Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គ.ជ.ប មិនហាមឃាត់ សង្គមស៊ីវិល ដែលចង់ចូលរួម ឃោសនាបោះឆ្នោតទេ

$
0
0

ភ្នំពេញៈ សមាជិក គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ក្នុងកិច្ចប្រជុំជាមួយតំណាងគណបក្ស នយោបាយ អង្គការសង្គមស៊ីវិល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ បានបញ្ជាក់ថា ខ្លួនមិនបានហាមឃាត់ចំពោះ អង្គការសង្គមស៊ីវិលណា ដែលចង់ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនោះទេ ។

លោក មាន សទិ សមាជិក គ.ជ.ប បានមានប្រសាសន៍ថា មន្រ្ដីរាជការ នគរបាល ទាហានទាំងអស់មានសិទ្ធិ ចូលរួមក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត នៅក្រៅម៉ោងធ្វើការ ឬថ្ងៃឈប់សម្រាក។ កន្លងមកមានអង្គការសង្គម ស៊ីវិលមួយចំនួន បានចោទប្រកាន់ គ.ជ.ប ថា ប្រើស្ដង់ដារពីរ គឺមន្រ្ដីរាជការ មានពេលឈប់សម្រាកក្រៅម៉ោង ធ្វើការទៅចូលរួមការឃោសនាបោះឆ្នោត តែអង្គការសង្គមស៊ីវិលមិនឲ្យទៅចូលរួមឃោសនារហូត។

លោកបញ្ជាក់ថា «សូមជម្រាបថា គ.ជ.ប អត់បានយាមឃាត់ទេ អញ្ជើញទៅឃោសនា អញ្ជើញទៅអត់អីទេ ប៉ុន្ដែ របាយការណ៍ត្រូវអព្យាក្រឹត្យ»។ លោកបានលើកយកឧទាហរណ៍ពីអង្គការសង្គមស៊ីវិលនៅប្រទេសមួយចំនួនថា បើអង្គការសង្គមស៊ីវិលណា មាននិន្នាការនយោបាយទៅគណបក្សណាមួយនោះ នៅពេលចេញរបាយការណ៍ គេត្រូវបញ្ជាក់ ពីនិន្នាការរបស់ខ្លួន ដើម្បីឲ្យសាធារណៈមតិ បានយល់ដឹងច្បាស់លាស់។

លោកបន្តថា ថា គ.ជ.ប មិនបានហាមឃាត់ មន្រ្ដីអង្គការសង្គមស៊ីវិលណាម្នាក់ ដែលចង់ទៅចូលរួមក្នុងយុទ្ធការ ឃោសនាបោះឆ្នោតនោះទេ ព្រោះ គ.ជ.ប មិនស្គាល់មន្រ្ដីសង្គមស៊ីវិលទាំងនោះអស់ទេ ហើយក៏មិនមានស្ដង់ដារ ពីរនោះដែរ ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមិតទាំងអស់គ្នា។

គួរកត់សម្គាល់ថា ក្នុងយុទ្ធការនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងទៅថ្មីៗ នេះ មានអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន ចេញរបាយការណ៍ និងរិះគន់ថា ក្នុងថ្ងៃយុទ្ធ ការ នៃការបោះឆ្នោតមានមន្រ្ដីរាជការ បានទៅចូលរួម ហើយបានប្រើប្រាស់មធ្យោបាយធ្វើដំណើរ របស់រដ្ឋទៀត ផង៕


Viewing all articles
Browse latest Browse all 8042

Trending Articles