ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មាន ភ្លាមៗថា មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងកក់ទី២ ខណ្ឌទួលគោកលោក គង់ ណារូ បានជួប គ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់នៅពេល បើកម៉ូតូ ដេញចាប់ក្រុមក្មេងទំនើង កាលពី ល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ លោក ជួន ណារិន្ទ ស្នងការរងនគរបាល រាជធានី ភ្នំពេញ និងជាប្រធានការិយាល័យកណ្ដាល យុត្ដិធម៌បានជួយឧបត្ថម្ភថវិកា ផ្ទាល់ខ្លួន ចំនួន ១០០ដុល្លារ សម្រាប់ចូលរួមថ្លៃ ព្យាបាល មុខរបួស ។
ការចូលរួមចំណែក ឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារ ពីសំណាក់លោកស្នងការរង នគរបាល រាជធានីភ្នំពេញ ជួន ណារិន្ទ ខាងលើនេះ បានបង្ហាញឱ្យ ឃើញថា ជាការយកចិត្ដទុកដាក់មួយ ពីសំណាក់ថ្នាក់ដឹកនាំ ក្នុងជួរនគរបាលជាតិ រាជធានីភ្នំពេញ បន្ទាប់ពីមន្ដ្រីនគរបាល បឹងកក់ទី២ ខាងលើនេះ ជួបគ្រោះថ្នាក់ ចរាចរណ៍ ក្នុងពេលចុះបំពេញបេសកកម្មការងារ ដេញចាប់ក្រុមក្មេងទំនើង នៅក្នុងមូលដ្ឋាន ។
គួរបញ្ជាក់ថា មន្ដ្រីនគរបាល ប៉ុស្ដិ៍បឹងកក់ ទី២ ខណ្ឌទួលគោក លោក គង់ ណារូ បាន រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ បន្ទាប់ពី មន្ដ្រីនគរបាលរូបនេះជួប គ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកំពុងបើក ម៉ូតូយ៉ាងលឿន ដើម្បីដេញចាប់ក្មេងទំនើង គប់កញ្ចក់ផ្ទះគេ ។
មន្ដ្រីនគរបាលរូបនេះ ជួបគ្រោះថ្នាក់ ចរាចរណ៍ កាលពីល្ងាចថ្ងៃទី០១ ខែមីនា នេះ ស្ថិតនៅចំណុចផ្លូវ ២៨៩ ទល់មុខផ្សារ ទួលគោក សង្កាត់បឹង កក់ទី២ ខណ្ឌទួល គោក ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ ចរាចរណ៍ មានករណីក្មេងទំនើងគប់កញ្ចក់ ផ្ទះប្រជាពលរដ្ឋ នៅតាមផ្លូវ ៣៣៥ រួច ហើយជិះម៉ូតូរត់ ។ ពេលនោះមន្ដ្រីនគរ បាលរងគ្រោះ ជាមួយមន្ដ្រីនគរបាលផ្សេង ទៀត បាននាំគ្នាជិះម៉ូតូ ប្រដេញតាមចាប់ ក្នុងល្បឿន លឿន លុះដល់ចំណុចកើតហេតុ បានប៉ះពារជាមួយអ្នកដំណើរផ្សេងទៀត បណ្ដាលឱ្យដួល រងរបួសធ្ងន់ ត្រូវបញ្ជូនទៅ កាន់មន្ទីរពេទ្យភ្លាមៗ ។
បើយោងតាមសមត្ថកិច្ច លោក គង់ ណារូ បានចេញពីមន្ទីរពេទ្យ ដោយសម្រាក ព្យាបាលមុខរបួស នៅផ្ទះរបស់ខ្លួន ៕