Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ធនាគារ សាខមប៊ែង ចេញសេចក្តីប្រកាស បញ្ជាក់ពីការបិទ ក្រុមហ៊ុន សាខមប៊ែង ស៊ីឃ្យូរីធី (SBS Cambodia)

$
0
0

ភ្នំពេញ៖ ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៣ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបញ្ជាក់ថា ធនាគារ របស់ខ្លួនគ្មានអ្វី ពាក់ព័ន្ធនឹងការបិទទ្វារបស់ក្រុមហ៊ុនមូលបត្រ សាខមប៊ែង ស៊ីឃ្យួរីធី ឬ អេសប៊ីអេស ខេមបូឌា ទេ ដោយសារក្រុមហ៊ុនមូលបត្រ អេសប៊ីអេស ខេមបូឌា ផ្តាច់ពីបុត្រសម្ព័ន្ធរបស់ធនាគារសាខមប៊ែង តាំងពីឆ្នាំ២០១១មកម្ល៉េះ។ បានសេចក្តីថា ធនាគារ សាខមប៊ែងនៅដំណើរការ ប្រតិបត្តិការដូចធម្មតា និងប្តេជ្ញាចិត្តខ្ពស់ ក្នុងការបម្រើប្រជាជនកម្ពុជា។

សេចក្តីប្រកាស របស់ធនាគារសាខមប៊ែង បានឲ្យដឹងថា ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានធ្វើការបញ្ជាក់ ពីការប្តេជ្ញាចិត្តយ៉ាងមុតមំា សម្រាប់អតិថិជន ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសូមធ្វើការបដិសេធ ទៅលើព័ត៌មាន ដែលទាក់ទិនទៅនឹងផលវិបាក នៃធនាគារសាខមប៊ែង វៀតណាម ដែលជាហេតុនាំឲ្យក្រុមហ៊ុនមូលបត្រ សាខមប៊ែង ខេមបូឌា (SBS Cambodia) ភីអិលស៊ី ធ្វើការបិទទ្វារប្រតិបត្តិការ។

សេចក្តីប្រកាសដដែលបន្តថា «ក្រុមហ៊ុនអេសប៊ីអេស ខេមបូឌា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនមូលបត្រ សាខមប៊ែង (SBS Vietnam) ដែល បច្ចុប្បន្ននេះ ពុំមែនជាបុត្រសម្ព័ន្ធ នៃធនាគារសាខមប៊ែងវៀតណាម ចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ។ ហេតុដូចនេះ ហើយក្រុមហ៊ុន អេសប៊ីអេស វៀតណាម និងក្រុមហ៊ុនអេសបីអេសកម្ពុជា បានប្រែក្លាយទៅជាក្រុមហ៊ុនឯករាជ្យ ដោយពុំមានការពាក់ព័ន្ធនឹងធនាគារសាខមប៊ែង វៀតណាម ឡើយ»។

ប្រភពដដែលបន្តថា ដោយមានទីស្នាក់ការកណ្តាល នៅប្រទេសវៀតណាម ធនាគារ សាខមប៊ែង ជាធនាគារមួយ ក្នុងចំណោមធនាគារពាណិជ្ជ ឈានមុខគេនៅក្នុងប្រទេសនេះ ដែលមាន ការរីកចម្រើននៅកម្ពុជា ក៏ដូចជាប្រទេសឡាវ និងមានបុគ្គលិកជាង ១០.០០០នាក់ រួមទាំងការិយាល័យ ប្រតិបត្តិការជាង ៤២០កន្លែងក្នុងតំបន់។ គិតរហូតមកដល់់ចុងខែកុម្ភៈ ឆ្នាំ២០១៣ នេះ ធនាគារសាខមប៊ែង មានចំនួនទ្រព្យសកម្មសរុបជាង ១៥០ពាន់កោដិ វៀតណាមដុង ចំនួនអត្រាចំណូល ធៀបនឹងដើមទុនកើនឡើងជាង ១៤ពាន់កោដិវៀតណាមដុង។ ចំនួនប្រាក់បញ្ញើសរុប មានចំនួន ២៥ភាគរយ និងបង្កើតដើមទុនកើនឡើងដល់ ២០ភាគរយ ជាមួយនឹងឥណទាន មិនដំណើរការអាចគ្រប់គ្រងបាន។

បច្ចុប្បន្នធនាគារសាខមប៊ែង មានបុត្រសម្ព័ន្ធដូចជា ក្រុមហ៊ុនគ្រប់គ្រងកាត ATM ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុន សាខមប៊ែងអេសប៊ីអេ (ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ) ក្រុមហ៊ុនសាខមប៊ែងអេសប៊ីអិល (ក្រុមហ៊ុនសម្រុងរូបិយប័ណ្ណ) ក្រុមហ៊ុនសាខមប៊ែង អេសប៊ីអរ (ផ្ទេរប្រាក់) និងក្រុមហ៊ុនអេសប៊ីជេ (ក្រុមហ៊ុនលក់មាស) និងធនាគារ សាខមប៊ែង(ខេមបូឌា) ភីអិលស៊ី។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជក់ទៀតថា ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មានបម្រើជូនផលិតផល និងសេវាកម្មជាច្រើនជូន ដល់ឯកត្តបុគ្គល និងសហគ្រាសនៅក្នុងតំបន់។ ចំពោះទិសដៅយុទ្ធសាស្ត្រទីផ្សារ ក្នុងឆ្នាំ២០១៣ របស់ធនាគារសាខមប៊ែង(ខេមបូឌា) ភីអិលស៊ី នឹងបន្តពង្រីក បណ្តាញសាខារបស់ខ្លួន ដែលធនាគារនឹងបើកសាខាពោធិ៍ចិនតុង ។ ការពង្រីកបណ្តាញសាខានេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ នៃធនាគារសាខមប៊ែន (ខេមបូឌា) ភីអិលស៊ី ក្រៅពីការបន្តខិតខំច្នៃប្រឌិតផលិតផល និងសេវាកម្ម ដើម្បីបំពេញនូវតម្រូវការ ដ៏ចាំបាច់ក្នុងទីផ្សារ និងក្លាយទៅជាធនាគារមួយ ក្នុងចំណោមធនាគារ ដែលមានឈ្មោះនៅក្នុងទីផ្សារ ដ៏ប្រកួតប្រជែងនៃកម្ពុជា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>