Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ខៀវ កាញារីទ្ធ ស្នើឲ្យពិធីករ ពិធីការិនី ពាក់បូរកាន់ទុក្ខ ព្រះបរមសព

$
0
0

ភ្នំពេញៈ បើទោះបីជាពិធីកាន់ព្រះរាជមរណទុក្ខ ព្រះបរមសព អតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាផ្លូវការ បានកន្លងផុត ទៅហើយក្តី ក៏រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ស្នើឲ្យពិធីករ ពិធីការិនី ដែលបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ពាក់បូរកាន់ព្រះរាជមរណទុក្ខ រហូតដល់ថ្ងៃបូជាព្រះបរមសព។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ មានប្រសាសន៍ក្រោយបញ្ចប់សិក្ខាសាលាមួយស្តីពីការ ប្រើប្រាស់ ភាសាខ្មែរតាម ប្រព័ន្ធផ្សព្វផ្សាយ នាព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ ក្នុងសាលសន្និសីទសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ មណ្ឌល២ នារាជធានីភ្នំពេញថា បើទោះបីជាព្រះរាជពិធី កាន់ព្រះរាជមរណទុក្ខព្រះបរមសពអតីត ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាផ្លូវការបានបញ្ចប់ទៅយ៉ាងណាក្តី ប៉ុន្តែពិធីករ ពិធីការិនី ដែលបង្ហាញ មុខ តាមកញ្ចក់ទូរទស្សន៍ទាំងអស់ គួរតែពាក់បូរកាន់ព្រះរាជមរណទុក្ខរហូតដល់ថ្ងៃបូជាព្រះបរមសព ដើម្បីរំលឹក គុណ ដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែល បានលះបង់អស់កម្លាំងកាយចិត្តការពារទឹកដី។

លោកបញ្ជាក់ថា «ទោះបីជាពិធីកាន់ព្រះរាជមរណទុក្ខអតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ ជាផ្លូវការបានផុត ទៅហើយក្តី ពិធីករ ពិធីការិនី ដែល បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ទាំងអស់ អាចស្លៀកពាក់ធម្មតាបាន តែកុំ ភ្លេចពាក់បូរកាន់ព្រះរាជមរណទុក្ខរហូតដល់ថ្ងៃបូជាព្រះបរមសព»។

គេសង្កេតឃើញថា មានប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ បានពាក់សញ្ញាកាន់ទុក្ខព្រះបរមសព របស់សម្តេចឪ ដើម្បីរំលឹកអំពីវីរភាព ដ៏ថ្លៃថ្លា របស់ព្រះ មហាវីរក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ដោយម្នាក់ៗ បាន សោកស្តាយព្រះអង្គជាពន់ពេក៕

Photo by DAP-News

 


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>