Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បទយកការណ៍៖ ហួត អៀងតុងៈ ត្រូវប្រែក្លាយ ការលំបាក ទៅជាជោគជ័យ (Video Inside)

$
0
0

ភ្នំពេញ៖ ជាប្រធានអគ្គនាយកស្ថាប័នមីក្រូហិរញ្ញវត្ថុ (ហត្ថាកសិករ) លោកហួត អៀង តុង រមែងដាស់ទៀនខ្លួនឯងជា និច្ច អំពីប្រវត្តិលំបាកតស៊ូក្នុងជីវិត ជាកូនកំព្រាឪពុក តាំងពីកុមារ និងជីវិតជាងប៉ះកង់ និងកម្មករ សិប្បកម្មនំប៉័ងនៅ ខេត្តពោធិ៍ សាត់។ ទម្រាំបានដូចសព្វថ្ងៃ លោក ហួតអៀងតុង សុទ្ធតែបានឆ្លងកាត់ស្ទើគ្រប់រសជាតិជីវិត ដែលប្រជាពលរដ្ឋ ឯទៀត ក៏ធ្លាប់បានជួប ប្រទះនៅក្នុងរបបប៉ុលពត និងក្រោយរំដោះ។

ដោយរំលឹកពីអតីតកាល បុរសអាយុ៤៧ ដែលមានកូន ៣នាក់ បានឲ្យដឹងថា ខ្ញុំរស់នៅ ជាមួយម្តាយមីងនៅឯភូមិស្យា ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ពេលនោះខ្ញុំធ្វើជា កម្មករសិប្បកម្មនំប៉័ងរបស់ម្តាយមីង នៅពេលយប់ និងពេលថ្ងៃខ្ញុំ បន្តការសិក្សា។ ជាក្មេងកំព្រាឪពុកដែលមានបងប្អូន៨នាក់ អៀងតុង ដែលជាមនុស្សឧស្សាហ៍ព្យាយាម និងអំណត់អត់ធន់ បានបន្តការសិក្សារបស់ខ្លួនរហូតដល់ថ្នាក់ជាប់បាក់ឌុប។

កំឡុងពេលសិក្សា លោក អៀងតុង រកចំណូលបានមួយរៀល សម្រាប់ទិញចេកអាំង ឬអន្សមអាំងមួយចង្កាក់ និងទឹកកកឈូសមួយកែវ សម្រាប់ចំអែតក្រពះ តែប៉ុណ្ណោះ។ តុងយល់ថា អារហារនោះវាសមល្មមសម្រាប់ចំអែតក្រពះ ប៉ុន្តែវាមិនបានផ្តល់ជីវជាតិគ្រប់គ្រាន់ដល់រាងកាយ នោះទេ។

ទោះជាយ៉ាងនេះក្តី យុវជនកំព្រារូបនេះ មិនដែលអស់សង្ឃឹមនោះឡើយ ដោយមាននិស្ស័យឧស្សាហ៍ព្យាយាមលើគ្រប់កិច្ចការតុងបានក្លាយរៀនចប់ បរិញ្ញាបត្រកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។

ដោយធ្លាប់ធ្វើជាគណនេយ្យករទទួលបន្ទុកការងារលើបញ្ជីរាប់បាវ របស់មន្ទីរស្បៀង ខេត្តពោធិ៍សាត់តុង នៅពេលនោះលោក មិនមានជំនាញអ្វីឡើយក្រៅតែពីស្វ័យសិក្សា ដោយ ខ្លួនឯង និងការសាកសួរពីមិត្តភក្តិរួមការងារនិងប្រធានអង្គភាពរបស់ខ្លួន រហូតដល់អាចមានសមត្ថភាពគ្រប់គ្រងការងារដោយខ្លួនឯងបាន។ ស្ថិតនៅក្នុងតំណាក់កាល សង្គ្រាម ដែលពេលនោះមានខ្មែរក្រហមវាយប្រហារប្រជាជននៅពេលយប់ តុងត្រូវបានប្រធានអង្គភាពចាត់តាំងឲ្យការពារអង្គភាពដោយមានការបំពាក់អាវុធផងដែរ។ “យប់មួយពេលអង្គុយអោបកាំភ្លើង ខ្ញុំបានសញ្ចឹងគិតខ្លួនឯងថា តើខ្ញុំត្រូវរស់ក្នុងជីវភាពបែបនេះ ដៃកាន់អាវុធ ឬមួយយ៉ាងណា។ ខ្ញុំសម្រេចចិត្តដើរចេញពីការងារនោះ ទៅបន្តការសិក្សាផ្នែកកសិកម្មវិញ”។

ដោយមានជំនាញកសិកម្មច្បាស់លាស់ តុង ត្រូវបានផ្តល់សេចក្តីទុកចិត្តឲ្យកាន់ការងារគំរោងឥណទានមួយរបស់គម្រោងរបស់អុកស្វាមកេប៊ិច នៅពេលដែលលោកធ្វើជាបុគ្គលិកនៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់។ ពេលនោះហើយជាពេលដែលលោកចាប់ផ្តើមជីវភាពថ្មី ជាមួយនឹងប្រាក់បៀវត្សរ៍ ៣០០ដុល្លារ ក្នុងមួយខែបន្ថែមលើប្រាក់ខែមន្ត្រីរាជការដែលលោកទទួលបាន។ តាមរយៈគម្រោងនោះ លោកបានសុំពីប្រធានគម្រោងរបស់លោក ដើម្បីបំបែកម្មវិធី ឥណទានរបស់គម្រោងអុកស្វាមកេប៊ិច ដោយបង្កើតជាអង្គការក្រៅរដ្ឋាភិបាល ដែលមានឈ្មោះថា ហត្ថាកសិករ ដែលអង្គការនេះមានបេសកកម្មរបស់ខ្លួន លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ តាមរយៈការផ្តល់កម្ចីឥណ ទាន។ “ ខ្ញុំយល់ថា ខ្ញុំត្រូវតែជួយប្រជាពលរដ្ឋខ្ញុំ ពួកគេត្រូវការលុយ ដើម្បីជីវិតរស់នៅ តាមរយៈការបង្កបង្កើនផលដំណាំ ស្រែចំការរបស់ពួកគេ។ ខ្ញុំធ្លាប់ក្រខ្ញុំដឹងពីទុក្ខលំបាករបស់ពួកគេ ”។

ផ្តើមចេញពីគំនិតចង់ជួយអ្នកដទៃ ស្របពេលដែលកំណើនសេដ្ឋកិច្ចជាតិចាប់ផ្តើមកើន នាទសវត្សរ៍ឆ្នាំ២០០០ តុងបានចាប់ផ្តើមពង្រីកសាខារបស់ខ្លួនទៅកាន់ភាគពាយ័ព្យនៃ ប្រទេសកម្ពុជាបន្តទៀត។ ជិវិតពិតជាជួបឧបសគ្គ។ តុងក៏បានជួបរឿងរ៉ាវមិនល្អនៅ ក្នុងការពង្រីកសាខារបស់ខ្លួន ដោយពេលនោះបុគ្គលិកចាប់ផ្តើម ចេះកិបកេងលុយរបស់អង្គភាព។ តុង ពេលនោះដោយគ្មានមធ្យោបាយជ្រើសរើសនោះ ក្រៅតែត្រៀមបិទផ្អាកសកម្មភាពអង្គការរបស់លោកទៅហើយ ប៉ុន្តែដោយសារមានការលើកទឹកចិត្តពីមិត្តភក្តិ ដ៏កំសត់កម្រម្នាក់ ធ្វើឲ្យតុងឈប់នឹកនាពីការបិទនោះ ហើយវិលត្រឡប់មករកមធ្យោ បាយដោះស្រាយរកប្រាក់ ដើម្បីបន្តនិរន្តភាព អង្គការតទៅមុខទៀត ។

នៅទីបំផុត តុង ក៏បានឈានទៅដល់ការបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុដ៏ប្រកួតប្រជែង និងមានសក្តានុពលមួយ នៅក្នុងចំណោមស្ថាប័នមីក្រូហិរញ្ញវត្ថុដទៃទៀតនៅក្នុង ប្រទេសកម្ពុជា។ ដោយ ឆ្លង កាត់ជីវិត ស្ទើរគ្រប់រស់ជាតិនោះតុង បានចែករំលែកបទ ពិសោធ ទាំងនេះជូនដល់បុគ្គលិករបស់ខ្លួន ឲ្យចេះតស៊ូអត់ធ្មត់នៅក្នុងការងារ ជាពិសេសការសិក្សាស្វែងយល់ដោយខ្លួនឯង ព្រមទាំងការធ្វើខ្លួនឲ្យ ក្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គមនៅក្នុងសង្គម។

“ចូរធ្វើខ្លួនឯងក្លាយជាពលរដ្ឋ ដែលសង្គមត្រូវការ ”។ នេះគឺជាទស្សនៈប្រចាំជីវិតរបស់លោកព្រមជាមួយនឹងភាសិត មួយឃ្លាមួយដែលនិយាយថា “មានមិនដែល៣ត ក្រមិនដែលបីជាតិ” ដើម្បីជំនះឧបសគ្គក្នុងជីវិត៕

{jwplayer}http://111.92.240.170:81/dap-news/dap-video/Ieng-Meng-Tong.mp4&image=http://111.92.240.170:81/dap-news/dap-video/Ieng-Meng-Tong.jpg&width=500&height=350{/jwplayer}

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles