ភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងការ ជួញដូរគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួម ពីកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌចំការមន កាលពីវេលា ម៉ោង៣រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ បានចុះទៅឡោមព័ទ្ធ និងឆែកឆេរខុនដូរមួយកន្លែង កម្ពស់៣ជាន់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៣ កែង ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ប៉ុន្ដែរកមិនឃើញមុខសញ្ញាចែកចាយគ្រឿង ញៀន ។
ប្រតិបត្ដិការចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន ដែលគេសង្ស័យថា អាចជាជនបរទេសស្បែកខ្មៅនោះ បានធ្វើឡើងក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីសំណាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលដែលចូលរួមក្នុងប្រតិបត្ដិការនេះ បាន ឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានមុខសញ្ញាចែកចាយគ្រឿងញៀន មក ពួនស្ទាក់នៅក្នុងខុនដូដ៏ស្រស់ស្អាតមួយនេះ កម្លាំងនគរបាលមកពីមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានចុះមកឡោមព័ទ្ធនិងធ្វើការឆែកឆេរ ប៉ុន្ដែទំនងមុខសញ្ញាដឹងខ្លួនទាន់ ក៏រត់គេចខ្លួនបាត់តែម្ដងទៅ ។
បន្ទាប់ពីចុះឆែកឆេររកមុខសញ្ញាមិន ឃើញនោះ កម្លាំងនគរបាលទាំងអស់ រួមទាំងព្រះរាជអាជ្ញាបានត្រឡប់ទៅវិញ នៅវេលាម៉ោងប្រមាណ ៤និង៣០នាទី រសៀល ថ្ងៃដដែលនេះ ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅ ក្បែរខុនដូខាងលើ បាននិយាយថា ខុនដូមួយ នេះ គេតែងតែសង្កេតឃើញ ជនជាតិបរទេសស្បែកខ្មៅចូលស្នាក់នៅជាហូរហែ រួមជាមួយដៃគូរបស់ពួកគេភាគច្រើន ជាស្ដ្រីជនជាតិបរទេសស្បែកស ប៉ុន្ដែគេមិនដឹងថា តើជនជាតិបរទេសស្បែកខ្មៅទាំងនេះ ជាប់ពាក់ព័ន្ធនិង បញ្ហាគ្រឿង ញៀនឬមួយយ៉ាងណានោះ?៕
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.