Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ត្រូវជនល្មោភកាម ចាប់រំលោភ ខណៈដើររើស សំបកកំប៉ុង

$
0
0

កំពង់ចាមៈ កុមារីអាយុ៧ឆ្នាំម្នាក់ ត្រូវបានជន មិនស្គាល់មុខ ចាប់រំលោភសេពសន្ថវៈ បានសម្រេច ខណៈ ដែលក្មេងស្រីរងគ្រោះដើររើសកំប៉ុងទុកលក់អេតចាយ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១២ នៅចំណុចក្បែរវត្តរកាអារ ស្ថិតក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។

បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ច.រ.ម អាយុ ៧ឆ្នាំ។ សមត្ថ កិច្ច បានឲ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុនៅក្នុងវត្តរកាអារ មានការផឹកស៊ី និងចាក់ធុងបាស់រាំកម្សាន្ត ហើយនៅយប់នោះ ក្មេងស្រីរងគ្រោះ បានដើររើសសំបកកំប៉ុងប៊ីយែរ ទុកលក់អេតចាយ។

ប្រភពបានបន្តថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានរើសកំប៉ុងបានមួយចំនួន ហើយនាងបាន យកសំបកកំប៉ុងទៅទុកនៅផ្ទះ ដែលមានចម្ងាយពីវត្តប្រហែល១០០ម៉ែត្រ។

បន្ទាប់មកក្មេងស្រីរងគ្រោះ បានដើរមកវត្តម្តងទៀត ដើម្បីរើសសំបកកំប៉ុងបន្ថែម លុះនាងដើរមកជិតដល់ វត្ត ស្រាប់តែមានមនុស្សប្រុស មិនស្គាល់មុខ បានចាប់រំលោភនាងរហូតបានសម្រេច ហើយបានរត់គេច ខ្លួនបាត់ទៅ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>