Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ហេង ហ៊ុយ ថា មាសសុទ្ធ មិនខ្លាចភ្លើង រង់ចំា សុខ ហុង បង្ហាញប្លង់ដី រកការពិត ទាំងអស់គ្នា

$
0
0

ភ្នំពេញៈ លោក ហេង ហ៊ុយ បន្ទាប់ពីរងនូវ ការចោទប្រកាន់ ពីសំណាក់ លោក សុខ ហុង ថា បានប្រើអំណាច បំពានច្បាប់ រំលោភលើអនុក្រឹត្យ វាទទីហុំព័ទ្ធយកដី នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះ កុង បានចេញមុខមកបដិសេធន៍ ហើយស្នើសុំឲ្យលោក សុខ ហុង បង្ហាញប្លង់ ដើម្បីរកការពិតទំាងអស់គ្នា ។

លោក ហេង ហ៊ុយ បានមកបំភ្លឺចំពោះការចោទប្រកាន់ នៅមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលនារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១២ នេះថា លោក ពុំបានប្រើអំណាចរំលោភបំពានច្បាប់ ដាក់កម្លាំងទៅហុំព័ទ្ធ និងគ្រប់គ្រង ដីរបស់លោក សុខ ហុង នោះទេ អ្វីដែលធ្វើ គឺអនុវត្តតាម សាលដីការររបស់តុលាការកំពូល ដែលសម្រេចឲ្យ គ្រប់គ្រងដីដែលស្ថិតនៅទីតាំងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង តាមខ្លឹមសារ នៃអនុក្រឹត្យ លេខ ៣៦ អនក្រ.បក ចុះថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាល ។

លោក ហេង ហ៊ុយ ក៏បានឲ្យដឹងទៀតថា លោក សុខ ហុង ពុំមានប្លង់កម្មសិទ្ធិទៅលើដី ដែលតុលាការ កំពូល សម្រេចប្រគល់ឲ្យស្ថិតនៅចំណុចភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង នោះទេ ។ លោក ហេង ហ៊ុយ ក៏បានស្នើសុំឲ្យលោក សុខ ហុង បង្ហាញប្លង់ដីទំាង នោះ ប្រសិនមាន គាត់ និងប្រគល់ដីទំាងនោះ ឲ្យដោយគ្មានការតវ៉ាភ្លាមៗ ។

បើយោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លេខ១៣៦៧ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៧ ដែលចុះហត្ថលេខាដោយលោក ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម លោក ហេង ហ៊ុយ បានបញ្ជាក់ថា ក្នុងសេចក្តីសម្រេច ផ្អែកតាមលទ្ធផលនៃការចុះអង្កេតស្រាវជ្រាវរបស់ក្រុមការងារអធិការកិច្ចចំរុះ ឃើញថា “ទីតាំងដីដែលទំនាស់ គឺស្ថិតនៅក្នុងភូមិឈូក មិនមែនស្ថិតនៅក្នុងភូមិព្រែកជីកទេ, ចំពោះព្រំប្រទល់ រវាង ឃុំកណ្តាល ស្រុកបូទុមសាគរ និងឃុំជីខក្រោម ស្រុកស្រែអំបិល គឺរត់តាមខ្សែស្របអ័ក្សស្ពាន និងអ័ក្ស ព្រៃធម្មជាតិ (ព្រែកជីក), ទីតាំងដីទំនាស់ដែលកំណត់នៅក្នុងប័ណ្ណសំគាល់សិទ្ធិប្រើប្រាស់ដីធ្លី នៅភូមិទំាងពីរ គឺពិតជាជាន់គ្នាមែន ហើយប័ណ្ណដែលចេញនៅឆ្នាំ១៩៩៦ ដោយអាជ្ញាធរស្រុកបូទុមសាគរ គឺជាន់លើប័ណ្ណ ដែលចេញដោយអាជ្ញាធរស្រុកស្រែអំបិល នៅឆ្នាំ១៩៩៣ ទំាងស្រុង”។

ចំពោះលើកឡើងរបស់លោក សុខ ហុង ថា ព្រះរាជអាជ្ញាខេត្តកោះកុងមិនព្រមអនុវត្ត សាលដីការរបស់តុលាការ កំពូល លោក ហេង ហ៊ុយ ក៏បានឲ្យដឹងដែរថា មិនមែនព្រះរាជអាជ្ញាមិន ព្រមអនុវត្តនោះទេ ប៉ុន្តែមកពីលោក សុខ ហុង ពុំមានប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីទំាងនោះ កន្លងមកព្រះរាជអាជ្ញាក៏ធ្លាប់ចុះអនុវត្តម្តងរួចមកហើយដែរ តែពុំមានលទ្ធផល ដោយសារតែភាគី លោក សុខ ហុង គ្មានឯកសារគ្រប់គ្រាន់ ។

លោក ហេង ហ៊ុយ នៅតែអះអាងថា រូបគាត់មិនបានរំលោភបំពានច្បាប់ និងរំលោភយកដីគេ នោះទេ ប្រសិនបើចង់បញ្ជាក់ការពិត ភាគីលោក សុខ ហុង អាចកំណត់ពេលវេលាណាមួយ ចុះទៅដល់ទីតាំងដីទំនាស់ ហើយស្នើសុំអន្តរគមន៍ពីអាជ្ញាធរ ដើម្បីបង្ហាញប្លង់ដី ស្វែងរកភាពយុត្តិធម៌ និងការពិតទាំងអស់គ្នា ៕

www.dap-news.com

លោក ហេង ហ៊ុង កំពុងបង្ហាញប្លង់ដល់លោក សយ សុភាព

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles