តូក្យូ៖ អភិបាលក្រុង តូក្យូ លោក ស៊ីនតារ៉ូ អ៊ីស៊ីហារ៉ា ដែលបានបញ្ជាឲ្យ ជប៉ុនទិញយកកោះ ដែលមានជម្លោះជាមួយ ប្រទេសចិននោះ នៅថ្ងៃ ព្រហស្បតិ៍នេះ លោកបានលាលែង ពីតំណែងជា អភិបាលក្រុង តូក្យូហើយ ដើម្បីចាប់ផ្តើមបង្កើត គណបក្សនយោបាយថ្មី។
យោងតាមព័ត៌មានពីទូរទស្សន៍សិង្ហបុរី Channel News Asia បានឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១២នេះថា អ្នកនិយាយដែលឥត សំចៃមាត់ វ័យ៨០ឆ្នាំ ដែលបានធ្វើជា អ្នកដឹកនាំទីក្រុង ដែលធំនៅក្នុង ពិភពលោក អស់រយៈពេល ១៣ឆ្នាំ រូបនេះ បាននិយាយថារដ្ឋធម្មនុញ្ញ របស់ ជប៉ុន គឺមិនល្អទេ ដូច្នេះយើងត្រូវការ ធ្វើកំណែទម្រង់វា។
លោក អ៊ីស៊ីហារ៉ា បានប្រាប់ទៅសន្និសីទសារព័ត៌មាន ដែលជាការប្រកាសមួយ ធ្វើឲ្យនយោបាយ និងសារព័ត៌មាន មានការភ្ញាក់ផ្អើលថា «នៅពេល នេះ ខ្ញុំមានលាលែងពីតំណែង ជាអភិបាលទីក្រុង តូក្យូហើយ»។
លោកថា «ខ្ញុំគ្រោងនឹងបង្កើតគណបក្សនយោបាយជាតិថ្មីមួយ ជាមួយនឹងការ រួមរួមរបស់ខ្ញុំ»។
គួរបញ្ជាក់ផងដែរថា លោក អ៊ីស៊ីហា បានជាប់ឆ្នោតតំណែងជា អភិបាលក្រុង តូក្យូ ជាលើក ទីបួនហើយ ដែលមួយអណត្តិមាន រយៈពេលដឹកនាំ បួនឆ្នាំ នេះ ដែលលោកបាន និយាយថា លោកបានមើលឃើញ ពីកំហុសឆ្គងជាច្រើន ជាមួយនឹងនយោបាយជាតិនេះ៕