Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

NOCC និងសហព័ន្ធ អត្តពលកម្ម បើកវគ្គ បណ្ដុះបណ្ដាល គ្រូអត្តពលកម្ម

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១២ នេះ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) សហការជាមួយសហព័ន្ធ អត្តពលកម្ម បានរៀបចំវគ្គ បណ្ដុះបណ្ដាល គ្រូអត្តពលកម្មកម្រិត១ ដោយមានរយៈពេល ១០ថ្ងៃ គឺចាប់ថ្ងៃទី ១៩ដល់ ទី ២៩ ខែតុលា ឆ្នាំ២០១២ នៅទីស្នាក់ការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា។

លោកហែម សំណាង ជាអគ្គលេខាធិការស្ដីទី NOCC បានមានប្រសាសន៍ ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល គ្រូអត្តពលកម្មកម្រិតមួយថា សិក្ខាកាម ទាំងអស់ ត្រូវខិតខំក្រេបជញ្ជក់ យកចំណេះដឹងទាំងនេះ ទៅបណ្ដុះបណ្ដាលកីឡាករ របស់ខ្លួនឲ្យបានល្អ ព្រោះកីឡាអត្តពលកម្ម កន្លងមកដែលបានចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ធំៗ ច្រើនតែមានការអនុគ្រោះ។

លោកប៉ែន វុទ្ធី អគ្គលេខាធិការសហព័ន្ធកីឡា អត្តពលកម្មឲ្យដឹងថា មានសិក្ខាកាមដែលចូលរួម ក្នុងវគ្គបណ្តុះបណ្តាលមានចំនួន ២៤នាក់មកពីទីរួមខេត្ត នានា ចំនួន ១២ នាក់ និងនៅរាជធានីភ្នំពេញចំនួន ១២ នាក់ ដែលជាគ្រូដែលមក ស្ថាប័នអប់រំកាយ និងកីឡា តាមសាលារៀន បឋមសិក្សា អនុវិទ្យាល័យ និងជាគ្រូកីឡា នៅមន្ទីរអប់រំកាយ ។ គ្រូឧទ្ទេសនាមក្នុងវគ្គនេះមាន ២ នាក់ គឺ លោក ទូច ប៉ែត និង លោក ជី ស៊ីវុត្ថា ដែលជាគ្រូទទួលស្គាល់ដោយ សហព័ន្ធអត្តពលកម្មអន្តរជាតិ ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះនឹងធ្វើការសិក្សាលម្អិត ទៅលើផែនការទូទៅនៃការបង្ហាត់ក្មេង និងយុវជន ពីគោលការណ៍ចម្បងនៃការ ចាប់ផ្ដើម បង្ហាត់ការត្រៀមខ្លួន សម្រាប់ការប្រកួតការស្គាល់អំពីសម្ភារៈ សម្រាប់កីឡាអត្តពលកម្ម ជាមួយ នឹងការហ្វឹកហាត់ទ្រឹស្ដី រួមជាមួយការអនុវត្តផ្ទាល់ លើទីលាន ផងដែរ៕

Looking Today

Looking Today

Looking Today


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>