ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នំា២០១៣ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានរៀបចំពិធីសំណេះសំណាល រវាង គណៈពង្រឹងចុះជួយសង្កាត់ស្ពានថ្ម ជាមួយប្រធានក្រុមបក្ស ក្រោមអធិបតីភាព លោក លី ឆេង អនុប្រធានគណពង្រឹងខណ្ឌដង្កោ និងជាប្រធានគណៈពង្រឹង ចុះជួយសង្កាត់ស្ពានថ្ម រួមជាមួយលោក នុត ពុធដារ៉ា ប្រធាន គណៈកម្មាធិការបក្សខណ្ឌ និងជាអភិបាលខណ្ឌដង្កោ ព្រមទាំងមានការចូលរួមពី សំណាក់ ប្រធានក្រុមបក្សចំនួន២៦៦នាក់។
លោក រស់ រឿន ប្រធានគណៈកម្មាធិការបក្សសង្កាត់ស្ពានថ្ម បានធ្វើសេចក្ដីរាយការណ៍ពីស្ថានភាពបច្ចុប្បន្ន របស់សមាជិក សមាជិការ ក៍ដូចជាប្រធានក្រុម បក្សសង្កាត់ ជូនដល់គណៈអធិបតី។
លោក នុត ពុធដារ៉ា បានមានប្រសាសន៍ អំពីភាពរីកចំរើននៅក្នុងខណ្ឌដង្កោ ពិសេសការកសាង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង សង្កាត់ស្ពានថ្ម រួមជាមួយនឹងការបន្ដរក្សា ស្ថេរភាពសុវត្ដិភាព សន្ដិសុខនយោបាយបានរឹងមា និងអនុវត្ដនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
នៅក្នុងឱកាសនោះដែរ លោក លី ឆេង មានប្រសាសន៍ថាក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចទំាងបីជាប្រមុខដឹកនាំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ គោល នយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិរីកចំរើនលើគ្រប់វិស័យ និងមានសន្ដិភាពពេញបរិបូរណ៍ទូទាំងផ្ទៃប្រទេស និងមាន ការអភិវឌ្ឍន៍ដល់ភូមិ ឃុំ សង្កាត់គ្រប់ទិសទី ហើយប្រជាជនមានជីវភាពធូធា រីកចំរើនជាលំដាប់ ជាពិសេសគឺគោលនយោបាយចាស់ សកម្មភាពថ្មីក្នុងការបែងចែងដីធ្លី ដែលធ្វើឱ្យប្រជាជនមានសេចក្ដីសប្បាយរីករាយក្រៃលែង។ លោក ក៏បានបន្ដទៀតថានៅឆ្នាំ ២០១២ ប្រទេសកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន ដែលមានថ្នាក់ដឹកនាំកំពូលៗជាតំណាងប្រទេសនា នាលើ ពិភពលោកបានចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ាន និងទទួលបានលទ្ធផលល្អប្រសើបំផុត។
លោក លី ឆេង បានផ្ដាំផ្ញើរដល់ប្រធានក្រុមបក្សសង្កាត់ស្ពានថ្មទាំងអស់ឱ្យខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួនដើម្បីក្លាយជា ពលរដ្ឋល្អ ត្រូវប្រព្រឹត្ដតែអំពើល្អ មិនត្រូវប្រកាន់បក្សពួក និន្នាការនយោបាយ បែងចែកពណ៌សប្បុរ សាសនា ដែលនាំឱ្យបែកបាក់ និងបង្កអស្ថេរ ភាពក្នុងសង្គម។ លោក ក៍បានរំលឹក ដល់ប្រធានក្រុមបក្សសង្កាត់ស្ពានថ្ម ឱ្យអនុវត្ដតាមគោលការណ៍គ្រប់គ្រង មាន៣ គឺៈ ១- គ្រប់គ្រងខ្លួនឯង ២- គ្រប់គ្រងគ្រួសារ និង ៣- គ្រប់គ្រងសង្គម ១- គ្រប់គ្រង ខ្លួនឯង គឺត្រូវស្គាល់ពីតួនាទី និងភារកិច្ចរបស់ខ្លួន ដែលត្រូវបំពេញ ត្រូវចេះអភិវឌ្ឍខ្លួនឯងតាមការសិក្សាបន្ថែម ត្រូវមានអតចរិកស្លូតបូតជាមួយកូនក្រុមរបស់ខ្លួន និងត្រូវចេះ ផ្សព្វផ្សាយនូវគោលនយោបាយដ៏ល្អរបស់បក្ស។ ២- គ្រប់គ្រងគ្រួសារ គឺត្រូវចេះណែនាំប្រពន្ធ-កូន ញាត្ដិ មិត្ដ បងប្អូនឱ្យ ប្រព្រឹត្ដ តែអំពើល្អ ចេះគោរច្បាប់ ឱ្យជៀសវាងនូវអំពើអបាយមុខផ្សេងៗ និងត្រូវចេះយកអាសារអ្នកជិតខាងដោយមិនរើសអើង ។ ៣- គ្រប់គ្រងសង្គម គឺចេះជួយដល់កូន ក្រុមរបស់ខ្លួនទាំងអស់ដែល មានទុក្ខលំបាក ដឹងសុខ ដឹងទុក្ខ និងជួយណែនាំឱ្យកូនក្រុម របស់ខ្លួនប្រព្រឹត្ដតែអំពើល្អ រួមចំណែកការពារ និងអនុវត្ដនូវភូមិ-ឃុំ សុវត្ថិភាព។
នៅក្នុងឱកាសជួបសំណេះសំណាលនេះដែរ លោក លី ឆេង បាននាំយកតុការិយាល័យចំនួន១៣ សម្រាប់ផ្ដល់ជូនទៅ ប្រធានភូមិ ចំនួន ៨ភូមិ និង៥តុទៀត ជូនដល់ស្នាក់ការបក្ស ព្រមទាំងកុំព្យូទ័រ ១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ១គ្រឿង សម្រាប់់ បម្រើការងារជូនប្រជាជន ក្នុងមូលដ្ឋាន និងបានឧបត្ថមដល់ប្រធានក្រុមបក្ស និងសាខាបក្ស ចំនួន ២៦៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល៕