Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វៀតណាម ប្រកាសអាសន្ន ពីជំងឺផ្ដាសាយ បក្សីកម្រិតខ្ពស់ ជិតព្រំដែនកម្ពុជា

$
0
0

ហាណូយ៖ វៀតណាម បានប្រឈមមុខ ទៅនឹងការកកើត នៃជំងឺផ្ដាសាយ បក្សីធ្ងន់ធ្ងរ ព្រោះតែ បរិយាកាស ដែលត្រូវធ្វើការ កាត់បន្ថយចំនួនសត្វ។ នេះបើយោងតាម នាយកដ្ឋានសុខភាព សត្វ ក្រោមការគ្រប់គ្រង ដោយក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទ (MARD) នៅថ្ងៃពុធ ទី០៦ ខែមីនា នេះ។

បើយោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃពុធ ទី០៦ នេះថា ជំងឺ ផ្ដាសាយបក្សីនេះ បានរីករាលដាល ក្នុងខេត្តចំនួន ៥ ភាគខាងជើងប្រទេសដូចជា ខេត្ដ ឌានប៊ៀន, ភាគកណ្ដាលខេត្ដ កាញ់ ហាវ និង ភាគខាងត្បូងខេត្ដ គាន ហ្គៀង, ហួ ហ្គៀង និង តាយ នីញ ដែលមានមាន់ និង ទារ ច្រើនជាង ១៤.០០០ ក្បាលដែលមានរោគសញ្ញា និង បានសម្លាប់ចោល។

ដោយឡែក ជំងឺឆ្លងដ៏កាចសាហាវនេះត្រូវបានកើតឡើងម្ដងទៀតនៅព្រំព្រទល់ខេត្ត តាយ នីញ ដែលទីនោះ មានចម្ងាយប្រមាណជា ៣០គីឡូម៉ែត្រប៉ុណ្ណោះពីប្រទេសកម្ពុជា ដែលអ្នក សារព័ត៌មានបានធ្វើការ ប្រកាសជាសាធារណៈអំពីការឆ្លងផ្ដាសាយបក្សីមកលើមនុស្ស។

ក៏ដូចគ្នានេះផងដែរ ជំងឺឆ្លងដ៏កាចសាហាវនេះនឹងបន្តវាយលុកបន្ថែមទៀតនៅក្នុងតំបន់ទាំង នោះ។ ដោយឡែកវ៉ីរ៉ុសនោះនឹងបន្តកើតមានលើហ្វូងសត្វមាន់ ទាផងដែរ ។ នេះបើតាមការ អះអាងនៅក្នុង របាយការណ៍ព័ត៌មានក្នុងតំបន់។

យ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួង MARD លោក កៅ ដុក ផាត់ កាលពីថ្ងៃអង្គារ ទី០៥ ខែមីនា កន្លងមកនេះបាន ណែនាំអ្នកដែលជាប់ពាក់ព័ន្ធនឹងក្រសួង ក៏ដូចគ្នានឹង ភ្នាក់ងារទូទាំងប្រទេស ដើម្បីគ្រប់គ្រងលើការ ការពារយ៉ាង តឹងរ៉ឹង ដើម្បីប្រឆាំងទៅនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។

ព័ត៌មានថ្មីលើបញ្ហាឆ្លងជំងឺ វីរ៉ុសផ្ដាសាយបក្សី ដែលមានភាពរីករាលដាលក្នុងតំបន់ និង អាចប្រើប្រាស់ថ្នាំបង្ការោគបាន ជាមួយនឹងការប្រព្រឹត្តិឡើងនូវវិធានការ បំបាត់ការរីករាល ដាល នៃជំងឺឆ្លងនោះ។ ក៏ដូចគ្នានេះផងដែរតំបន់នោះត្រូវបានចែករំលែកព័ត៌មាន នៅតាម ព្រំប្រទល់ ជាមួយនឹង ប្រទេសកម្ពុជា រួមទាំងណែនាំឲ្យមានការការពារផងដែរចំពោះ ការនាំចូលនូវមាន់ ឬ ទាចូលក្នុងប្រទេសកម្ពុជា៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>