Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោករដ្ឋមន្រ្តី លើក​ទឹក​ចិត្ត​ឱ្យ​មន្រ្តី ពង្រឹង​ការ​ងារ​បន្ថែម

$
0
0

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកបណ្ឌិតសូរ ឃុន បានថ្លែងការលើកទឹកចិត្ត ឱ្យបណ្តាមន្រ្តីនានារបស់ក្រសួង ខិតខំយកចិត្តពង្រឹង ការងារបន្ថែម ដើម្បីជំរុញកម្មវធីកំណែទម្រង់ ដែលបានដាក់ចេញមានប្រសិទ្ធិភាពខ្ពស់។

ថ្លែងនៅក្នុងពិធីបិទសន្និបាត បូកសរុបការងារ នារសៀលថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៣ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា រយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអនុវត្តតាមគោលនយោបាយ នៃការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល ទន្ទឹមនឹងការរៀបចំបណ្តាលិខិត បទដ្ឋានគតិយុត្តិ និងពាក់ព័ន្ធផងនោះ ក្រសួងបានរៀបចំជំរុញឱ្យ អង្គភាពពីរ ទៅជាសហគ្រាសសាធារណៈ គឺទូរគនាមគម៍កម្ពុជា និងប្រៃសណីយ៍កម្ពុជា។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា "បច្ចុប្បន្នប្រៃសណីយ៍ ត្រូវបានធ្វើឱ្យប្រសើរឡើងដូចជា ការកាត់បន្ថយរយៈពេលចែកចាយបញ្ញើ ការដាក់ឱ្យដំណើរការនូវបញ្ញើ ឆាប់រហ័សនៅរាជធានីភ្នំពេញ និងគ្រប់បណ្តាខេត្តទាំងអស់ ការពង្រីកសេវាកម្មប្រៃសណីយ៍ ទៅដល់តំបន់ទីប្រជុំជនសំខាន់ៗផងដែរ"។

ព្រមគ្នានេះ លោកបណ្ឌិត ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអនុវត្ត ការងារទទួលបានលទ្ធល្អប្រសើរ។\

ពិធីនោះដែរ ក៏បានបំពាក់គ្រឿងឥស្សរយស ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមួយចំនួន ដែលមានស្នាដៃ ក្នុងការបម្រើជាតិនាឆ្នាំ កន្លងមកផងដែរ៕

DAP-News

DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>