បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ៦៖១៥ នាទី ល្ងាចថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១២ មន្រ្តីនគរបាល ស្រុកម៉ាឡៃមួយរូប បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីផឹកស្រាស្រវឹងហើយ មកសុំលុយ ២ម៉ឺនរៀលបន្ថែមទៀត ដើម្បីផឹកបន្ត ដោយប្រពន្ធមិនអោយ ។
តាមសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលបាញ់សម្លាប់ខ្លួនឯង ឈ្មោះ សំ វី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ចំណែកសាក្សីដឹងរឿងរ៉ាវបានប្រាប់ថា មុនឈានដល់ការបាញ់សម្លាប់ខ្លួន ជនរងគ្រោះបានប៉ះសំដីគ្នាជាមួយ ប្រពន្ធ នៅពេលសុំលុយ ដោយប្រពន្ធបាននិយាយថា គិតតែពីផឹកស្រវឹងរាល់ថ្ងៃ គ្មានគិតធ្វើអីទេ ដោយលឺសំដីប្រពន្ធនិយាយបែបនេះ ជនរងគ្រោះបានបាញ់សម្លាប់ខ្លួនឯង ។
សូមជំរាបថា កាលពីពេលកន្លងទៅថ្មីៗ ជនរងគ្រោះក៏ធ្លាប់ព្យាយាមចងក សម្លាប់ខ្លួន ចំនួន ០២ដង ផងដែរ តែត្រូវបានគេជួយទាន់ ។