសពក្មេងរងគ្រោះទាំង៣នាក់ ។

ការនាំទឹកសុទ្ធនិងថវិកា ទៅឧបត្ថម្ភជូន សាច់ញាតិកុមារាកុមារីរងគ្រោះទាំងបីនាក់ ខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅកន្លែងពិធីធ្វើ បុណ្យសពនៅវត្ដចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យ និងបន្ដ នាំយកថវិកានិងទឹកសុទ្ធទៅឧបត្ថម្ភជូនសាច់ ញាតិក្មេងប្រុសរងគ្រោះនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដ កណ្ដាល ។

តំណាងក្រុមហ៊ុនទឹកបរិសុទ្ធបានថ្លែងឱ្យ ដឹងថា ចំពោះសាច់ញាតិសពម្នាក់ៗទទួល បានទឹកសុទ្ធវីតាល់ ចំនួន១០កេស និងថវិកា ១០ម៉ឺនរៀល ។

បើតាមតំណាងក្រុមហ៊ុន បន្ទាប់ពីទទួល បានព័ត៌មាននិស្សិតសាលាពេទ្យ បើករថយន្ដបុករះជាបន្ដបន្ទាប់ កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣កន្លងទៅនេះ នឹងបណ្ដាលឱ្យក្មេងៗ៣នាក់ ក្នុងនោះក្មេងស្រីពីរនាក់ជាបងប្អូនបង្កើត ទើបចេញពីសាលាជាមួយឪពុក និងក្មេងប្រុសម្នាក់ទៀត ស្លាប់នៅកន្លែងកើតហេតុនោះ ថ្នាក់ដឹកនាំក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ដែលមានលោកឧកញ៉ា ឡាវ វ៉ាន់ និងលោកជំទាវ ជឹង សុគន្ធាវី ជានាយកប្រតិបត្ដិ ទូទៅ របស់ក្រុមហ៊ុន បានរៀបចំចាត់ចែងឱ្យបុគ្គលិក នាំយកថវិកា និង ទឹកបរិសុទ្ធទៅជួយឧបត្ថម្ភ ដល់សាច់ញាតិ កុមាររងគ្រោះទាំងនេះ ។

តំណាងក្រុមហ៊ុន ទឹកបរិសុទ្ធវីតាល់ បាន ថ្លែងថា បើទោះបីអំណោយជាទឹកបរិសុទ្ធ និងថវិកា មានចំនួនតិចតួចក្ដី ប៉ុន្ដែវាអាចចូលរួមចំណែកក្នុងការកាត់បន្ថយការលំបាកខ្លះរបស់សាច់ញាតិនៃសព ។

គួរបញ្ជាក់ថា ជនរងគ្រោះជាកុមារាកុមារី ទាំងបីនាក់បានស្លាប់ខាងលើនេះ រួមមានទី១ ឈ្មោះរិន រចនា ភេទស្រី អាយុ៨ឆ្នាំ ជាប្អូនស្រី ទី២ ឈ្មោះរិន បុបា្ផ ភេទស្រី អាយុ១២ឆ្នាំ ជាបង ស្រី ដែលក្មេងស្រី ទាំងពីរនេះ រស់នៅរាជធានីភ្នំពេញ និងក្មេងប្រុសម្នាក់ទៀត ឈ្មោះស្រេង ប៊ុនហុង អាយុ៨ឆ្នាំ រស់នៅ ភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដ កណ្ដាល ។

គួរបញ្ជាក់ថា នារីម្នាក់វ័យប្រហែលជាង ២០ឆ្នាំម្នាក់ ឈ្មោះ  គាម ពិសិដ្ឋណារីតា ជានិស្សិត សាកលវិទ្យាល័យ វេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រ សុខាភិបាល ឆ្នាំទី៦ បានបើករថយន្ដម៉ាក បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២R-៥០០៨ ក្នុង ទិសដៅពីជើងទៅត្បូង អមដំណើរដោយ យុវជនវ័យក្មេងចំនួន ២នាក់ ទំនងទើប ចេញ ពីរៀន នៅសាលាឯកជនមួយ ស្រាប់ តែបុកអ្នកជិះម៉ូតូ និងរថយន្ដនៅតាមផ្លូវជា បន្ដបន្ទាប់។

សាក្សីបានបន្ដទៀតថា លុះមក ដល់ភ្លើងស្ដុប និងមុខ ក្រសួងមហាផ្ទៃរថយន្ដ បង្កបានបុករះម៉ូតូជាច្រើនគ្រឿង បណ្ដាល ឱ្យក្មេងប្រុសម្នាក់ ជាសិស្សសាលា កំពុងជិះ ម៉ូតូជាមួយម្ដាយ ទើបចេញពីរៀន ស្លាប់ និង មានអ្នករងរបួសធ្ងន់ស្រាល ជិត ១០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរ ពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ។ ដោយ ឡែកម៉ូតូ ដែលរងគ្រោះថ្នាក់ និងរថយន្ដ បង្ក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែល ម៉ូតូខ្លះ ស្ទើរខ្ទេចទាំងស្រុង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឱ្យដឹងទៀតថា បន្ទាប់ពីមើលឃើញបង្ក គ្រោះថ្នាក់ចរាចរណ៍ បុកអ្នកដំណើរតាមផ្លូវ ជាបន្ដបន្ទាប់ រហូត ដល់ស្លាប់ និងរងរបួស ធ្ងន់ស្រាលខាងលើនេះ អ្នកបើករថយន្ដវ័យ ក្មេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយនាំ ចូលក្រសួងមហាផ្ទៃភ្លាមៗ ដោយ ខ្លាចថា សាច់ញាតិជនរងគ្រោះ និងអ្នកធ្វើដំណើរ តាមផ្លូវស្វាគមន៍មួយដៃមួយជើង ។

យ៉ាងណាក៏ដោយ មិនទាន់មានការ  បញ្ជាក់ពីអត្ដសញ្ញាណ ជនរងគ្រោះដែល ស្លាប់ និងរងរបួសនោះទេ ហើយមូល ហេតុពិតប្រាកដ ដែលនាំឱ្យក្មេងស្រីរូបនេះ បើករថយន្ដបុក គេបុកឯង នៅតាមផ្លូវសាធារណៈខាងលើ ក៏មិនទាន់ដឹងដែរ ប៉ុន្ដែ សាក្សីមួយចំនួន បាន អះអាងថា រូបនាងបានបើករថយន្ដបុក គេ តាំងពីជិតវិមានឯករាជ្យមកម្លេះ ហើយ បើករត់ រហូតមកដល់មុខក្រសួងមហាផ្ទៃ។

លោក ប៉ែន ឃុន បានឲ្យដឹងថា មុនពេលកើតហេតុ នារីរូបនេះ បានធ្វើដំណើរចេញពីសាលា ទើបនឹងប្រឡង ហើយចូលមកយកប្អូនប្រុស ជាកូណភ្លោះ ចំនួន ២នាក់ នៅសាលាបញ្ញាសាស្រ្ត ហើយបង្កគ្រោះថ្នាក់ចរាចរណ៍តែម្តងទៅ។

ក្រោយកើតហេតុ ម៉ូតូ និងកង់ជិត១០គ្រឿង និងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>