ភ្នំពេញ៖ ស្ថិតក្នុងទឹកចិត្ត សទ្ធាជ្រះថ្លា ក្នុងផ្លូវព្រះពុទ្ធសាសនា លោក ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកស្រី ហ៊ុន ប៊ុនធឿន ក្រុមគ្រួសារ និងមានការចូលរួមពី លោក ហ៊ុន សាន និងលោក ហ៊ុន ណេង លោកស្រី ហ៊ុន សេងនី លោកស្រី ហ៊ុន ស៊ីណាត លោកស្រី ហ៊ុន ស៊ីណា លោក សេង ទៀង ជំនួយការផ្ទាល់ សម្តេចជោ ហ៊ុន សែន និងលោកស្រី និងលោកជំទាវ អ្នកឧញ៉ា អស់លោកលោកស្រី បុត្រធីតា ចៅទួត ញាតិមិត្តជិតឆ្ងាយ ព្រមទាំងគណៈកម្មការ និងពុទ្ធបរិស័ទ នៅរាជធានីភ្នំពេញ មានសទ្ធាជ្រះថ្លា មូលមតិគ្នាជា ឯកច្ឆ័ន្ទផ្តើមប្រារព្ធពិធី បុណ្យទក្ខិណានុប្បទាន បង្សុកូល ចេតីយ៍ជូនវិញ្ញាណក្ខន្ធ សពលោកយាយ មហាឧបាសិកា ឌី ប៉ុក ខួបលើកទី១៥ ស្ថិតក្នុងវត្តព្រះបារមីវង្គដ្ឋបុរី កបិលភស្តុ័ ហៅវត្ត ទួលក្រសាំង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពិធីបុណ្យទក្ខិណា នុប្បទាននេះ បានប្រារព្ធធ្វើឡើងក្នុងទីអារាម វត្តព្រះបារមីវង្គដ្ឋបុរីកបិលភស្តុ័ កាលពីព្រឹក ថ្ងៃអាទិត្យទី១៣ រោច ខែមាឃ ឆ្នាំរោង ពស ២៥៥៦ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ ដោយមានវត្តមាន លោក ហ៊ុន សាន លោក ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្តេចជោ ហ៊ុន សែន និងលោកស្រី ហ៊ុន ប៊ុនធឿន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ញាតិមិត្ត ជិតឆ្ងាយទាំងអស់បានប្រារព្ធពិធី បួងសួង សុំម្ចាស់ទឹកម្ចាស់ដី រួមទាំងធ្វើបទនមស្សការ ព្រះរតនត្រ័យ សមាទានសិលនិមន្តព្រះសង្ឃ ចំរើនព្រះបរិត្ត និងបង្សុកូលឧទ្ទិសជូន វិញ្ញាណក្ខន្ធសព លោកយាយ មហាឧបាសិកា ឌី ប៉ុក ក្រោមកិច្ចដឹកនាំ របស់ព្រះសំវរះញ្ញាណ ម៉ែន ច័ន្ទពន្លឺ ព្រមទាំងព្រះថេរនុថេរះ ជាច្រើនអង្គ គង់នៅក្នុងវត្តព្រះបារមីវង្គដ្ឋបុរីកបិលភស្តុ័ ។
ជារៀងរាល់ឆ្នាំ អ្នកឧញ៉ា មហាភក្តីភគាធិបតីសប្បុរស ហ៊ុន នាង សម្តេចតេជោនិងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត លោក អ្នកឧញ៉ា អស់លោក លោកស្រី ត្រូវជាកូនចៅ ចៅទួត ព្រមទាំងញាតិ មិត្តជិតឆ្ងាយទាំងអស់ តែងតែរៀបចំ ពិធីបង្សុកូលនេះឡើង ។
តែឆ្នាំនេះអ្នក ឧកញ៉ាមហាភក្តីភគាធិបតីសប្បុរស ហ៊ុន នាង មានជម្ងឺមិនអាចចូលរួម បានទើបចាត់ឲ្យ លោក ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្តេច តេជោ ហ៊ុនសែន និងលោកស្រី ហ៊ុន ប៊ុនធឿន និងក្រុមគ្រួសារដើម្បី ឧទ្ទិសដល់បារមី វត្ថុសក្តិសិទ្ធ ទេវតាថែរក្សា ក្នុងលោកពិសេសក្នុងទីវត្ត អារាមព្រះបារមីវង្គដ្ឋបុរីកបិលភស្តុ័ ពិសេសវិញ្ញាណក្ខន្ធ មហាឧបាសិកា ឌី ប៉ុក ដែលបានចែកឋាន ទៅកាន់លោកខាងមុខ១៥ឆ្នាំ មកហើយនោះ ហើយវិញ្ញាណក្ខន្ធបាន បដិស្ឋាន នៅចេតីយ៍ក្នុងវត្ត ព្រះបារមីវង្គដ្ឋបុរីកបិលភស្តុ័នេះ ស្រាប់សូមតាមជួយបីបាច់ថែរក្សា ការពារអ្នកឧកញ៉ាមហាភក្តីភគាធិបតី សប្បុរស ហ៊ុននាង មានសុខភាពល្អ បរិបូរ ជន្មាយុជាងរយ ព្រះវស្សា កម្លាំងមាំមួន ដើម្បីបន្តស្ថិតនៅ ជាម្លប់ដ៏ត្រជាក់ដល់ក្រុមគ្រួសារទាំងអស់ ។
ម្យ៉ាងវិញទៀត តាមអំណាចផល្លា និសង្ឃនៃពិធី បង្សុកូលនេះដែរ ព្រះសំវរះញ្ញាណ ម៉ែន ច័ន្ទពន្លឺ លើកឧទ្ទិសដល់បារមី វត្ថុសក្តិសិទ្ធទេវតា ថែរក្សាក្នុងលោក តាមជួយបីបាច់ថែរក្សាការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានសុខភាពល្អបរិបូរកម្លាំង ពលំមាំមួន អាយុ យឺនយូរ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំដ៏ឆ្នើម ក្នុងការដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នមនុស្សធម៌ កាកបាទក្រហមកម្ពុជា ឲ្យកាន់តែរឹងមាំរីកចំរើន ជានិរន្តតរៀង ទៅពិសេស ដើម្បីបន្តស្ថិតនៅជាអគ្គពុទ្ធសាសនិកនុបត្ថម្ភបន្ត ដឹកនាំកសាង និងទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យ ស្ថិតស្ថេរគង់វង្ស គំរប់៥ពាន់ព្រះវស្សា។
នៅក្នុងពិធីបុណ្យ ទក្ខិណានុប្បទានដ៏មហោឡាឫកនេះ លោកស្រី អ្នកឧកញ៉ា អស់លោក លោកស្រីបុត្រធិតាចៅ ចៅទួត និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយ ទាំងអស់បាន នាំយកបច្ច័យសទ្ធាជ្រះថ្លាចូលបុណ្យដែលបច្ច័យ សរុបទទួលបាន ២៧៩០ ដុល្លារ អាមេរិក និង៦លាន៩៥ម៉ឺនរៀល រួមនិងទេយ្យវត្ថុគ្រឿងឧបភោគ បរិភោគ មានទឹកក្រូចទឹកសុទ្ធ មី ទឹកដោះគោ និងផ្លែឈើ ដើម្បីវេរប្រគេនព្រះសង្ឃ និងឧទ្ទិសជូនវិញញាណក្ខន្ធ លោកយាយ មហាឧបាសិកា ឌី ប៉ុក សូមបានទទួលនូវ អត្ថមនុញ្ញផល ទាំងនេះនិងបានសោយសុខក្នុង ឋានបរមសុខ ។
ចំណែកបច្ច័យទាំងអស់នេះ ដែលវេរប្រគេនព្រះសង្ឃ ត្រូវបានព្រះសំវរះញ្ញាណម៉ែន ច័ន្ទពន្លឺ ព្រះចៅអធិការវត្ត ព្រះបារមី វង្គដ្ឋបុរីកបិលភស្តុ័ប្រកាសបង្វែរ ថវិកាទាំងនេះដំកល់ទុក សំរាប់កសាងសមិទ្ធផលនានា នៅក្នុវត្តតាមតំរូវការចាំបាច់ហើយ ក្នុងឱកាសនោះដែរ លោក ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន រួមទាំងសាច់ញាតិបាន ឧបត្ថម្ភ ដល់តាជី ដូនជី ប្រជាពលរដ្ឋ ដែលចូលរួមក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា១ ម៉ឺនរៀល ផងដែរ ៕