កំពង់ធំ ៖ ពិធីសែនព្រេនមួយ ត្រូវបាន កូនក្រមុំនិងក្រុមគ្រួសារទាំងអស់ បង្វែរទៅ ជាពិធីរៀបចំចង្ហាន់លោក ដោយសារតែកូន កំលោះបានបោកប្រាស់ មិនបានមកចូលរួម ហើយថែមទាំងបិទទូរស័ព្ទ ធ្វើឱ្យកូនក្រមុំ ជាស្ដ្រីមេម៉ាយកូនមួយ រួមទាំងក្រមគ្រួសារ សាច់ញាតិទាំងមូលរងនូវភាពអាមាស់ពេញភូមិ ហើយមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើបោកប្រាស់របស់កូនកំលោះជា ពោះម៉ាយកូន៣ ដែលបានធ្វើយ៉ាងដូច្នេះមិន ទុកមុខទុកមាត់ឱ្យកូនក្រមុំនិងធ្វើឱ្យខាតបង់លុយកាក់ជាច្រើន ចំពោះការរៀបចំចាត់ ចែងពិធីសែនព្រេនខាងលើនេះ បូករួមទាំង ការហៅភ្ញៀវផងដែរនោះ ។
កម្មវិធីសែនព្រេន បង្វែរទៅជាពិធីរៀប ចង្ហាន់លោក ដោយសារតែល្បិចបោកប្រាស់ គ្មានការអាណិតអាសូរ របស់ភាគីកូនកំលោះ ខាងលើនេះ បានកើតមានឡើងនិងធ្វើឱ្យប្រជា ពលរដ្ឋនៅក្នុងភូមិ រួមទាំងភ្ញៀវដែលគ្រោង ចូលរួមពិធីសែនព្រេនមានការអាណិតអាសូរនិងហួសចិត្ដគ្រប់ៗគ្នានោះ បានកើតឡើង កាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅភូមិជ័យមង្គល ឃុំបល្លង្ក័ ស្រុក បារាយណ៍ ខេត្ដកំពង់ធំ ជាស្រុកកំណើត របស់កូនក្រមុំ ។
យ៉ាងណាក៏ដោយបើទោះបីភាគីខាងប្រុស បោកប្រាស់គ្មានអាណិតអាសូរ ដល់ភាគីខាង ស្រី រាល់ការចំណាយរៀបចំពិធីសែនព្រេន នោះ ក៏មិនបានបញ្ចប់ទៅដោយរុះរើរោង ភ្លាមៗនោះទេ ពោលក្រោយពីរៀបចំចង្ហាន់ ជូនដល់ព្រះសង្ឃរួចហើយ កម្មវិធីក៏បានចាប់ ផ្ដើម ក្នុងរូបភាពជាការជប់លៀងសប្បាយ អមដោយសំឡេងធុងបាស់ឮពេញភូមិ នៅ ពេលដែលភ្ញៀវទាំងឡាយបានចូលមកពិសា អាហារ ដែលរៀបចំហើយ រួចបានបន្ដរាំលេង យ៉ាងសប្បាយទៀតផង ។
យោងតាមប្រភពព័ត៌មាន ពីលោកគឹម សឿន ដែលត្រូវជាពូបង្កើតរបស់កូនក្រមុំ មេម៉ាយកូនមួយខានចូលរោងការ ដោយសារ តែការបោកប្រាស់ពីភាគីកូនកំលោះខាងលើ នេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ក្មួយស្រីរបស់លោកឈ្មោះសុខេង អាយុជាង៣០ឆ្នាំ ជាមេម៉ាយកូនមួយហើយ បានលែងលះជាមួយប្ដីមុនអស់រយៈពេល ប្រមាណ១០ឆ្នាំមកហើយ ។ បន្ទាប់មក ឈ្មោះសុខេង បានទុកកូនស្រីរបស់ខ្លួនដែល មានអាយុជិត១០ឆ្នាំរស់នៅជាមួយជីដូន រីឯ ខ្លួនឯងបានធ្វើដំណើរទៅរាជធានីភ្នំពេញ ធ្វើ ជាកម្មការិនីកាត់ដេរនៅតាមរោងចក្រ ។
លោកគឹម សឿន បានបន្ដថា នៅពេល ដែលក្មួយស្រីរបស់គាត់ធ្វើការងារជាកម្មការិនី កាត់ដេរ ក៏មានទំនាក់ទំនងស្នេហាជាមួយ បុរសម្នាក់ឈ្មោះហង្ស ធឿន អាយុ៣៦ឆ្នាំ ជាពោះម៉ាយកូន៣ និងមានស្រុកកំណើតនៅ ខេត្ដកំពង់ឆ្នាំង ។ បន្ទាប់ពីបានស្គាល់គ្នានិង មានទំនាក់ទំនងក្នុងរឿងស្នេហា រយៈពេល មួយឆ្នាំមកនេះ ពួកគេទាំងពីរនាក់បានសន្យា គ្នារៀបចំពិធីសែនព្រេន ដោយមានការទទួល ស្គាល់ពីចាស់ទុំទាំងសងខាង ហើយរៀបចំពិធី នៅផ្ទះខាងកូនក្រមុំ ស្ថិតនៅភូមិជ័យមង្គល ឃុំបល្លង្ក័ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ។
លោកគឹម សឿន ដែលជាអ្នកបានចូល រួមរៀបចំចាត់ចែងពិធីសែនព្រេន ជូនក្មួយ ស្រីរបស់ខ្លួនខាងលើនេះ បាននិយាយថា នៅ ពេលកម្មវិធីមកដល់ នៅព្រឹកថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០១៣ ដោយភាគីខាងស្រីបាន រៀបចំចាត់ចែង ដូចជាជួលធុងបាស់ ជួលរោង ជួលម្ហូប និមន្ដព្រះសង្ឃ អញ្ជើញភ្ញៀវនិង បានជួលកម្មវិធីផ្សេងៗទៀតនោះ បែរជាកូន កំលោះបោកប្រាស់ មិនបានមកចូលរួមទៅ វិញ ។
លោកគឹម សឿន បានបន្ដថា នៅពេល ដែលកម្មវិធីចាប់ផ្ដើមនោះ ភាគីខាងកូនក្រមុំ បានទូរស័ព្ទទៅភាគីខាងប្រុស ស្រាប់តែកូន កំលោះពោះម៉ាយរូបនេះ ឆ្លើយថា មិនបាន មកចូលរួមឡើយ ដោយសារតែយកម្ដាយ ទៅពេទ្យ ។ គ្រាន់តែឮពាក្យមួយមាត់នេះ ខាងកូនក្រមុំនិងក្រុមគ្រួសារទាំងមូល ហួស ចិត្ដ និងខកបំណងដោយក្ដីឈឺចាប់ជាទីបំផុត ព្រោះតែទង្វើថោកទាបនិងបោកប្រាស់យ៉ាង ដូច្នេះពីសំណាក់កូនកំលោះនោះ ។ បន្ទាប់ មកខាងកូនក្រមុំ បានព្យាយាមទាក់ទងតាម ទូរស័ព្ទទៅកូនកំលោះជាច្រើនដង ប៉ុន្ដែជា អកុសល កូនកំលោះបោកប្រាស់រូបនេះបាន បិទទូរស័ព្ទតែម្ដង ។
បើតាមលោកគឹម សឿន បន្ទាប់ពីដឹងថា កូនកំលោះបោកប្រាស់យ៉ាងដូច្នេះ ភាគីកូន ក្រមុំ រួមទាំងក្រុមគ្រួសារទាំងមូល មិនបាន បញ្ចប់កម្មវិធីភ្លាមៗនោះដែរ ក៏បន្ដដោយ បង្វែរពីពិធីសែនព្រេនទៅជាពិធីរៀបចង្ហាន់ លោក ហើយទទួលភ្ញៀវមកចូលរួមហូប អាហារជាធម្មតា ដោយមានការចាក់ធុង បាស់កំដរភ្ញៀវ ដែលចូលរួមទៀតផង ។ បន្ទាប់ពីភ្ញៀវហូបនិងពិសាអាហាររួចហើយ នោះ ពួកគេទាំងអស់ ក៏បានបន្ដរាំច្រៀងជា មួយធុងបាស់យ៉ាងសប្បាយ បើទោះបីកូន កំលោះបោកប្រាស់រូបនេះ ធ្វើឱ្យកម្មវិធីសែន ព្រេនខកខានទៅនោះ ។
លោកគឹម សឿន បានឱ្យដឹងថា ចំពោះ ការចំណាយជួលម្ហូបអាហារ រោង និងធុង បាស់ជាដើម ក្មួយស្រីរបស់លោកបានចំណាយ ទឹកប្រាក់អស់ប្រមាណ២,៥លានរៀល ដែល ទឹកប្រាក់នេះ ជាការខិតខំសន្សំពីកម្លាំងញើស ឈាមធ្វើជាកម្មការិនីកាត់ដេរ នៅរាជធានី ភ្នំពេញ ។ ប៉ុន្ដែភ្ញៀវដែលបានមកចូលរួមនៅ ក្នុងកម្មវិធីនេះ ក៏បានចងដៃនិងចូលបុណ្យ ផងដែរ ហើយសរុបថវិកាដែលទទួលបានពី ភ្ញៀវប្រមាណ១,៧លានរៀល ដូច្នេះកូនក្រមុំ ត្រូវខាតបង់ថវិកាប្រមាណ៨០ម៉ឺនរៀលចំ ពោះកម្មវិធីខកចិត្ដមួយនេះ ៕
ពោះម៉ាយកូន៣រត់ចោលមេម៉ាយកូន១ក្នុងពិធីសែនព្រេន
មេម៉ាយកូន១ ដែលជាកូនក្រមុំ