Quantcast
Viewing all articles
Browse latest Browse all 8042

ក្បួនបាតុកម្មរថយន្តដឹកទំនិញ នៅខេត្តកំពង់ធំ ត្រូវរំសាយនៅម៉ោង ៤រសៀល

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ធំបានឲ្យដឹងថា ការធ្វើ បាតុកម្ម របស់អ្នកបើកបររថយន្តធុនធំ តាមបណ្តោយផ្លូវជាតិលេខ ៦ស្ថិតនៅខេត្តកំពង់ធំ ត្រូវបាន រំសាយហើយ នៅវេលាម៉ោង៤ រសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីមានការ សម្រុះសម្រួលទទួលយកការពិន័យពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ទៅតាមច្បាប់កំណត់។

លោក ស្រី សុផល អនុប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានប្រាប់មជ្ឈ មណ្ឌល ព័ត៌មាន ដើមអម្ពិលឲ្យដឹងថា បងប្អូនអ្នកបើកបររថយន្តដឹកទំនិញធុនធំ ទាំងនោះ ដែលអ្នកខ្លះផ្ទុក លើស រហូតដល់៥០ ទៅ៥២តោន (ច្បាប់អនុញ្ញាតឲ្យត្រឹមតែ៣៥តោន )ព្រមទទួល យកនូវការពិន័យដែល មានការយោគយល់ (Discount  50%)ពី១០លានមកនៅត្រឹម៥លានរៀល។

លោកបន្តថា "ទង្វើនេះគឺជាការចូលរួមសហការជាមួយសមត្ថកិច្ចចម្រុះដែលអនុលោមតាមច្បាប់ ក៏ដូចជាបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន " ។

លោកអនុប្រធានមន្ទីរបានបន្តទៀតថា រថយន្តដែលទទួលការផាកពិន័យប្រភេទធុនធំ មានចំនួន៤គ្រឿង តែប៉ុណ្ណោះ ជាមួយនឹងរថយន្តធុនតូចចំនួន២គ្រឿងទៀត។

យ៉ាងណាក៏ដោយលោក ស្រី សុផល ដែលបានចែកសៀវភៅច្បាប់ស្តីអំពី ចរាចរជើងគោក ដល់អ្នកបើកបររថយន្តធំទាំងនោះ ក៏បានអំពាវនាវ សុំឲ្យពួកគេចូលរួមគោរព ច្បាប់ចរាចរទាំង អស់គ្នា ដើម្បីផលប្រយោជន៍ទាំងអស់គ្នា មិនថាប្រជាជន និងរដ្ឋាភិបាលនោះទេ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles