Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្រ្តីព្រំដែន​ ត្រូវការពារ​ យ៉ាងម៉ឹងម៉ាត់ ចំពោះ​ សកម្មភាព កាប់ឈើខុសច្បាប់ នៅប្រទេស ជិតខាង

$
0
0

ឧត្តរមានជ័យ៖ នាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនា ធិការចំរុះ នៃកងយោធពល ខេមរភូមិន្ទ បានអំពាវនាវឲ្យមន្រ្តីនៅតាមព្រំដែន ទាំងអស់ត្រូវការពារ ឲ្យបានម៉ឹង ម៉ាត់ចំពោះសកម្មភាពនានាដែលប្រជាពលរដ្ឋបានចូល ទៅកាប់ឈើខុសច្បាប់ នៅប្រទេសក្បែរ ខាង។

នាយឧត្ដមសេនីយ៍ គន់ គីម បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើល ពីការអភិវឌ្ឍន៏ នៃបណ្តាអង្គភាពកងពលតូច ដែលកំពុងឈរជើង ការពារ បូរណភាពទឹកដី ទិសឧត្តរមានជ័យ នៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ថា ថ្នាក់ដឹកនាំ មេបញ្ជាការ នាយទាហានគ្រប់លំដាប់ថ្នាក់ ត្រូវយកអស់ស្មារតី ទទួលខុសត្រូវ គោរពឲ្យបាន ម៉ឺងម៉ាត់នូវបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាន ចេញបញ្ជាយ៉ាងតឹងរឹងទៅកាន់កងកម្លាំងប្រដាប់អាវុធ ពិសេសទាហាន និងប៉ូលីសឈរ ជើងតាមព្រំដែន ត្រូវរាំងខ្ទប់ឲ្យបានដាច់ខាតរាល់សកម្មភាពឆ្លងដែនខុសច្បាប់ ដែលបានចូល ទៅប្រមូលជញ្ជូន ឬកាប់ឈើ គ្រញូងនៅប្រទេសជិតខាង។

នាយឧត្ដមសេនីយ ក៍បានលើកឡើងនូវគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដែលជានិច្ច កាល តែងបានប្រកាន់ខ្ជាប់នូវគោលដៅពុះពារពង្រឹងសន្ដិភាព ស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម ឱ្យបានរឹងមាំជានិច្ច ហើយឈរលើមូលដ្ឋាននេះ កងយោធពលខេមរភូមិន្ទ បាននឹងកំពុងជំរុញ ការកែ ទំរង់របស់ខ្លួន ជាបន្ដបន្ទាប់ ក្នុងគោលដៅពង្រឹងគុណភាព ធានាបាននូវភាពស្មោះត្រង់ចំពោះជាតិ ការ ការគោរពវិន័យ និង សីលធម៌ស្អាតស្អំ មានសមត្ថភាពជំនាញខ្ពស់ ដើម្បីបំពេញភារកិច្ចរបស់ខ្លួនប្រកប ដោយប្រសិទ្ធិភាពខ្ពស់។

លោកបានបញ្ជាក់ថា បើសិនជាមានករណីឆ្លងដែនខុសច្បាប់ទៅកាប់ឈើ អង្គភាពទាហាន និង ប៉ូលិសប្រចាំការនៅតំបន់នោះ ត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>