បន្ទាយមានជ័យៈ លោកឈឿម សុផុន នាយការិយាល័យ ចរាចរ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ដល់សិស្សានុសិស្ស នៃវិទ្យាល័យរោងគោ ស្ថិតក្នុងភូមិរោងគោ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមាន ជ័យ។
លោកបានឲ្យដឹងថា ពិធីនេះមានសិស្សានុសិស្ស រួមជាមួយលោកគ្រូ អ្នកគ្រូ ចូលរួមចំនួន ២១៤នាក់ ការចុះផ្សព្វផ្សាយថ្ងៃនេះ គឺសមត្ថកិច្ចអប់រំ អំពីច្បាប់ចរាចរ និង ណែនាំឲ្យប្អូនៗសិស្សានុសិស្ស តាមវិទ្យាល័យ ឲ្យពួកគាត់ស្គាល់ ពីផ្លាកសញ្ញាចរាចរ ពេលពួកគាត់ យល់ច្បាស់ ពីច្បាប់ពួក គាត់ និង មានការ ប្រុងប្រយ័ត្នខ្ពស់ ចេះគោរពសិទ្ធិគ្នា ចេះពាក់មួកសុវត្ថិភាព ពិសេសគ្រប់ពេលដែល ពួក គាត់បើកបរ។
ក្រៅពីចុះផ្សព្វផ្សាយ ច្បាប់ចរាចរ ក៏មានការផ្សព្វផ្សាយ ពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង ០៩ ចំណុច ដល់ប្រជាពលរដ្ឋផងដែរ ៕