Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមប្រឹក្សាសង្កាត់ ផ្សារឆ្នាំង ប្រតិកម្ម ចំពោះសាលក្រម តុលាការ ខេត្តកំពង់ឆ្នាំង

$
0
0

កំពង់ឆ្នាំងៈ ចៅសង្កាត់ផ្សារឆ្នាំង លោកស្រី ភួន ឈុយអេង បានប្រតិកម្ម ចំពោះសាលក្រម សម្រេចរបស់តុលាការ ខេត្តកំពង់ឆ្នាំង ជុំវិញរឿងទំនាស់ រវាងម្ចាស់ ផ្ទះសំណង់ ដែលបាន សង់វេរ៉ង់ដា គ្របមកលើផ្លូវសាធារណៈ ដែលធ្វើឲ្យប្រជាពលរដ្ឋ ប្រមាណ ៥៦ គ្រួសារ ស្មើ ៣១៤ នាក់ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កើតទុក្ខមិនសុខចិត្ត ។

រឿងក្តីក្តាំខាងលើ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង ចេញសាលក្រម សម្រេចឲ្យតំណាងប្រជា ពលរដ្ឋ លោក គឹម យ៉ិត សងប្រាក់ចំនួន ៥ ពាន់ដុល្លារ ថ្លៃខូចខាត សម្ភារៈសំណង់ និង ជំងឺចិត្តចំនួន ៥ លានរៀល ទៅដើមបណ្តឹង ឌិន ផល្លា ដែលជាម្ចាស់សំណង់ ។

អ្នកស្រី ភួន ឈុយអេង បានបន្តឲ្យដឹងថា ទំនាស់ខាងលើផ្តើមចេញពី ឈ្មោះ ឌិន ផល្លា បាន សង់ផ្ទះថ្ម នៅដើមផ្លូវចូល ក្នុងភូមិដែលមានវេរ៉ង់ដា ចេញពីតួផ្ទះគ្រប មកលើផ្លូវសាធារណៈប្រវែងទទឹង ១ម៉ែត្រ ១ តឹក ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ៥៦ គ្រួសារ ក្នុងភូមិធ្វើការតវ៉ាទៅកាន់ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ដោយសុំឲ្យកាត់វេរ៉ង់ដា ចេញ ហើយអនុញ្ញាតឲ្យទុកប្រវែងតែ ៣ តឹក ដើម្បីធ្វើជ្រី ។

លោកស្រី ភួន ឈុយអេង បានបញ្ជាក់បន្ថែមថា តុលាការបានគំរាមតំណាងប្រជាពលរដ្ឋ ហា ឡើងចាប់ដាក់គុកៗ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សតិអារម្មណ៍ ប្រជាពលរដ្ឋក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៥ខាងមុខ ។ រឿងរ៉ាវខាងលើប្រជាពលរដ្ឋបានទទួលផលដោយតុលាការកាត់ក្តី យ៉ាងអយុត្តិធម៌ដល់ពួកគាត់ ធ្វើឲ្យពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំង ចំពោះប្រព័ន្ធ ច្បាប់ នៅក្នុងខេត្តកំពង់ឆ្នាំង ។

លោកស្រី ភួន ឈុយអេង និងក្រុមប្រឹក្សា សង្កាត់ផ្សារឆ្នាំងទាំងមូល បានបញ្ជាក់អះអាងបន្ថែម ថា រឿងរ៉ាវខាងលើ មិនមែនជាទំនាស់បុគ្គលទេ ការពិតគឺជាទំនាស់ជា រួមប្រជាពលរដ្ឋក្នុងភូមិ ជា មួយអ្នកស្រី ឌិន ផល្លា ដែលបានសាសង់ផ្ទះ ប៉ះពាល់ដល់ផ្លូវសាធារណៈ ។

បើយោងតាម លិខិតជូនដំណឹងរបស់លោក អ៊ូ ផាត ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្ត កំពង់ឆ្នាំង បានជំរាបមកឈ្មោះ ឌិន ផល្លា ភេទស្រី អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ លក់ ដូរ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ឲ្យអនុវត្តត្រង់ចំណុច៤ នៃសាលក្រម ចំពោះមុខលេខ ០៨ (ង) ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ សាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចថា អនុវត្តវិធានការបណ្តោះអាសន្ន អនុញ្ញាតឲ្យដើមចោទ ឈ្មោះ ឌិន ផល្លា សាងសង់ផ្ទះរបស់ខ្លួនជាបន្ត លើកលែងតែ វេរ៉ង់ដាទំហំ ១ ម៉ែត្រ ១ តឹកគុណនឹង ១៥ ម៉ែត្រ៨តឹក៥ ហ៊ុន មិនអនុញ្ញាតឲ្យដើមបណ្តឹង ឌិន ផល្លា សាងសង់បន្តទៀតឡើយ នៅត្រង់ចំណុចទី៥ នៃសាល ក្រម ០៨(ង) ចុះថ្ងៃទី0៩ ខែតុលា ឆ្នាំ២០១២ សាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចថាបង្គាប់ ឲ្យដើមចោទ ឌិន ផល្លា កាត់វេរ៉ង់ដាផ្ទះ ដែលធ្វើលើស ២ តឹកចេញ ។

បើទោះយ៉ាងណា បញ្ហាទាំងអស់នេះ ប្រជាពលរដ្ឋសូមសំណូមពរ យ៉ាងទទូចចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយអន្តរាគមន៍ ជូនប្រជាពលរដ្ឋដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ ដែលជានិច្ចកាល សម្តេច និងលោកជំទាវ តែងតែជួយរំលែកទុក្ខលំបាក និងដោះស្រាយ ជូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយមិនរើសអើង ទៅលើនិន្នាការនយោបាយគណបក្សណាឡើយ ៕ 

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>