កោះកុង ៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យកាលីម៉ែត រាជធានីភ្នំពេញ លោក ប៊ុន លើត អភិបាលនៃគណៈអភិបាលខេត្ត និងមន្រ្តីរាជការ ក្រោមឱវាទ បានអញ្ជើញ សួសុខទុក្ខ លោក អោក សំណាង វីរយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ក្រុមទី១១១ ដែលកំពុង ប្រតិបត្តិការ ចុះវាស់វែង ដីជូនប្រជាជន នៅឃុំដងពែង ស្រុកស្រែ អំបិល ខេត្តកោះកុង ដែលកំពុង សម្រាកព្យាបាលជម្ងឺ ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរ សុខាភិបាលខេត្ត បានឲ្យដឹងថា លោក អោក សំណាង មិនមានជម្ងឺគ្រុនចាញ់ នោះទេ គឺមានជម្ងឺរលាក បំពង់ក និងផ្តាសាយធំ ឡើងកម្តៅខ្លាំង តែដោយសារ មានការបារម្ភ ក្រុមវីរៈយុវជន ស្ម័គ្រចិត្ត សម្តេចតេជោ ក៏សំណូមពរ ទៅមន្ទីរសុខាភិបាល ឲ្យយកជនរងគ្រោះ ដើម្បីយកទៅសម្រាក ព្យាបាល នៅមន្ទីរពេទ្យ ភ្នំពេញតែម្តង ។
ក្នុងឱកាសដែរ លោក អោក សំណាង ដែលមានជម្ងឺ រលាកបំពង់ករ និងផ្តាសាយធំ ត្រូវបាន លោក ប៊ុន លើត អភិបាល ជួយឧបត្ថម្ភថវិកា ចំនូន ២០០ ដុល្លារ ផងដែរ៕