Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស៊ីលី នឹង​បង្កើត​ប្រព័ន្ធ តារា​សាស្ត្រ​ធំ​ជាង​គេ លើ​ពិភព​លោក

$
0
0

សាន់ទីអាហ្គោ៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៣ នេះថា ប្រធានាធិបតីស៊ីលី លោក សេបាស្ទាន ភីណឺរ៉ា បានបង្ហើប អំពីការបង្កើត មូលដ្ឋានតាមដាននិងអង្កេត ផ្នែកតារាសាស្ត្រដែលធំជាងគេ នៅលើពិភពលោក ស្ថិតនៅតំបន់វាលខ្សាច់ អាតាខាម៉ា ស្ថិតនៅរដ្ឋ អេនឌែស ភាគខាងជើងដ៏ដាច់ស្រយ៉ាល នៃប្រទេសដែលមានផ្ទៃដី សណ្តូកវែងអន្លាយមួយនេះ។

ប្រទេសស៊ីលី ត្រូវបានគេស្គាល់ថា ជាទីតាំងនៃកែវយឺតអវកាស ដ៏មានសមត្ថភាពខ្ពស់មួយ នៅលើសកលលោក ហើយឥឡូវនេះ តំបន់ អាតាខាម៉ា នឹងពង្រីកខ្លួនបន្ថែមទៀតចំពោះ បង្កើតនូវកែវយឺតទំហំធំ និង មធ្យម (ALMA) ដោយរួមសហការជាមួយនឹង តំបន់អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និង រដ្ឋាភិបាលស៊ីលី។ នេះបើតាមព័ត៌មានពី ALMA។

បើតាមការលើកឡើង ពីសំណាក់ប្រធានាធីបតីស៊ីរី នៅក្នុងកិច្ចប្រជុំដែលមាន មនុស្សជាង ៥០០នាក់ចូលរួមនោះ បានបញ្ជាក់ថា ធនធានធម្មជាតិមួយក្នុង ចំណោមធនធានធម្មជាតិ ដែលប្រទេសស៊ីលី មាននោះ គឺផ្ទៃមេឃពេលយប់ដ៏ធំធេង ដែលជាអំណោយផលដល់ការ អង្កេតផ្នែកតារាសាស្ត្រ របស់អ្នកវិទ្យាសាស្ត្រអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា តំបន់ អាតាខាម៉ា ដែលគ្រោងធ្វើជាទីតាំងអង្កេត និង តាមដានផ្នែកតារាសាស្ត្រ ធំជាងគេនៅលើពិភពលោកនេះ មានកម្ពស់ ៥.០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយវានឹងផ្តល់នូវការអភិវឌ្ឍន៍ ដល់ប្រទេសអាមេរិកខាងត្បូង មួយនេះបន្ថែមទៀតលើ ផ្នែកវិទ្យសាស្ត្រ ដែលកំពុងមានសក្ដានុពលបំផុត នៅលើសកលលោក៕

DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles