Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក តិមា សោភា ចុះផ្អាកការដ្ឋាន ស្ថាបនាផ្លូវ បេតុងមួយខ្សែ នៅសង្កាត់ដង្កោ

$
0
0

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៣ នេះ លោក តិមា សោភា អភិបាលរង ខណ្ឌដង្កោ និងប្រធានការិយាល័យ សាធារណការខណ្ឌ និងមន្រ្តីសាលាខណ្ឌ សាលាសង្កាត់ និងអគ្គនាយករង ក្រុមហ៊ុន TCM ជាអ្នកម៉ៅការ ស្ថាបនាផ្លូវបេតុង បានអញ្ជើញ ចុះពិនិត្យ និងវាយតម្លៃ ទៅលើការដ្ឋាន ស្ថាបនា ផ្លូវបេតុងសរសៃដែក ១ខ្សែ ប្រវែង ១៥០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ស្ថិតនៅក្នុងភូមិម័ល និង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ដោយមន្រ្តីជំនាញ សាលាខណ្ឌពិនិត្យ និងវាយតម្លៃឃើញថា ការស្ថាបនាផ្លូវបេតុង ១ខែ្ស ខាងលើនេះ ពុំទាន់គ្រប់គ្រាន់ និងត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដូចនេះ លោក តិមា សោភា ក៏បានធ្វើការផ្អាក ដំណើរ ការស្ថាបនាជាបណ្តោះអាសន្នសិន ដើម្បីឲ្យក្រុមហ៊ុន កែតម្រូវឲ្យត្រឹមត្រូវ តាមលក្ខណៈបច្ចេក ទេសឡើងវិញ។

បន្ទាប់ពីការត្រួតពិនិត្យ របស់អាជ្ញាធរ ចំពោះផ្លូវបេតុងមួយខ្សែ ដែលមានសារសំខាន់ ក្នុងបញ្រ្ជៀស ចរាចរ ខាងលើនេះ លោកអគ្គនាយករង ក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវ បេតុងនេះ បានសន្យា ធ្វើឡើង វិញ ឲ្យស្របទៅតាម លក្ខណៈបច្ចេកទេស នៃស្តង់ដារស្ថាបនាផ្លូវ ។

លោក តិមា សោភា បានប្រសាសន៍ថា ផ្លូវបេតុងមួយខ្សែនេះ គឺមានសារប្រយោជន៍ច្រើនណាស់ សម្រាប់ ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ ជាពិសេស ផ្លូវបេតុងមួយខ្សែនេះ អាចបញ្ចៀស ចរាចរណ៍ពីផ្លូវ ៣៧១ កាត់មកដល់ ផ្លូវចំការដូង ហៅ  ( ផ្លូវលេខ ២១៧ )  បាន ហេតុដូច្នេះ ក្នុងនាម លោកអាជ្ញាធរ មានតួនាទីយ៉ាង សំខាន់ ក្នុងការពិនិត្យមើលរាល់សកម្មភាព និងស្តង់ដារ នៃការ ស្ថាបនា ផ្លូវបេតុងសរសៃដែកនេះ ឲ្យស្របតាមស្តង់ ដា លក្ខណៈបច្ចេកទេស ដើម្បីធានា បាននូវការ ដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីជៀសវាង ផ្លូវមួយខ្សែខាងលើនេះ ឆាប់ខូចខាត ហើយលោក ក៏បានបញ្ជាក់ថា លុះត្រាតែក្រុមហ៊ុន ម៉ៅការស្ថាបនាផ្លូវបេតុងមួយខ្សែនេះ សន្យា ធ្វើទៅលក្ខណៈ បច្ចេកទេសត្រឹមត្រូវ ទើបរូបលោក ឲ្យស្ថាបនាបន្តទៀត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles