Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទស្សនៈនានាជុំវិញ មរណភាពលោក អៀង សារី

$
0
0

ដោយៈ សយ សុភាព

ភ្នំពេញ៖ លោក ឆាំង យុ នាយកមជ្ឈ មណ្ឌលឯកសារកម្ពុជា ៖ ខ្ញុំ ពិបាកនឹងមានវិបត្តិសារីណាស់ ចំពោះអតីតមេដឹកនាំ ខ្មែរក្រហមជាន់ខ្ពស់រូបនេះ។ យើងមិនត្រូវឱ្យបញ្ហារដ្ឋបាល (បញ្ហាបុគ្គលិកអត់ប្រាក់ខែ ដែលកំពុងធ្វើពហិកា) បង្ករជាការរាំងស្ទះដំណើរការច្បាប់ ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនោះទេ។ វាជាកិច្ចសន្យាមួយជាអន្តរជាតិ មួយរវាងសហគមន៍អន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះមុខប្រជារាស្រ្តខ្មែរ រាប់លាននាក់ និងចំពោះមុខប្រវត្តិ សាស្រ្តប្រទេស ជាតិ និងការពារមិនឱ្យមានរបបនេះ វិលមកវិញសារជាថ្មីម្តងទៀត។ ដូច្នេះ តុលាការមានសារៈសំខាន់ណាស់ វាកាតព្វកិច្ច កិច្ចការដែលត្រូវធ្វើ ឱ្យខាងតែបាន ដោយភាគីទាំងសងខាងសហគមន៍អន្តរជាតិនិងរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំគិតថា ដរាបយើងមិនបានបំពេញនូវកិច្ចសន្យានេះ និងមិនបានបំពេញនូវតួនាទីនេះ ហើយវាជាការមិនគោរពកិច្ចសន្យាមួយដល់ជនរងគ្រោះ។

លោក ជុំ មី អតីតអ្នកទោសគុកទួលស្លែង៖ កាលបើអ្នកទទួលខុសត្រូវជាន់ខ្ពស់ជំនាន់នោះ ស្លាប់បាត់ គឺថា អ្វីៗ ឯកសារអ្វី គឺបាត់អស់ អត់មានទៀតទេ។ យើងមិនអាចកាត់ខ្មោចបានទេ។ កាលណាយើងមិនឮសំដី (ចម្លើយសារភាព) ដោយផ្ទាល់ពីគាត់ យើងជាជនរងគ្រោះយើងអត់អស់ចិត្ត ហើយយើងក៏អត់សង្ឃឹមថា មានយុត្តិធម៌ទេ។ ខ្ញុំមានការសោកស្តាយ ដោយសារតែមិនបានឮសំដីគាត់ បើខ្ញុំបានឮតែបួនរឺប្រាំម៉ាត់ ក៏ខ្ញុំអស់ចិត្តដែរ។ បានឮគាត់ថា អ្វីដែលគាត់បានធ្វើគឺគាត់ធ្វើដោយខ្លួនគាត់ អត់មាននរណានៅពីក្រោយទេ សូមបងប្អូនកុំធ្វើតម្រាប់តាមខ្ញុំអីចឹង ខ្ញុំបានជាខុសហើយ គ្រាន់តែប៉ុណ្ណឹងក៏ខ្ញុំក៏អស់ចិត្តដែរ។ គាត់ស្លាប់ ទៅអត់មានទទួលខុសត្រូវអ្វីបន្តិចសោះ។ ប៉ុន្មាននាក់ហ្នឹងកំសាកទាំងអស់ ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles