បាត់ដំបងៈ កម្លាំងនគរបាល ស្រុកសំពៅលូន ធ្វើការឃាត់ខ្លួន យុវជនម្នាក់ ពីបទរំលោភ ក្មេងស្រីអាយុ៩ឆ្នាំ កាលពីវេលាម៉ោង១២ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ នៅចំណុចក្រុមទី១១ ភូមិចំការតាប៊ុន ឃុំស្រុកសំពៅលូន ។
លោក ឈិត សេង នាយផ្នែកនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ជនសង្ស័យ ដែលបានឃាត់ខ្លួនមាន ឈ្មោះងឿន ភន ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅភូមិ ស្រឡៅជ្រុំឃុំជ្រៃសីមា ស្រុកសំពៅលូន។ ចំណែកជនរងគ្រោះមានអាយុ៩ឆ្នាំ មានទីលំនៅភូមិជាមួយគ្នាខាងលើ។
លោក ឈិត សេង បានបញ្ជាក់ថា តាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នៅវេលាម៉ោង១២ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ជនរងគ្រោះ បានធ្វើដំណើរពីផ្ទះ ទៅដងទឹកភ្លៀង នៅផ្ទះគេក្នុង ភូមិ ដែលមានចម្ងាយប្រហែលជិត ៣០០ម៉ែត្រលុះពេលនាងត្រឡប់មកផ្ទះវិញ នាងបានដើរ កាត់វាលស្រែ ហើយជនសង្ស័យបានដើរតាម មកពីក្រោយចម្ងាយពីគ្នាប្រហែល ១០០ម៉ែត្រ លុះមកដល់កន្លែងស្ងាត់ ជន សង្ស័យ បានចាប់នាងដោយយកដៃខ្ទប់មាត់ មិនឲ្យស្រែករួចឲ្យដេក ផ្ងាទៅលើដីហើយចាប់ស្រាតខោ រួចរំលោភ បានសម្រេចម្តង។ បន្ទាប់ពីបានរំលោភហើយនាងបានស្រែកខ្លាំងៗ ហៅឲ្យគេជួយ ពេលនោះជនសង្ស័យ ខឹងផងភ័យផង បានយកដៃម្ខាងខ្ទប់មាត់ ដៃម្ខាងទៀតទៅរុកប្រដាប់ភេទ នាងខ្លាំងៗរហូតដល់នាង សន្លប់បាត់ស្មារតីហូរឈាម ជោគដី ក្រោយពីធ្វើសកម្មភាព រួចជនសង្ស័យបានរត់ចេញ ពីកន្លែងកើតហេតុ ទៅផ្ទះបាត់។ ក្មេងស្រីរងគ្រោះដេកសន្លប់ម្នាក់ឯង។ លុះដល់ម៉ោង២ និង៣០នាទីរសៀលថ្ងៃដដែល ជនរងគ្រោះបានដឹងខ្លួន ពីសន្លប់ហើយបាន ដើរទៅផ្ទះអ្នកភូមិ និងដើរបន្តទៅផ្ទះក៏បាន និយាយប្រាប់ឪពុកម្តាយឲ្យ ដឹងរឿងរាវនេះ។ រហូតដល់ម៉ោង៣ និង៣០នាទី ថ្ងៃដដែលឪពុកបានទូរស័ព្ទ ប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍។ ក្រោយពីបាន ទទួលបណ្តឹងហើយសមត្ថកិច្ច បានសហការជាមួយប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ ភូមិចុះធ្វើការ ឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យបាននាំយកមកអធិការស្រុកនៅវេលាម៉ោង៩និង៣០នាទីយប់ដើម្បីសួរនាំ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនជាបានធ្វើសកម្មភាពចាប់រំលោភនាង រងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការខេត្តនៅរសៀល ថ្ងៃទី៤ ខែសីហា នេះ ដើម្បីចាត់ការបន្ត តាមច្បាប់។