Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សន្តិសុខម្នាក់​​ និងស្រ្តីអនាម័យ ម្នាក់ប្រចាំនៅ ផ្ទះសំណាក់ ភូមិឬស្សីត្រូវ នគរបាលឃាត់ ខ្លួនពីបទបំភ្លើស

$
0
0

ភ្នំពេញៈសន្តិសុខដែលយាមកាម ប្រចាំការនិងមើលការខុសត្រូវ លើផ្ទះសំណាក់ភូមិឬស្សី តាមបណ្តោយផ្លូវ២០០៤ត្រូវ បាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនដោយសារតែជន នោះបំភ្លើសសរឿង បន្ទាប់មកក៏ ឈាន ទៅឃាត់ខ្លួនស្រ្តីអ្នកអនាម័យម្នាក់ ផងដែរដែលមានជាប់ ពាក់ព័ន្ធក្នុងការបំភឺសរឿង ដោយសារតែចោរ ចូល លួចម៉ូតូប្តឹងថាចោរចូលប្លន់ ។ ការឃាត់ខ្លួននេះកើតឡើងកាលពីល្ងាចថ្ងៃទី២៣ខែតុលា ឆ្នាំ២០១២ បន្ទាប់សន្តិសុខ រូបនេះបានមកឆ្លើយបំភ្លើស ជាលើកចុងក្រោយនៅអធិការដ្ឋាន។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ឹ សុធា ភេទប្រុសអាយុ២២ឆ្នាំមានមុខរបរជាសិស្សស្នាក់ នៅផ្ទះជួលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបាត់បង់ម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅ សេរី ឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BN 7763 ចំណែកឯសន្តិសុខដែលយាមកាមប្រចាំការនៅទីនោះមាន ឈ្មោះ កុន ឡន ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិត្រពាំងវែង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅផ្ទះ ជួលភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងស្រ្តីវ័យចំណាត់ម្នាក់ទៀតដែលជាប់ពាក់ព័ន្ធ ការបំភ្លើស រឿងនោះពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

ប្រភពពីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមកដេកផ្ទះសំណាក់ ខាងលើ នេះដោយពុំបានចាក់សោ កនោះទេ ចំណែកឯសន្តិសុខបានយកសោ កទៅចាក់កង់ រួចហើយពុំបានបិទទ្វារ ផ្ទះនោះ ទេ ហើយក៏បានទៅអង្គុយនឹងតុងក់មួយភ្លែតភ្ញាក់ឡើងបាត់ម៉ូតូ ដោយព្រួយខ្លាចម្ចាស់ផ្ទះ សំណាក់ស្តី បន្ទោសធ្វើ ឲ្យ បាត់ ម៉ូតូគេក៏ប្តឹងនគរបាលថា ចោរចួលប្លន់ ប៉ុន្តែដោយគ្មានហេតុផលបញ្ជាក់ឲ្យច្បាស់ ហើយ និងគ្មានស្លាកស្នាមអ្វីទាំងអស់ដែលអាចសន្និដ្ឋានថា ជាករណីប្លន់នោះ នគរបាលក៏ខិតខំស្រាវជ្រាវបន្ត។ លុះ ថ្ងៃទី២៣ខែតុលា ឆ្នាំ២០១២ដដែល ម្ចាស់ផ្ទះសំណាក់បានបំភ្លឺប្រាប់នគរបាលថា គាត់បានសាកសួរសន្តិសុខ រូបនោះ ដោយចាក់ឬសចាក់គល់សព្វគ្រប់ទៅ បានឆ្លើយថា ម៉ូតូនោះចោរចូលលួចមិនមែនជាករណីប្លន់នោះទេ ។រួចនគរបាលបានហៅសន្តិសុខរូបនោះមកបំភ្លើសទើបគេឆ្លើយថា ម៉ូតូនោះត្រូវចោរចូលលួចពិតប្រាកដមែន ហើយក៏ត្រូវនគរបាលឃាត់ខ្លួនសន្តិសុខនោះតែម្តងទៅដើម្បីធ្វើការអប់រំ និងណែនាំកុំឲ្យចេះតែ បំភ្លឺសរឿងធ្វើ ឲ្យមានការភ្ញាក់ផ្អើល និងបំប៉ោងសភាពការណ៍ហួសហេតុដូចនេះ ដូច្នេះជនដែលបំឡែងរឿង និងបំប៉ោងសភាព ការណ៍នគរបាលត្រូវតែ ណែនាំនិងអប់រំ ។ ចំណែកឯស្រ្តីវ័យចំណាស់ជាអ្នកអនាម័យនៅផ្ទះសំណាក់ ខាងលើ ត្រូវនគរបាលឃាត់ខ្លួនដែរ នោះ គឺដោយសារតែសន្តិសុខរូបនោះបានឆ្លើយដាក់ថា បានជាគេឆ្លើយដូចេ្នះ គឺដោយសារស្រ្តីអ្នកអនាម័យរូបនេះ បាននិយាយថា បើមិនចង់ឲ្យម្ចាស់ផ្ទះសំណាក់ស្តីបន្ទោសនោះ ឆ្លើយថា ចោរប្លន់ទៅ គេក៏ឆ្លើយតាមតែម្តងទៅ ។ប៉ុន្តែពេលឃាត់ខ្លួនស្រ្តីរូបនោះមក គាត់បានឆ្លើយថា គាត់មិនបានប្រាប់សន្តិសុខនោះទេ ៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>