Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ដើម​បណ្តឹង​រដ្ឋ​ប្បវេ​ណី ១៥០​នាក់ សោក​ស្តាយ​ចំពោះ មរណ​ភាព​អៀង សារី

$
0
0

ភ្នំពេញ៖ ដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង ០០២ ចំនួន១៥០ នាក់ ដែលបានចូលរួម ក្នុងកិច្ចប្រជុំថ្នាក់តំបន់ នៃដើមបណ្តឹងរដ្ឋប្បវេណី សំណុំរឿង០០២ ប្រារព្ធឡើង នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ នៅខេត្តបាត់ដំបង មានការសោកស្តាយ និងខកចិត្តជាខ្លាំងដោយលោក អៀង សារី បានទទួលមរណភាព។

យោងតាមសេចក្តីថ្លែងការណ៍ របស់ដើមបណ្តឹងរដ្ឋប្បវេណី សំណុំរឿង ០០២ ចំនួន១៥០រូប អំពីមរណភាពរបស់ជនជាប់ចោទ អៀង សារី ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣បានឲ្យដឹងថា ពួកគេពិតជាមានការ សោកស្តាយដែលលោក អៀង សារី បានទទួលមរណភាព ដោយនាំយកអាថ៌កំបំាង ទៅជាមួយក្នុងអំឡុងពេលដែល សវនាការកំពុងតែប្រព្រឹត្តទៅ និងមុននឹងមានសេចក្តី សម្រេចណាមួយពីពិរុទ្ធភាព លើបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់ លើរូបគាត់នៅចំពោះមុខ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។ "មរណភាពរបស់រូបគាត់ ក៏ដាស់ស្មារតីរបស់យើងទាំងអស់គ្នា ឲ្យកាន់តែមានការព្រួយបារម្ភថា អ.វ.ត.ក អាចនឹងមិនឈានទៅរកយុត្តិធម៌ ឲ្យជនរងគ្រោះបាន"។

រហូតដល់ពេលនេះ ដើមបណ្តឹងរដ្ឋប្បវេណី នៅតែចង់បានយុត្តិធម៌ ចង់ដឹងការពិតដែលកើតមាន ក្នុងរបបខ្មែរក្រហម និងទន្ទឹងរង់ចាំលទ្ធផល តាមរយៈការកាត់ក្តី លើអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មយង់ឃ្នងផ្សេងៗទៀត ដែលកើតមានចំពោះដើមបណ្តឹងរដ្ឋប្បវេណី សាច់ញាតិ និងជនរងគ្រោះផ្សេងទៀត និងមិនចង់ឲ្យអំពើបែបនេះ កើតមានសារជាថ្មី។

សេចក្តីថ្លែងការណ៍នោះបន្តថា ក្នុងគោលដៅនេះដើមបណ្តឹង រដ្ឋប្បវេណី សូមស្នើដោយទទូចដូចតទៅ៖

១- សូមឲ្យប្រទេសម្ចាស់ជំនួយ អង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា សហការគ្នាបន្តការគាំទ្រ របស់ខ្លួនតទៅទៀតដើម្បីឲ្យ សវនាការអាចបន្តទៅបាន និងឈានទៅបញ្ជប់បេសកកម្មរបស់ខ្លួន ប្រកបដោយជោគជ័យ ។

២- សូមឲ្យអ.វ.ត.កបង្កើនល្បឿន នៃការជំនុំជម្រះអោយកាន់តែលឿន ទៅមុខថែមទៀតព្រោះថាជនជាប់ចោទ អាយុកាន់តែច្រើន និងមានជំងឺមកបៀតបៀនជាបន្តបន្ទាប់ និងគួរឲ្យព្រួយបារម្ភ។

៣- សូមឲ្យលោក នួន ជា និង លោក ខៀវ សំផន សហការល្អបន្តចូលរួម បង្ហាញការពិតជូនតុលាការ និងនិយាយថ្លែងការណ៍ នៅមុខសាធារណៈជនពិសេស ដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះទាំងអស់ សម្រាប់ជាផលប្រយោជន៍យុត្តិធម៌ និងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ជនជាប់ចោទ អៀង សារី បានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង៨ និង៤៥នាទីព្រឹកដោយ មូលហេតុជំងឺក្នុងអាយុ៨៨ឆ្នាំ (កើតឆ្នាំ១៩២៥) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោក អៀង សារី កើតនៅខេត្តត្រាវិញ កម្ពុជាក្រោម ជាអតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃរបបកម្ពុជាប្រជាធិបតេយ្យ។

លោក អៀង សារី ត្រូវបានចោទប្រកាន់ពីបទឧកិ្រដ្ឋ ចំនួនបីគឺ បទប្រឆាំងមនុស្សជាតិ បទប្រល័យពូជសាសន៍ និងបទបំពារបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដែលសហចៅក្រមស៊ើបអង្កេត បានបញ្ជូនរឿងទៅជំនុំ ជម្រះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>