Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រមុខ រាជរដ្ឋាភិបាល លើកពេល ការប្រារព្ធ ពិធីបុណ្យសមុទ្រ នៅឆ្នាំ២០១២

$
0
0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលប្រារព្ធពិធីបុណ្យសមុទ្រ ទៅដើមឆ្នាំ២០១៤វិញ ដើម្បីឲ្យមន្រ្តីទាំងអស់ រៀបចំត្រៀមសម្រាប់ប្រារព្ធព្រះរាជពិធី បូជាព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលអាចនឹងធ្វើនៅក្រោយពិធីបុណ្យ ចូលឆ្នាំចិននាដើមឆ្នាំ ២០១៣ខាងមុខ។ នេះបើយោង តាមលទ្ធផល សម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២នេះ។

លោក ខូយ ឃុនហួ អភិបាលខេត្តកំពត បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៦ ខែតុលា នេះថា ចំពោះបញ្ហា លើកពេល នៃការប្រារព្ធពិធីបុណ្យសមុទ្រនេះ លោកនៅមិនទាន់ដឹងច្បាស់ថាយ៉ាងណានោះទេ ប៉ុន្តែនៅល្ងាចថ្ងៃទី២៦នេះ មានរៀបចំប្រជុំគណៈកម្មាធិការ រៀបចំបុណ្យជាតិ ដើម្បីពិភាក្សាបញ្ហានេះ។លោកថា “យ៉ាងណាក៏ដោយយើងត្រៀមខ្លួន ក្នុងការរៀបចំរបស់ថ្នាក់ជាតិផងដែរ”។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រនាឆ្នាំ២០១២នេះ ត្រូវបានគេគ្រោងធ្វើឡើង នៅខេត្តកំពត និងក្រុងកែប ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ ២០១២ខាងមុខ ដោយមានការចូលរួម ពីប្រភេទកីឡាចំនួន៩វិញ្ញាសារ ដែលគណៈកម្មាធិការ រៀបចំដាក់ឲ្យប្រកួត នាពេលនោះ ហើយព្រឹត្តិការណ៍នៃ ពិធីបុណ្យ សមុទ្រនេះ គឺធ្វើឡើងដើម្បីរំលឹកដល់ ការជាប់ជាសមាជិកឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតបំផុតលើលោក និងជាការទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកក្នុងប្រទេសកម្ពុជា ឲ្យកាន់តែច្រើនឡើងៗ ក៏ដូចជាពង្រីកទេសចរណ៍កម្ពុជាកាន់ឱ្យ កាន់តែរីកចម្រើនផងដែរ។ សម្រាប់ឆ្នាំ២០១២ កម្មវិធីបុណ្យសំខាន់ពីរ ត្រូវបានលុបចោល ក្នុងនោះ មានពិធីបុណ្យសមុទ្រ និងព្រះរាជពិធីបុណ្យអ៊ុំទូក នៅរាជធានីភ្នំពេញ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>