Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្រ្តីជាន់ខ្ពស់ កូរ៉េខាងជើង និងមីយ៉ាន់ម៉ា អញ្ជើញមកគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ នៅព្រះបរមរាជវាំង

$
0
0

ភ្នំពេញៈ នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១២ មន្រ្តីជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីចូលគោរពព្រះ វិញ្ញាណក្ខន្ធព្រះបរមសពព្រះមហាវីរក្សត្រ ដែលតម្កល់ទុកនៅក្នុងព្រះបរមរាជវាំង។

សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែ តុលា វេលាម៉ោង ១១ និង៤៥នាទី លោក យ៉ាង ហៀង ស៊ើប (Yang Hyong-song) អនុប្រធានគណៈប្រធាន សភាប្រជាជនជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ  នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកគោ រពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ នៅព្រះបរម រាជវាំង។

សេចក្តីជូនព័ត៌មានបានបន្តថា បន្ទាប់ពីគោរពព្រះវិញ្ញាណក្ខន្ធ លោក យ៉ាង ហៀង ស៊ើប នឹងជួបជាមួយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាពផងដែរ។

ដោយឡែកនៅវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី២២ ខែតុលា លោក សៃ ម៉ូក ខាំ (Sai Mauk Kham) អនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រផងដែរ។

ក្រោយពីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្ររួច អនុប្រធានាធិបតីរូបនេះ នឹងអញ្ជើញចូលជួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាពផងដែរ។

សូមបញ្ជាក់ថា ព្រះបរមសពរបស់ព្រះមហាវីរក្សត្រ ត្រូវបានតម្កល់ទុកក្នុងព្រះបរមរាជវាំងរយៈពេល៩០ថ្ងៃ ដើម្បី ឲ្យព្រះរាជវង្សានុវង្ស មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា តាមក្រសួងស្ថាប័ននានា មន្រ្តីអ្នកមុខអ្នកការ ប្រជា រាស្ត្រ ក៏ដូចជាមន្រ្តីអង្គទូត និងបណ្តាថ្នាក់ដឹកនាំប្រទេសជាមិត្ត ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>