Quantcast
Viewing all articles
Browse latest Browse all 8042

មន្រ្តីមន្ទីរសុខាភិបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងស្រុកកូនមុំ ចេញយុទ្ធនាការ បំបាត់ជំងឺគ្រុនឈាម

ខេត្តរតនគិរីៈនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ មន្រ្តីមន្ទីសុខាភិបាល ខេ្តរតនគិរី មន្រ្តីរាជការ លោកគ្រូ អ្នក គ្រូ និងសិស្សានុសិស្ស ក្នុងស្រុកកូនមុំ បាននាំគ្នាដើរដង្ហែ ជាក្បួនប្រយុទ្ធ និងជំងឺគ្រុនឈាម ដោយបំបាត់ជំរកមូស ខ្លា ការដាក់ថ្នំាអាបេត សម្លាប់ដង្កូវទឹកមូសខ្លា ដែលជាប្រភព ចម្លងជំងឺ គ្រុនឈាម។

ពិធីបានធ្វើឡើង ដើម្បីអបអរសាទរទិវាអនាម័យប្រយុទ្ធនិងជំងឺគ្រុនឈាម ដោយមានការអញ្ជើញ ចូលរួមពីលោក វេជ្ជបណ្ឌិត អ៊ុង រតនា អនុប្រធាន មន្ទីរសុខាភិបាលខេត្ត លោក អ៊ិន ណុប ប្រធានក្រុមប្រឹក្សា ស្រុកកូនមុំ និង លោក Goram Rasul ទីប្រឹក្សាអមមន្ទីរសុខាភិបាលខេត្តរតនគិរី ព្រមទាំង លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស មន្ត្រី រាជការក្នុងសាលាស្រុកកូនមុំ យ៉ាងច្រើនកុះករ។

លោក Dr. Goram Rasul បានថ្លែងថា លោកមានចិត្តសប្បាយរីករាយណាស់ ដោយបានមកចូលរួមក្នុងទិវា អនាម័យប្រយុទ្ធ និងជំងឺគ្រុនឈាម និង គ្រុនឈីក ក្នុងថ្ងៃនេះ ជាមួយមន្ត្រីរាជការ សាលាស្រុកកូនមុំ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ។ លោក Dr. Goram Rasul ក៏បានធ្វើការ ណែនាំ អំពីការប្រើប្រាស់ថ្នាំអាបេត សម្លាប់ដង្កូវទឹក មូសខ្លា ផងដែរ។

លោក អ៊ុន ណុប ប្រធានក្រុមប្រឹក្សា ស្រុកកូនមុំ បានថ្លែងថា ក្នុងនាមរូបលោកតំណាងឲ្យអាជ្ញាធរ ស្រុកទាំងមូល និងក្នុងនាមជាប្រជាពលរដ្ឋ ទាំងអស់ សូមស្វាគមន៍ ដល់មន្រ្តីសុខាភិបាលខេត្តរតនគិរី និងអង្គការផ្សេងៗ ដែល បានចូលរួមយ៉ាងសកម្ម ដើម្បីណែនំាឲ្យបងប្អូនប្រជាពលរដ្ឋ យល់ដឹងអំពីជំងឺគ្រុនឈាម និងគ្រុនឈីក។

លោកវេជ្ជបណ្ឌិត អ៊ុង រតនា អនុប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានថែ្លងថា ជំងឺគ្រុនឈាម និងគ្រុនឈីក យើងអាចការពារ បានតាមរយៈ សំអាត ពាងទឹកឲ្យស្អាត បំផ្លាញវត្ថុដែលដក់ទឹក ត្រូវដេកក្នុងមុង ដែលជ្រលក់ថ្នាំ ពេលដែលបងប្អូន មានកូនចៅសង្ស័យថា មានគ្រុនឈាម ត្រូវនំាទៅ សម្រាកព្យាបាល នៅមណ្ឌលសុខភាព។

នៅក្នុងពិធីនោះ គណៈអធីបតីមន្រ្តី រាជការសាលាស្រុកកូនមុំ រួមទំាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សដើរដងែ្ហ តាមផ្លូវ ក្នុងទីរួមស្រុកកូនមុំ ដើម្បី ធើ្វអនាម័យ បំបាត់ជំរក មូសខ្លា ដែលជាប្រភព ចំលងជំងឺគ្រុនឈាម រួមជាមួយ ការដាក់ថ្នំា អាបេតសម្លាប់ដង្កូវទឹកមូសខ្លា។

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះឧបត្ថម្ហដោយ (ADB/GMS) គម្រោងប្រយុទ្ធ និងជំងឺឆ្លងមហា អនុតំបន់ មេគង្គ ជំហ៊ានទី០២៕

Image may be NSFW.
Clik here to view.
Photo by DAP-News

Image may be NSFW.
Clik here to view.
Photo by DAP-News

Image may be NSFW.
Clik here to view.
Photo by DAP-News

Image may be NSFW.
Clik here to view.
Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles